ខ្មែរប៉ុស្ដិ៍ Close

សម្តេច​តេជោ ហ៊ុន សែន ជូន​ពរឧត្តម​ភរិយាជា​ទី​ស្រឡាញ់របស់​លោក សូម​មាន​សុខភាព​ល្អ​ និង​នៅ​តែ​ស្រស់​ស្អាត

ដោយ៖ សម ឬទ្ធិពល ​​ | ថ្ងៃចន្ទ ទី១ ខែមករា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 73

សម្តេច​តេជោ  ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​​​នៃព្រះ​រាជាណា​ចក្រកម្ពុជា នៅ​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០១៨ ដើមឆ្នាំ​ថ្មី​ ឆ្នាំ​សកលនេះ បាន​បង្ហោះ​នៅ​លើ​ទំ​ព័រហ្វេស​​ប៊ុក​ផ្លូវ​ការ​របស់​លោកដែល​មាន​អត្ថន័យ​ទាំង​ស្រុង​ដូច​តទៅ៖

កាលពីរាត្រីយប់មិញ ខ្ញុំនិងភរិយា ព្រមទាំងក្រុមគ្រួសារ ក៏បានចូលរួមអបអរសាទរថ្ងៃឆ្លងឆ្នាំចាស់ផ្លាស់ចូលឆ្នាំសកលថ្មី ២០១៨ ដែរ។

ខ្ញុំសូមជូនរូបថតមួយចំនួន ហើយសូមជូនពរបងប្អូនជនរួមជាតិសារជាថ្មី សូមជួបតែសេចក្តីសុខសុភមង្គល និងរីករាយក្នុងក្រុមគ្រួសារគ្រប់ៗគ្នា។ ទន្ទឹមនឹងនេះដែរ ខ្ញុំក៏សូមជូនពរភរិយាជាទីស្រឡាញ់មានសុខភាពល្អ ហើយនៅតែស្រស់ស្អាតដើម្បីបាននៅជិតមើលថែខ្ញុំ ក្រុមគ្រួសារ និងចៅៗទាំងអស់។

សម្តេច​តេជោ បាន​សរសេរបញ្ជាក់​ខ្លឹមសារថា សូមឆ្នាំសកលថ្មី ២០១៨ នាំមកនូវការរីកចម្រើនរុងរឿងដល់ប្រជាពលរដ្ឋ និងប្រទេសជាតិយើងទាំងមូល៕

 

អត្ថបទទាក់ទង