ខ្មែរប៉ុស្ដិ៍ Close

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយ គណៈប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេម

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២៦ ខែឧសភា ឆ្នាំ២០២៣ ទស្សនៈ - នយោបាយ 45
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយ គណៈប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេម ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយ គណៈប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេម

នៅរសៀលថ្ងៃសុក្រ ទី២៦ ខែឧសភា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន ដែលជាប្រធាន​គណៈកម្មាធិការ​ជាតិ​ប៉ារ៉ាឡាំពិកកម្ពុជា បានឆ្លៀតពេលវេលាដ៏មមាញញឹក ដើម្បីជួបសំណេះសំណាលជាមួយ​ប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេម នៅវិមានសន្តិភាព។

ខាងក្រោមនេះជាខ្លឹមសារប្រសាសន៍សំខាន់ៗរប​ស់សម្តេចតេជោ ហ៊ុន សែន៖

  1. សម្តេចតេជោ ហ៊ុន សែន បានថ្លែងលើកទឹកដល់កីឡាករ កីឡាការិនីមានពិការភាពទាំង​អស់ថា ទោះបីសម្តេចពិការភ្នែក តែសម្តេចអាចធ្វើបានរឿងជាច្រើន។ ដូច្នេះកីឡាករ កីឡាការិនីមានពិការភាពទាំងអស់ ក៏នឹងអាចធ្វើបានដូចគ្នា។
  2. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ស៊ីហ្គេមនៅកម្ពុជា ចំណាយថវិកាតិចជាងបណ្តា​ប្រទេស​ដទៃ តែទទួលបានលទ្ធផលល្អប្រសើរ។
  3. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កេរ្តិ៍ឈ្មោះបានពីព្រឹត្តិការណ៍ប្រកួតស៊ីហ្គេមនៅកម្ពុជា គឺចាយមិនអស់ទេ សម្រាប់កូនចៅជំនាន់ក្រោយ។
  4. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រឹត្តិការណ៍ប្រកួតស៊ីហ្គេមនៅកម្ពុជា គឺជាផ្នែកមួយនៃការធ្វើសមាហរណកម្មអាស៊ាន។
  5. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កីឡាការិនី ប៊ូ សំណាង ទាញបានទឹកចិត្តពលរដ្ឋកម្ពុជា និងប្រជាពលរដ្ឋពិភពលោក។
  6. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានតិរច្ឆានមួយក្បាលពីរក្បាលប៉ុណ្ណោះ ដែលមើលមិនឃើញពីសមិទ្ធផលជាតិ។
  7. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រុមប្រឆាំងល្ងង់ណាស់ មិនចេះសម្តែងការសាទរចំពោះជ័យជម្នះរបស់កីឡាករ កីឡាការិនី ក្នុងព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម។
  8. សម្តេចតេជោ ហ៊ុន សែន មានក្តីរំពឹងថា កីឡាករ កីឡាការិនីអាស៊ានប៉ារ៉ាហ្គេមរបស់កម្ពុជា នឹងទទួលបានលទ្ធផលល្អ។
  9. សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវព្រឹត្តិការណ៍ប្រកួតអាស៊ានប៉ារ៉ាហ្គេម ឱ្យដូចការប្រកួតស៊ីហ្គេម។
  10. សម្តេចតេជោ ហ៊ុន សែន ក្រើនរំលឹកដល់កីឡាករ កីឡាការិនី មិនត្រូវផ្តោតតែលើឈ្នះ និងចាញ់នោះទេ ត្រូវតែគោរពច្បាប់ការប្រកួត។
  11. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពិការភាពរបស់សម្តេច បានក្លាយទៅជាកម្លាំងចិត្តមួយ ឱ្យសម្តេចវាយផ្តួលរំលំខ្មែរក្រហមរហូតបានជោគជ័យ។
  12. សម្តេចតេជោ ហ៊ុន សែន ចោទសួរទៅក្រុមប្រឆាំង តើក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងរដ្ឋធម្មនុញ្ញ មានបានចែងទេថា ត្រូវតែមានបក្សប្រឆាំង ឬបក្សភ្លើងចន្លុះ?
  13. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អត់បក្សនយោបាយមួយ មិនមែនបំផ្លាញប្រជាធិបតេយ្យកម្ពុជានោះឡើយ។
  14. សម្តេចតេជោ​ ហ៊ុន សែន បានថ្លែងថា ជនបរទេសខ្លះ ល្ងង់ដូចគោ តែមកនិយាយជាមួយសម្តេច។
  15. សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ជនបរទេសដែលអង្គុយគងអន្ទាក់ខ្លា សម្តេចមិនផ្តល់ការសន្ទនាជាមួយយូរនោះឡើយ ហើយធ្លាប់បិទមិនឱ្យផ្សព្វផ្សាយថែមទៀតផង។
  16. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចរកកន្លែងទាស់មិនឃើញនោះឡើយ ក្នុងព្រឹត្តិការណ៍ប្រកួតស៊ីហ្គេមនៅកម្ពុជា៕

Fresh News

អត្ថបទទាក់ទង