ខ្មែរប៉ុស្ដិ៍ Close

សម្ដេច ហ៊ុន សែន ៖ មិត្តភាពនិងភាពជាបងប្អូនមិនសំដៅទៅ លើបុណ្យសក្ត័ ឋានៈ តួនាទី ឬទ្រព្យសម្បត្តិនោះឡើយ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី៦ ខែសីហា ឆ្នាំ២០១៩ ផ្ទះហ្វេសប៊ុក 52
សម្ដេច ហ៊ុន សែន ៖ មិត្តភាពនិងភាពជាបងប្អូនមិនសំដៅទៅ លើបុណ្យសក្ត័ ឋានៈ តួនាទី ឬទ្រព្យសម្បត្តិនោះឡើយ សម្ដេច ហ៊ុន សែន ៖ មិត្តភាពនិងភាពជាបងប្អូនមិនសំដៅទៅ លើបុណ្យសក្ត័ ឋានៈ តួនាទី ឬទ្រព្យសម្បត្តិនោះឡើយ

នាពេលអម្បាញ់នេះ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានបង្ហោះរូបថត៣សន្លឹកដែលបង្ហាញពីអនុស្សាវរីយ៍របស់លោកកាលពី៤៨ឆ្នាំមុន រវាងលោក និងលោក សុក សារឿន ដែលធ្លាប់ជាមេបញ្ជាការរបស់លោក ហើយក៏ជាអ្នកដែលធ្វើអោយលោកបានស្គាល់ភរិយារបស់លោកផងដែរ។

នៅក្នុងសារនោះ សម្ដេចបានគូសបញ្ជាក់ថា មិត្តភាពនិងភាពជាបងប្អូនមិនសំដៅទៅលើបុណ្យសក្ត័ ឋានៈនាទីឬទ្រព្យសម្បត្តិនោះឡើយតែសំខាន់គឺនៅលើទឹកចិត្តស្រឡាញ់រាប់អានគ្នាដោយគ្មានការប្រែប្រួល។ ចំំណែកសាច់រឿងដែលសម្ដេចបានជួបជាមួយភរិយា គឺ លោកសុក សារឿន ជាអ្នកជូនលោកទៅដោះស្រាយការភ័នច្រឡំរវាងលោក ជាមួយគ្រូពេទ្យក្រមុំនៅមន្ទីរពេទ្យស្រុកក្រូចឆ្មាឈ្មោះរ៉ានី នាខែមិនា១៩៧៤ ដែលជាឱកាស់ឱ្យលោកបាននស្គាល់មុខរ៉ានីជាលើកដំបូងហើយចាប់ចិត្តស្រឡាញ់តាំងពីពេលនោះមក និងក្រោយមកបានក្លាយជាប្តីប្រពន្ធរហូតមានចៅ២០នាក់នាពេលនេះ។

ខាងក្រោមនេះជាសារទាំងស្រុងរបស់លោក៖

រូបថតមួយសន្លឹកថតកាលពី៤៨ឆ្នាំមុនគឺ
ឆ្នាំ១៩៧១ដែលពេលនោះខ្ញុំមានអាយុ
១៩ឆ្នាំបងសុក សារឿនអាយុ២៩ឆ្នាំ។
ឯរូបថតមួយសន្លឹកទៀតថតថ្ងៃ៥សីហា
២០១៩ជាពេលដែលខ្ញុំឆ្លងពីអាយុ៦៧ឆ្នាំ
មកអាយុ៦៨ឆ្នាំឯបងសុក សារឿនមាន
វ័យ៧៨ឆ្នាំ។

ទោះសភាពការណ៍មានការប្រែប្រួលទាំង
នយោបាយសេដ្ឋកិច្ច សង្គមទាំងឋានៈ
តួនាទី ទាំងវ័យ ទាំងរូបកាយ។ល។តែចំណងមិត្តភាព
និងភាពជាបងប្អូនរវាងគាត់និងខ្ញុំមិនបាន
ផ្លាស់ប្តូរទេ។៤៨ឆ្នាំមុនគាត់ជាមេបញ្ជាការ
របស់ខ្ញុំ តែ៤០ឆ្នាំចុងក្រោយនេះគាត់មាន
ឋានៈទាបជាងខ្ញុំវិញម្តង។
មិត្តភាពនិងភាពជាបងប្អូនមិនសំដៅទៅ
លើបុណ្យសក្ត័ ឋានៈនាទីឬទ្រព្យសម្បត្តិ
នោះឡើយតែសំខាន់គឺនៅលើទឹកចិត្ត
ស្រឡាញ់រាប់អានគ្នាដោយគ្មានការ
ប្រែប្រួល។

បងសុក សារឿននេះហើយដែលជូនខ្ញុំ
ទៅដោះស្រាយការភ័នច្រឡំរវាងខ្ញុំ
ជាមួយគ្រូពេទ្យក្រមុំនៅមន្ទីរពេទ្យស្រុក
ក្រូចឆ្មាឈ្មោះរ៉ានី នាខែមិនា១៩៧៤
ដែលជាឱកាស់ឱ្យខ្ញុំបានស្គាល់មុខរ៉ានីជាលើកដំបូងហើយចាប់ចិត្តស្រឡាញ់
តាំងពីពេលនោះមកនិងក្រោយមកបាន
ក្លាយជាប្តីប្រពន្ធរហូតមានចៅ២០នាក់
នាពេលនេះ។

បងសុក សារឿនពេលនេះជានាយឧត្តម
សេនីយ៍និងជាអនុរដ្ឋលេខាធិការក្រសួង
ការពារជាតិ៕

អត្ថបទទាក់ទង