ខ្មែរប៉ុស្ដិ៍ Close

ការធានាឱ្យពលរដ្ឋកម្ពុជាអាចធ្វើដំណើរបាន នៅចំពេលកើតមានការកើនឡើងនៃតម្លៃប្រេងឥន្ធនៈ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១ ខែកញ្ញា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 48
ការធានាឱ្យពលរដ្ឋកម្ពុជាអាចធ្វើដំណើរបាន  នៅចំពេលកើតមានការកើនឡើងនៃតម្លៃប្រេងឥន្ធនៈ ការធានាឱ្យពលរដ្ឋកម្ពុជាអាចធ្វើដំណើរបាន នៅចំពេលកើតមានការកើនឡើងនៃតម្លៃប្រេងឥន្ធនៈ

ដោយសារតម្លៃសាំងបានបន្តកើនឡើងនៅក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ បាននិងកំពុងបង្កផលប៉ះពាល់ដល់សមត្ថភាពរបស់ប្រជាជនកម្ពុជាក្នុងការរកប្រាក់ចំណូល, ក្នុងការស្វែងរកការអប់រំ និងការថែទាំសុខភាព បូករួមនឹងតម្រូវការចាំបាច់ផ្សេងៗទៀត។ នៅក្នុងឆ្នាំ ២០២០ តម្លៃសាំងមានតម្លៃ ២ ៣០០៛ ក្នុងមួយលីត្រ ក៏ប៉ុន្តែបានកើនឡើងដល់ ៥ ៨០០៛ រៀលក្នុងមួយលីត្រ នៅក្នុងខែកក្កដាឆ្នាំ២០២២ កន្លងទៅនេះ។

នេះគឺជាការកើនឡើងក្នុងអត្រា ១៥២% នៅក្នុងរយៈពេល ២៤ ខែ ហើយការកើនឡើងយ៉ាងគំហ៊ុកបែបនេះពិតជាបានជះឥទ្ធិពលអវិជ្ជមានមកលើគ្រួសារដែលមានប្រាក់ចំណូលទាប ដែលរកបានតិចជាង ២,៦៦ ដុល្លារ (ឬស្មើនឹង ១០ ៩៥១៛) សម្រាប់មនុស្សម្នាក់ក្នុងមួយថ្ងៃ (នេះបើយោងតាមវិទ្យាស្ថានជាតិស្ថិតិរបស់កម្ពុជា)។ ទោះបីជារដ្ឋាភិបាលកម្ពុជាបានកាត់បន្ថយពន្ធលើប្រេងឥន្ធនៈដើម្បីបន្ធូរបន្ថយសម្ពាធក៏ដោយ ក៏កិច្ចខិតខំប្រឹងប្រែងនេះនៅមិនទាន់គ្រប់គ្រាន់នោះទេ ក្នុងការទប់ស្កាត់ការឡើងថ្លៃ និងផលប៉ះពាល់មកលើជីវភាពប្រចាំថ្ងៃ។

ជាមួយស្ថានភាពសន្តិសុខសកលដ៏គួរឱ្យព្រួយបារម្ភ បន្ទាប់ពីការឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន និងការបង្ហាញកម្លាំងរបស់ប្រទេសចិននៅជិតឆ្នេររបស់កោះតៃវ៉ាន់ តម្លៃប្រេងទំនងជានឹងបន្តប្រែប្រួលកាន់តែខ្លាំងដែលអាចបង្កការខូចខាតដល់ការស្តារសេដ្ឋកិច្ចដ៏ផុយស្រួយរបស់កម្ពុជាឡើងវិញ បន្ទាប់ពីការបិទខ្ទប់ដោយសារវីរុសកូវីដ-១៩ កាលពីឆ្នាំមុន។

«ប៉ុន្តែជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាអាចនឹងមិនមានជាប់ទាក់ទងនឹងការប្រែប្រួលតម្លៃប្រេងឥន្ធនៈនៅក្នុងពិភពលោកទេ»។ វិធីមួយក្នុងការញែកជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជាចេញពីតម្លៃប្រេងឥន្ធនៈ គឺ «ការប្តេជ្ញាផ្លាស់ប្តូរគោលនយោបាយស្តីពីការធ្វើដំណើរនៅក្នុងទីក្រុង»។ ដំណោះស្រាយដំបូងចំពោះការកើនឡើងថ្លៃសាំងគឺ «ការផ្លាស់ប្តូរទៅប្រើប្រាស់យានយន្តអគ្គិសនី (EV)»។

