ខ្មែរប៉ុស្ដិ៍ Close

ដំណឹងល្អទៀតហើយ! កម្ពុជា ព្យាបាលអ្នកជម្ងឺកូវីដ-១៩ ជាសះស្បើយ ២នាក់បន្ថែមទៀត ខណៈគ្មានករណីឆ្លងថ្មី, សរុបអ្នកជាសះស្បើយកើនឡើងដល់ ១១៩នាក់ អ្នកបន្តព្យាបាលថយចុះមកនៅត្រឹមតែ ៣នាក់ប៉ុណ្ណោះ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២៧ ខែមេសា ឆ្នាំ២០២០ កីឡា - សុខភាព 149
ដំណឹងល្អទៀតហើយ! កម្ពុជា ព្យាបាលអ្នកជម្ងឺកូវីដ-១៩ ជាសះស្បើយ ២នាក់បន្ថែមទៀត ខណៈគ្មានករណីឆ្លងថ្មី, សរុបអ្នកជាសះស្បើយកើនឡើងដល់ ១១៩នាក់ អ្នកបន្តព្យាបាលថយចុះមកនៅត្រឹមតែ ៣នាក់ប៉ុណ្ណោះ ដំណឹងល្អទៀតហើយ! កម្ពុជា ព្យាបាលអ្នកជម្ងឺកូវីដ-១៩ ជាសះស្បើយ ២នាក់បន្ថែមទៀត ខណៈគ្មានករណីឆ្លងថ្មី, សរុបអ្នកជាសះស្បើយកើនឡើងដល់ ១១៩នាក់ អ្នកបន្តព្យាបាលថយចុះមកនៅត្រឹមតែ ៣នាក់ប៉ុណ្ណោះ

គិតត្រឹមម៉ោង ៧ព្រឹក ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ នេះ ក្រុមគ្រូពេទ្យនៃក្រសួងសុខាភិបាលកម្ពុជា​បានព្យាបាលអ្នកជំងឺកូវីដ-១៩ បានជាសះស្បើយថ្មីចំនួន ២នាក់បន្ថែមទៀត ដែលធ្វើអោយចំនួនអ្នកជាសះស្បើយសរុបពីជំងឺឆ្លងដ៏កាចសាហាវនេះកើនដល់ ១១៩នាក់ហើយ។ ទន្ទឹមនោះ ថ្ងៃនេះពុំមានករណីឆ្លងថ្មីនោះទេ។

អ្នកជាសះស្បើយទាំង ២នាក់នោះគឺជាបុរសជនជាតិបារាំងអាយុ ៣៥ឆ្នាំ និងស្ត្រីជាជនជាតិបារាំងជាភរិយាអាយុ ២៨ឆ្នាំ ដែលជាឪពុកម្ដាយរបស់ទារកអាយុ ៤ខែ។ អ្នកទាំង៣ធ្វើដំណើរមកកម្ពុជាតាមរយៈប្រទេសសឹង្ហបុរី ។

គួរជម្រាបថា មកដល់ពេលនេះ ករណីឆ្លងកូវីដ-១៩សរុបនៅទូទាំងប្រទេសកម្ពុជាមានចំនួន ១២២ករណីដដែល ខណៈជាសះស្បើយកើនឡើងដល់ ១១៩ករណី និងអ្នកដែលកំពុងសម្រាកព្យាបាលបន្តមានចំនួនត្រឹមតែ ៣ករណីទៀតប៉ុណ្ណោះ។

សូមអាននូវសេចក្ដីជូនដំណឹងលម្អិតរបស់ក្រសួងសុខាភិបាលដូចខាងក្រោម៖