ខ្មែរប៉ុស្ដិ៍ Close

កម្ពុជាព្យាបាលអ្នកជម្ងឺកូវីដ-១៩បានជាសះស្បើយ ១៤នាក់បន្ថែមទៀត ខណៈគ្មានអ្នកឆ្លងថ្មីនោះទេ, សរុបអ្នកជាសះស្បើយកើនឡើងដល់៩១នាក់ ចំនួនអ្នកនៅបន្តព្យាបាលធ្លាក់ចុះមកនៅត្រឹមតែ៣១នាក់ទៀតប៉ុណ្ណោះ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១៤ ខែមេសា ឆ្នាំ២០២០ កីឡា - សុខភាព 47

គិតត្រឹមម៉ោង ៧ព្រឹក ថ្ងៃទី ១៤ ខែមេសា ឆ្នាំ២០២០ នេះ ក្រុមគ្រូពេទ្យនៃក្រសួងសុខាភិបាលកម្ពុជាបានព្យាបាលអ្នកជំងឺកូវីដ-១៩ បានជាសះស្បើយចំនួន ១៤នាក់បន្ថែមទៀត ដែលធ្វើអោយចំនួនអ្នកជាសះស្បើយសរុបពីជំងឺឆ្លងដ៏កាចសាហាវនេះកើនដល់ ៩១នាក់ហើយ។ ទន្ទឹមនោះ ថ្ងៃនេះពុំមានករណីឆ្លងថ្មីនោះទេ។

អ្នកជាសះស្បើយទាំង ១៤នាក់នោះមានដូចជា៖

  • បុរសជនជាតិបារាំង ៣នាក់ដែលជាភ្ញៀវទេសចរនៅឯខេត្តព្រះសីហនុ
  • ស្ត្រីជនជាតិបារាំង ៧នាក់ដែលជាភ្ញៀវទេសចរនៅឯខេត្តព្រះសីហនុ
  • បុរសជនជាតិឥណ្ឌូណេស៊ី ២នាក់ដែលបានសម្រាកព្យាបាលនៅឯខេត្តសៀមរាប
  • បុរសជនជាតិខ្មែរ ១នាក់ដែលជាមគ្គុទេសទេសចរណ៍នាំភ្ញៀវជនជាតិបារាំងនៅឯខេត្តព្រះសីហនុ
  • បុរសជនជាតិខ្មែរ ១នាក់នៅរាជធានីភ្នំពេញ។

គួរជម្រាបថា មកដល់ពេលនេះ ករណីឆ្លងកូវីដ-១៩សរុបនៅទូទាំងប្រទេសកម្ពុជាមានចំនួន ១២២ករណី ខណៈជាសះស្បើយកើនឡើងដល់ ៩១ករណី និងអ្នកដែលកំពុងសម្រាកព្យាបាលបន្តមានចំនួនត្រឹមតែ ៣១ករណីទៀតប៉ុណ្ណោះ។

សូមអាននូវសេចក្ដីជូនដំណឹងលម្អិតរបស់ក្រសួងសុខាភិបាលដូចខាងក្រោម៖

អត្ថបទទាក់ទង