ប៉ុន្តែខណៈពេលដែលពលរដ្ឋកំពុងប្រឈមមុខនឹងបញ្ហាហិរញ្ញវត្ថុ ការស្នើឱ្យពួកគេទិញយានយន្តថ្មី គឺជារឿងមិនទំនងនោះទេ។ បន្ថែមពីលើនេះ កម្ពុជាមានស្ថានីយ៍សាកថ្មយានយន្តអគ្គិសនី EV ត្រឹមតែ ៤ កន្លែងប៉ុណ្ណោះនៅទូទាំងប្រទេស។ ហេតុដូច្នេះហើយ បើនិយាយអំពីការអនុវត្តជាក់ស្តែងវិញ វាពិតជាមិនអាចទៅរួចនោះទេ។

ជាធម្មតា ការអន្តរាគមន៍លើការធ្វើដំណើរនៅក្នុងទីក្រុង ត្រូវចំណាយពេលជាច្រើនឆ្នាំដើម្បីអនុវត្ត និងជាច្រើនទសវត្សរ៍ដើម្បីឱ្យវាមានដំណើរការពេញលេញ។ អ្នករៀបចំផែនការកម្ពុជាដែលកំពុងស្វែងរកការធ្វើអន្តរាគមន៍ឱ្យបានទាន់ពេលវេលា អាចចាត់ទុកទីក្រុងប៉ារីសជាគំរូដើម្បីពន្លឿនដំណើរការនេះ។

មនុស្ស​ម្នា​ជិះ​កង់ និង​រថយន្តក្រុងប្រភេទ RATP ដោយបើក​ចុះ​ពី​មហាវិថី​មួយ​នៅ​កណ្តាល​ទីក្រុង​ប៉ារីស នាព្រឹក​ព្រលឹម​ថ្ងៃ​ទី​ ១០ ខែធ្នូ ឆ្នាំ​២០១៩ ដែលជា​ថ្ងៃ​ទី​ ៦ ​នៃ​ការធ្វើ​កូដកម្ម​ទ្រង់ទ្រាយ​ធំ ​ជុំវិញ​ផែនការ​របស់​រដ្ឋាភិបាលបារាំង​ក្នុង​ការ​រុះរើ​ប្រព័ន្ធ​សោធននិវត្តន៍។ រូបថត៖ Philippe Lopez/AFP
មនុស្ស​ម្នា​ជិះ​កង់ និង​រថយន្តក្រុងប្រភេទ RATP ដោយបើក​ចុះ​ពី​មហាវិថី​មួយ​នៅ​កណ្តាល​ទីក្រុង​ប៉ារីស នាព្រឹក​ព្រលឹម​ថ្ងៃ​ទី​ ១០ ខែធ្នូ ឆ្នាំ​២០១៩ ដែលជា​ថ្ងៃ​ទី​ ៦ ​នៃ​ការធ្វើ​កូដកម្ម​ទ្រង់ទ្រាយ​ធំ ​ជុំវិញ​ផែនការ​របស់​រដ្ឋាភិបាលបារាំង​ក្នុង​ការ​រុះរើ​ប្រព័ន្ធ​សោធននិវត្តន៍។ រូបថត៖ Philippe Lopez/AFP

ទីក្រុងបារីសបានដាក់ឱ្យប្រើប្រាស់ផ្លូវជិះកង់បណ្តោះអាសន្នដែលដើមឡើយ ត្រូវបានដាក់ឱ្យប្រើនៅឆ្នាំ ២០១៩ ដើម្បីកាត់បន្ថយការរំខានដែលបណ្តាលមកពីកូដកម្មរបស់បុគ្គលិកដឹកជញ្ជូនសាធារណៈ។ ក្នុងអំឡុងពេលបិទខ្ទប់ដោយសារវីរុសកូវីដ-១៩ អាជ្ញាធរទីក្រុងប៉ារីសបានដាក់ឱ្យប្រើប្រាស់ផ្លូវជិះកង់ប្រវែង ៦៥០ គីឡូម៉ែត្របន្ថែមទៀត ដោយប្រើគំនូសនិងបង្គោលដែលអាចចល័តបាន ដើម្បីកំណត់អត្តសញ្ញាណផ្លូវថ្មី។

