ខ្មែរប៉ុស្ដិ៍ Close

កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ថ្មីចំនួន ១នាក់បន្ថែមទៀត ជាអ្នកដែលទើបត្រឡប់មកពីប្រទេសអារ៉ាប់ប៊ីសាអូឌីត

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២០ កីឡា - សុខភាព 6
កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ថ្មីចំនួន ១នាក់បន្ថែមទៀត ជាអ្នកដែលទើបត្រឡប់មកពីប្រទេសអារ៉ាប់ប៊ីសាអូឌីត កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ថ្មីចំនួន ១នាក់បន្ថែមទៀត ជាអ្នកដែលទើបត្រឡប់មកពីប្រទេសអារ៉ាប់ប៊ីសាអូឌីត

បើតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលនាព្រឹកថ្ងៃព្រហស្បតិ៍ ទី ១៦ ខែកក្កដា ឆ្នាំ ២០២០ នេះ ក្រសួងបានរកឃើញករណីឆ្លងកូវីដ-១៩ថ្មីចំនួន១ករណីបន្ថែមទៀត ដែលធ្វើអោយចំនួនអ្នកឆ្លងសរុបកើនដល់ ១៦៦នាក់ ខណៈពេលដែលចំនួនអ្នកជាសះស្បើយមាន ១៣៣នាក់ និងកំពុងសម្រាកព្យាបាលបន្តកើនដល់ ៣៣នាក់។

បើតាមក្រសួងសុខាភិបាល អ្នកដែលទើបឆ្លងថ្មីនោះ គឺជាបុរសជនជាតិខ្មែរ អាយុ២៥ឆ្នាំ ដែលមានទីលំនៅនៅសង្កាត់ច្រាំងចម្រេះ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ បុរសរូបនេះបានវិលត្រឡប់មកពីប្រទេសអារ៉ាប់ប៊ីសាអូឌីតវិញ ដោយប្ដូរជើងហោះហើរនៅប្រទេសម៉ាឡេស៊ី និងមកដល់កម្ពុជាកាលពីថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅ។ ដោយជើងហោះហើរនោះមានរកឃើញអ្នកឆ្លងកូវីដ-១៩ចំនួន ១៥ នាក់ នោះបុរសរូបនេះព្រមជាមួយនិងអ្នកដែលរួមដំណើរផ្សេងទៀតដែលពុំមានរកឃើញឆ្លង ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ។ បន្ទាប់មក នៅល្ងាចថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅ វត្ថុសំណាកទីបីរបស់គាត់បានបង្ហាញលទ្ធផលវិជ្ជមានកូវីដ-១៩។

បច្ចុប្បន្ន បុរសរូបនេះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលបន្តនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។

ដោយឡែក អ្នកដំណើរចំនួន ៦៩នាក់ផ្សេងទៀត កំពុងបន្តធ្វើចត្តាឡីស័កអោយបានគ្រប់ចំនួន ១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័កជម្ពូវ័ន្ត រាជធានីភ្នំពេញ។

ក្រសួងបានបន្ថែមថា ក្នុងចំណោមអ្នកដំណើរ ៨០នាក់ ដែលបានធ្វើដំណើរមកពីប្រទេសអារ៉ាប់ប៊ីសាអូឌីត មានអ្នកឆ្លងកូវីដ-១៩ចំនួន ២៥នាក់ ដែលមកដល់ពេលនេះ ពួកគេត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។

គួរបញ្ជាក់ថា ចំនួនអ្នកជាសះស្បើយពីកូវីដ-១៩សរុបនៅកម្ពុជា មានចំនួន ១៣៣នាក់ កំពុងសម្រាកព្យាបាលចំនួន ៣៣នាក់ ក្នុងចំណោមអ្នកឆ្លងសរុបចំនួន ១៦៦នាក់។

សូមអាននូវសេចក្ដីជូនព័ត៌មានលម្អិតរបស់ក្រសួងសុខាភិបាលដូចខាងក្រោម៖

អត្ថបទទាក់ទង