ខ្មែរប៉ុស្ដិ៍ Close

កម្មវិធីរៀបចំតុបតែងលម្អស្ទឹងសៀមរាប អោយមានសោភ័ណភាពកាន់តែស្រស់ស្អាតសម្រាប់ត្រៀមទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ អន្តរជាតិ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី១០ ខែសីហា ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 57

សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប ដោយមានការសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា និងសាខាកាកបាទក្រហមកម្ពុជា បាននិងកំពុងរៀបចំតុបតែងលម្អស្ទឹងសៀមរាប ដើមី្បធ្វើឲ្យមានសោភ័ណភាពកាន់តែស្រស់ត្រកាលក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលនឹងប្រព្រឹត្តនៅថ្ងៃទី១៧-២១ ខែសីហា ឆ្នាំ២០២០ ខាងមុខនេះ តាមបណ្តោយស្ទឹងសៀមរាប ចាប់ពីអតីតស្ពានមន្ទីរទេសចរណ៍ចាស់ រហូតដល់ស្ពានវត្តដំណាក់។

ការរៀបចំលម្អស្ទឹងនេះដែរ គឺត្រូវរៀបចំយ៉ាងណា ដើមី្បរំលេចនូវសោភ័ណភាពសម្រស់បៃតងនៅតាមដងស្ទឹង និង រុក្ខវិថីនានាក្នុងក្រុង នាពេលរាត្រីឲ្យកាន់ តែមានការទាក់ទាញអារម្មណ៍ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ចូលមកទស្សនាកម្សាន្ត ដែលនឹងចូលមកដល់នាពេលប៉ុន្មានថ្ងៃខាងមុខនេះ ។

កម្មវិធីរួមមាន៖

  • កម្មវិធីសាសនា បួងសួងសុំសេចក្តីសុខ
  • កម្មវិធីពិព័រណ៍ បន្លែផ្លែឈើ កសិផល ផលិតផល ក្រុង-ស្រុកទាំង១២
  • កម្មវិធីប្រកួតម្ហូបអាហារ ពានរង្វាន់មាន់អាំង ឆ្ងាញ់ជាងគេនៅខេត្តសៀមរាប
  • ផ្សារទឹក
  • ផាប់ស្ទ្រីត
  • កម្មវិធីជិះកង់
  • កម្មវិធីកីឡាវាយកូនហ្គោល
  • កម្មវិធីដើរព្រៃ ចង្ក្រានរយ ភ្នំគូលែន
  • ផ្ទាំងទស្សនីយភាពសិល្បៈ

ក្នុងនោះដែរ រដ្ឋបាលខេត្តសៀមរាប ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អោយអនុវត្ត សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត ស្តីពីការពង្រឹងការអនុវត្តវិធានការការពារសុវត្ថិភាពសង្គម តាមគោលការណ៍របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីកាត់បន្ថយហានិភ័យនៃការរាលត្បាតជំងឺកូវីដ-១៩ ក្នុងអំឡុងពេលឈប់សម្រាក៕

អត្ថបទទាក់ទង