ទីក្រុងប៉ារីសបានផ្លាស់ប្តូរទៅរកដំណោះស្រាយក្នុងការស្វែងរកផ្លូវធ្វើដំណើរជំនួសបានយ៉ាងឆាប់រហ័ស និងដែលមានតម្លៃធូរថ្លៃ ដែលជាហេតុនាំមកនូវការពង្រឹងការធ្វើដំណើរប្រកបដោយសុវត្ថិភាពនៅក្នុងអំឡុងពេលកើតមានការរាតត្បាតនៃវីរុស និងដើម្បីការពារប្រជាជនពីផលប៉ះពាល់អវិជ្ជមាននៃការកើនឡើងថ្លៃប្រេងឥន្ធនៈដែលបានកើតឡើងនៅឆ្នាំ ២០២២។

ដើម្បីធានាបាននូវការធ្វើដំណើរប្រកបដោយសមភាព កម្ពុជាគួរតែពិចារណាអំពីការបង្កើតបណ្តាញដឹកជញ្ជូនដ៏ស្អិតរមួត បូករួមនឹងការថែទាំផ្លូវសម្រាប់អ្នកថ្មើរជើង និងអ្នកជិះកង់។ ទោះបីជាមានការខិតខំប្រឹងប្រែងក៏ដោយ ក៏កម្ពុជានៅតែមិនទាន់អាចផ្តល់នូវគុណភាព, ភាពអាចប្រើប្រាស់បាន និងភាពជឿជាក់នៅក្នុងប្រព័ន្ធដឹកជញ្ជូនសាធារណៈរបស់ខ្លួននៅឡើយទេ។

បណ្តាញដឹកជញ្ជូនសាធារណៈរបស់រាជធានីភ្នំពេញ បានបន្តប្រឈមមុខនឹងបញ្ហាដែលពាក់ព័ន្ធនឹងការអនុវត្តមិនស៊ីសង្វាក់គ្នា ហើយបញ្ហានៅក្នុងវិស័យដឹកជញ្ជូនសាធារណៈត្រូវបានរួមផ្សំដោយអវត្តមាននៃហេដ្ឋារចនាសម្ព័ន្ធផ្លូវដើរ និងផ្លូវជិះកង់ ខណៈដែលចិញ្ចើមផ្លូវត្រូវបានប្រើជាចំណតរថយន្ត និងជាទីតាំងប្រកបអាជីវកម្ម។

ជំនួសឱ្យការរង់ចាំនូវការផ្តល់មូលនិធិ រដ្ឋាភិបាលអាចប្រកាន់យកនូវវិធានការបណ្តោះអាសន្នដើម្បីផ្តល់ជូននូវដំណោះស្រាយដែលមានតម្លៃធូរថ្លៃ និងដែលអាចប្រើបានឆាប់រហ័ស។ នៅពេលទទួលបានជោគជ័យ លក្ខណៈពិសេសទាំងនេះនឹងជួយពង្រឹងការវិនិយោគលើការកែលម្អហេដ្ឋារចនាសម្ព័ន្ធ។

ផ្លូវតូចៗអាចជួយសម្រួលដល់ការបង្កើតផ្លូវសម្រាប់ជិះកង់ តាមរយៈការអនុវត្តចរាចរណ៍ឯកទិស, ការដំឡើងបង្គោល និងសម្ភារៈតាមដងផ្លូវដើម្បីការពារអ្នកជិះកង់។ ផ្លូវលំនៅដ្ឋានស្ងាត់ៗ គួរតែត្រូវបានផ្លាស់ប្តូរទៅជាផ្លូវរួម ដែលយានយន្តអាចបើកបរបាន ក៏ប៉ុន្តែត្រូវមានការកម្រិតល្បឿន។ នៅលើមហាវិថីសំខាន់ៗដែលមានរថយន្ដក្រុងធ្វើចរាចរណ៍ រនាំងការពារដែលមានដូចជាបង្គោលជាដើម នឹងអនុញ្ញាតឱ្យមានការ ញែកផ្លូវរថយន្តក្រុង ឱ្យដាច់ដោយឡែកពីយានយន្តដទៃ។

អ្នក​ជិះទោចក្រយានធ្វើ​ដំណើរ​តាម​ដង​ផ្លូវ​មួយក្នុង​រាជធានី​ភ្នំពេញ​ នា​ថ្ងៃ​ទី ៣ ខែ​មិថុនា ឆ្នាំ ២០២២។ រូបថត៖ Tang Chhin Sothy/AFP
អ្នក​ជិះទោចក្រយានធ្វើ​ដំណើរ​តាម​ដង​ផ្លូវ​មួយក្នុង​រាជធានី​ភ្នំពេញ​ នា​ថ្ងៃ​ទី ៣ ខែ​មិថុនា ឆ្នាំ ២០២២។ រូបថត៖ Tang Chhin Sothy/AFP

