ខ្មែរប៉ុស្ដិ៍ Close

បទវិភាគ « ទីបំផុតជីវិតនយោបាយទណ្ឌិត សម រង្ស៊ី នឹងត្រូវបញ្ចប់ដោយញញួរតុលាការបារាំង »!

ដោយ៖ ស៊ីវេត មធុរ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២០ ទស្សនៈ - នយោបាយ 10
បទវិភាគ « ទីបំផុតជីវិតនយោបាយទណ្ឌិត សម រង្ស៊ី នឹងត្រូវបញ្ចប់ដោយញញួរតុលាការបារាំង »! បទវិភាគ « ទីបំផុតជីវិតនយោបាយទណ្ឌិត សម រង្ស៊ី នឹងត្រូវបញ្ចប់ដោយញញួរតុលាការបារាំង »!

នៅពេលនេះប្រជាពលរដ្ឋខ្មែរបានដឹងថា ចៅក្រមស៊ើបសួរនៃតុលាការព្រហ្មទណ្ឌបារាំងសម្រេចដាក់ទណ្ឌិត សម រង្ស៊ី ដែលមានសញ្ជាតិ២ ខ្មែរផង និងបារាំងផងនោះ ឲ្យស្ថិតក្រោមការចោទប្រកាន់ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈលើបុគ្គល» កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ ហើយចៅក្រមស៊ើបសួររបស់បារាំងថែមទាំងបានបញ្ជាក់ទៀតថា មានតម្រុយ និងភស្តុតាងគ្រប់គ្រាន់ និងស៊ីសង្វាក់ដែលអាចបញ្ជាក់ថា ទណ្ឌិតសម រង្ស៊ី បានប្រព្រឹត្តបទល្មើសដូចដែលបានចោទប្រកាន់។

ការចោទប្រកាន់នេះត្រូវបានធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ឌី វិជ្ជា កូនប្រុសបង្កើតលោក ហុក ឡងឌី ដាក់ពាក្យបណ្តឹងទៅតុលាការបារាំង កាលពីថ្ងៃទី២០ ខែសីហាឆ្នាំ២០២០កន្លងទៅ។

ការចោទប្រកាន់នេះ ច្បាស់ណាស់ថាតុលាការបារាំងនឹងចាត់វិធានការតាមផ្លូវច្បាប់ទៅលើទណ្ឌិត សម រង្ស៊ី រួមទាំងសំណងជំងឺចិត្តតាមការទាមទាររបស់ដើមបណ្តឹងផងដែរ។ ក្រៅពីសំណងជំងឺចិត្ត ស្របពេលជាមួយគ្នានោះ ជីវិតនយោបាយរបស់ទណ្ឌិតរត់ចោលស្រុកម្នាក់នេះ ក៏នឹងត្រូវបញ្ចប់ក្រោមញញួររបស់តុលាការជនជាតិបារាំង ខណៈដែលទណ្ឌិត សម រង្ស៊ី ពុំមានមូលដ្ឋានផ្លូវច្បាប់ដែលអាចប្រកែក និងដោះបន្ទុកបាន ពាក់ព័ន្ធទៅនឹងការនិយាយបំផ្លើសករណីមរណៈភាពរបស់លោក ហុក ឡងឌី អតីតអគ្គស្នងការនគរបាលជាតិ។

បំណងសំខាន់បំផុតនៃពាក្យបណ្តឹងនេះ គឺចង់បង្ហាញប្រាប់មហាជនបានដឹងថា ពាក្យមុសារ កុហករោលរាលរបស់ ទណ្ឌិតក្បត់ជាតិរូបនេះកន្លងមក គឺសុទ្ធតែជាពាក្យមិនពិត។ ក្នុងនោះក៏បូករួមទាំងពាក្យតិះដៀលកូនប្រុសច្បងលោក ហ៊ុន សែន ថាជាកូនយួន…ថាលោក ហ៊ុន សែន ជាអ្នកលក់ជាតិ…ថាជាអ្នកលួចសន្លឹកឆ្នោត ឬថាជាជនពុករលួយជាដើមនោះ គឺសុទ្ធតែជាពាក្យមុសាកុហកមិនពិតទាំងអស់ និយាយរួមគឺវាជាព័ត៌មានក្លែងក្លាយ និងបរិហារកេរ្តិ៍ ប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃ។

ការចាញ់ក្តីលើកនេះក៏នឹងជាសារ បញ្ជាក់ជូនពលរដ្ឋខ្មែរ ត្រូវតែឈប់ជឿលើរាល់សំដី និងព័ត៌មានផ្សេងៗដែលផ្សាយដោយទណ្ឌិតក្បត់ជាតិតសន្តាន សម រង្ស៊ី នេះតទៅទៀត។

សំណុំរឿងប្តឹងផ្តល់លើកនេះ គឺត្រូវតស៊ូក្តីនៅក្នុងប្រព័ន្ធយុត្ថាធិការ បារាំងសែស មិនមែនតុលាការទីក្រុងភ្នំពេញនោះឡើយ មានន័យថាពីពេលនេះ ទៅមុខ គេមិនអាចចោទថាតុលាការបារាំងស៊ីសំណូក រឺបក្ខពួកនិយម ដូចដែលធ្លាប់ចោទប្រកាន់ លាបពណ៌មកលើតុលាការខ្មែរបានទៀតទេ។ ហើយក៏ចង់បញ្ជាក់ទៀតថាការវិនិច្ឆ័យរបស់តុលាការបារាំង និង ការវិនិច្ឆ័យរបស់តុលាការកម្ពុជា គឺសំអាងលើភស្តុតាង និងអង្គហេតុ អង្គច្បាប់ដូចគ្នា គ្មានភាពលម្អៀងដូចការលើកឡើងរបស់ក្រុមឧទ្ទាមកន្លងមកនោះទេ។

