ខ្មែរប៉ុស្ដិ៍ Close

    សម្ដេចតេជោ ហ៊ុន សែន ៖​ ការទទួលបានមេដាយសរុបចំនួន ២៨២ នៅស៉ីហ្គេម គឺជាការរីកចម្រើននៃវិស័យកីឡា និងជាសមិទ្ធផលរបស់ប្រជាជាតិទាំងមូល

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១៧ ខែឧសភា ឆ្នាំ២០២៣ ផ្ទះហ្វេសប៊ុក 1831
    សម្ដេចតេជោ ហ៊ុន សែន ៖​ ការទទួលបានមេដាយសរុបចំនួន ២៨២ នៅស៉ីហ្គេម គឺជាការរីកចម្រើននៃវិស័យកីឡា និងជាសមិទ្ធផលរបស់ប្រជាជាតិទាំងមូលសម្ដេចតេជោ ហ៊ុន សែន ៖​ ការទទួលបានមេដាយសរុបចំនួន ២៨២ នៅស៉ីហ្គេម គឺជាការរីកចម្រើននៃវិស័យកីឡា និងជាសមិទ្ធផលរបស់ប្រជាជាតិទាំងមូល

    សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣នេះ បានបង្ហោះលទ្ធផលមេដាយ ប្រៀបធៀបនៃព្រឹត្តិការណ៍ស៉ីហ្គេមឆ្នាំ១៩៩៩ ដែលពេលនោះកម្ពុជា គ្មានទទួលបានមេដាយសោះ ហើយស្ថិតចំណាច់ថ្នាក់ទី១០ ក្រោមគេបង្អស់ ប៉ុន្តែសម្រាប់ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់វិញ កម្ពុជាទទួលមានមេដាយសរុបចំនួន ២៨២គ្រឿង ឈរលេខរៀងទី៣ មានមេដាយច្រើនជាងគេ និងឈរលេខរៀងទី៤ ដែលមានមេដាយមាសច្រើនជាងគេ។

    សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការរីកចម្រើនេះ គឺជាសមិទ្ធិផលរបស់ប្រជាជាតិទាំងមូលដែលប្រឹងងើបឈរឡើង ក្នុងការកសាងជាតិ។

    សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារដែលមានខ្លឹមសារទាំងស្រុងដូច្នេះថា៖

    «កាលពីស៉ីហ្គេមលើកទី២០ឆ្នាំ១៩៩៩កម្ពុជា ស្ថិតនៅចំណាត់ថ្នាក់លេខ ១០ជាមួយនឹង ០មេដាយ។ ស៉ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ កម្ពុជាទទួលបានមេដាយសរុប ២៨២ដោយឈរលំដាប់ទី៤ ខាងមេដាយមាស និងឈរលំដាប់ទី៣ ខាងមេដាយច្រើន(សូមមើល តារាងប្រៀបធៀប)។ នេះជាសមិទ្ធិផលរបស់ប្រជាជាតិទាំងមូល ដែលប្រឹងងើបឈរឡើងក្នុងការកសាងជាតិនិយាយជារួម និងក្នុងវិស័យកីឡានិយាយដោយឡែក»៕

    អត្ថបទទាក់ទង