លក្ខណៈពិសេសទាំងនេះ នឹងជួយពង្រឹងសុវត្ថិភាព និងផ្តល់នូវភាពងាយស្រួលដល់ការធ្វើដំណើរ។ ការបង្កើតឱ្យមានមធ្យោបាយដឹកជញ្ជូនសាធារណៈនៅក្នុងទីក្រុងទាំងមូលនឹងបង្កើតឱ្យមានគំរូដឹកជញ្ជូនដែលមាន ភាពស៊ាំនឹងការកើនឡើងនៃថ្លៃប្រេង ហើយក៏អាចជួយកាត់បន្ថយផងដែរ នូវការបំពុលបរិស្ថានបូករួមនឹងការពង្រឹងសុវត្ថិភាពចរាចរណ៍ និងការបង្កើតឱ្យមានភាពរស់រវើកនិងការរីកចម្រើនកាន់តែខ្លាំង។

សម្រាប់រយៈពេលវែង ទីក្រុងភ្នំពេញគួរតែស្វែងរកការផ្លាស់ប្តូរផ្លូវរថយន្ដក្រុងទៅកាន់មហាវិថីធំៗ ខណៈដែលយានយន្តឯកជនអាចបង្វែរទៅធ្វើចរាចរណ៍នៅលើផ្លូវផ្សេង។ ជំនឿចិត្តលើឡានក្រុងអាចត្រូវបានពង្រឹងបន្ថែមទៀត តាមរយៈការបង្កើតផ្លូវឡានក្រុងដាច់ដោយឡែក ជាមួយនឹងចំណតឡានក្រុងត្រឹមត្រូវដើម្បីសម្រួលដល់ការឡើងចុះ។

ទន្ទឹមនឹងនេះ បណ្តាញជិះកង់ពេញលេញនៅទូទាំងទីក្រុងគួរតែត្រូវបានបង្កើតឡើង ដោយរួមបញ្ចូលផ្លូវដែលមានប្រជាប្រិយភាព។ បណ្តោយផ្លូវដែលមានដើមឈើបៃតង នឹងផ្តល់នូវផាសុខភាពដល់អ្នកដំណើរ ខណៈដែលការដាំដើមឈើថ្មីៗ នឹងបង្កើតឱ្យមានធម្មជាតិនៅតាមដងផ្លូវកាន់តែច្រើនដែលអាចជួយកាត់បន្ថយសីតុណ្ហភាពតាមដងផ្លូវបានចន្លោះពី ១២-១៥ អង្សារសេ (យោងតាមការសិក្សាឆ្នាំ ២០១៣ ដោយអ្នកស្រាវជ្រាវអាល្លឺម៉ង់)។

ការធ្វើអន្តរាគមន៍ទាំងនេះនឹងផ្តល់នូវជម្រើសធូរថ្លៃ និងឆាប់រហ័សដើម្បីជំនួសឱ្យជម្រើសប្រេងឥន្ធនៈដែលកំពុងមានការកើនឡើងតម្លៃ។ កម្រិតនៃការធ្វើដំណើររបស់ប្រជាជនគឺជាកត្តាកំណត់លទ្ធភាពក្នុងការទទួលបានការអប់រំ, ទីលំនៅ, ការងារ, ការថែទាំសុខភាព និងសេវាកម្មសំខាន់ៗផ្សេងទៀត។

ភាពមិនប្រាកដប្រជានៃតម្លៃប្រេងឥន្ធនៈនឹងធ្វើឱ្យការផ្លាស់ប្តូរទាំងនេះកាន់តែមានភាពចាំបាច់។ អ្នកធ្វើគោលនយោបាយនៅកម្ពុជា ត្រូវតែជួយការពារពលរដ្ឋពីវិបត្ដិសេដ្ឋកិច្ចពីខាងក្រៅ តាមរយៈការបោះបង់ចោលនូវគំរូបច្ចុប្បន្ន ហើយពួកគេត្រូវតែប្រកាន់យកវិធីសាស្រ្តថ្មី ដែលផ្តល់តម្លៃខ្ពស់ដល់ពលរដ្ឋជាជាងដល់យានយន្ត៕

Southeast Asia Globe

អត្ថបទទាក់ទង