ក្នុងន័យនេះ សាលក្រមឬសាលដីការរបស់តុលាការខ្មែរយើងចំពោះទណ្ឌិតរូបនេះកន្លងមក គឺពិតជាត្រឹមត្រូវ និងនៅតែមានសុពលភាពអនុវត្តជានិច្ច ហើយតាមរយៈការកាត់ក្តីនៅស្រុកបារាំងលើកនេះក៏ជាទម្ងន់ សម្រាប់អ្នកប្រវត្តិសាស្រ្តកម្ពុជា បន្តសសេរយ៉ាងច្បាស់ថា ឪពុក សម រង្ស៊ី គឺ សម សារី ជនក្បត់ជាតិ ហើយបន្ត ហ្សែនក្បត់ជាតិនេះមកដល់កូន ដែលជាប់ពូជ តសន្តានមកដល់ សម រង្ស៊ី ដែលមានម្តាយជាជនជាតិវៀតណាម គឺជាជនក្បត់ជាតិ ក្បត់រាជបល្ល័ង្ក ឃុបឃិតជាមួយបរទេស ក្បត់ប្រជាជនកម្ពុជា។ ” សម រង្ស៊ី ក្បត់កម្ពុជាហើយ! ”

សរុបរួមមក ឆ្លងកាត់ការកាត់ក្តីនៅបារាំងលើកនេះ នឹងធ្វើឲ្យដំណើរជីវិតនយោបាយរបស់ទណ្ឌិតក្បត់ជាតិ សម រង្ស៊ី ដើរដល់ទីបញ្ចប់។ អ្វីទាំងនេះគឺជាបាបកម្មរបស់ទណ្ឌិតរូបនេះបានសាងឡើងដោយខ្លួនឯង ដោយសារតែក្នុងមួយជីវិតនយោបាយរបស់ជនក្បត់ជាតិនេះ ចាប់ផ្តើមដោយគំនុំ ចង់សងសឹកឲ្យឪពុកមានចេតនារំលាយរបបរាជានិយម ។ ពីព្រោះតែគំនុំសងសឹក ទណ្ឌិតដែលមានម្តាយជាយួនរូបនេះព្យាយាមចិញ្ចឹមចិត្ត ហ៊ានធ្វើគ្រប់យ៉ាង ហ៊ានក្បត់ជាតិសាសន៍កំណើតខ្លួនឯង កាត់ទឹកដីឲ្យយួន ម៉ុងតាញ៉ា ហើយសុខចិត្តធ្វើជាអាយ៉ងបរទេស រុញពលរដ្ឋខ្មែរឲ្យទៅស្លាប់ជំនួស ជាថ្នូរនឹងការសន្យាបោកប្រាស់ ហើយទណ្ឌិតរូបនេះក៏ជាមេក្លោងនៃបដិវត្តន៍ផ្តួលរំលំរបបរាជានិយម ២០១៣-២០១៤ និងចេតនាធ្វើបដិវត្តន៍ប្តូររបប ៩ វិច្ឆិការ ២០១៩ ក្រោមលេសមាតុភូមិនិវត្តន៍។ បូករួមនឹងសកម្មភាពបង្កចលាចលសង្គមផ្សេងៗ ហើយទណ្ឌិតរូបនេះក៏ជាមេក្លោងក្នុងការបង្កើត និងផ្សាយព័ត៌មានក្លែងក្លាយ និងក៏ជាមេគំនិតទាមទារឲ្យបរទេសកាត់ជំនួយ ដើម្បីធ្វើបាបប្រជាពលរដ្ឋខ្មែរទៀតផង។

ទោះជាយ៉ាងណា ថ្ងៃអន្សារបស់ជនក្បត់ជាតិរូបនេះ ជិតចូលមកដល់ ភាពអាម៉ាសក៏មកទន្ទឹមគ្នាបន្តបន្ទាប់ ហើយជីវិតនយោបាយក៏ត្រូវបញ្ចប់ទាំងភាពគ្រោធគ្រាត និងស្អុយអសោច ទាំងដែលបរទេសដែលជាមេកើយ ក៏មិនឲ្យតម្លៃ ប្រើប្រាស់លែងបាន។

មកដល់ពេលនេះអ្នកគាំទ្រមួយចំនួនតូចរបស់ជនក្បត់ជាតិនេះ ល្មមភ្ញាក់ខ្លួន ឈប់ជឿ ឈប់ដើរខុសផ្លូវ ហើយងាកមករួមគ្នារក្សាសុខសន្តិភាពដែលកំពុងមាន និងបន្តអភិវឌ្ឍន៍ជាតិយើងឲ្យកាន់តែរីកចម្រើន សម្រាប់អនាគតកូនចៅយើងជំនាន់ក្រោយ៕

អត្ថបទដោយ៖ សេនាជ័យ

អត្ថបទទាក់ទង