ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ចំនួន ៣៥០នាក់ អ្នកជាសះស្បើយចំនួន ១,៣៨០នាក់ និងអ្នកស្លាប់ចំនួន ៣នាក់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអាទិត្យ ទី១៦ ខែឧសភា ឆ្នាំ២០២១ ព័ត៌មានទូទៅ 28
ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ចំនួន ៣៥០នាក់ អ្នកជាសះស្បើយចំនួន ១,៣៨០នាក់ និងអ្នកស្លាប់ចំនួន ៣នាក់ ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ចំនួន ៣៥០នាក់ អ្នកជាសះស្បើយចំនួន ១,៣៨០នាក់ និងអ្នកស្លាប់ចំនួន ៣នាក់

ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មី ចំនួន ៣៥០នាក់ អ្នកជាសះស្បើយចំនួន ១,៣៨០នាក់ និងអ្នកស្លាប់ចំនួន ៣នាក់។

ក្នុងចំណោមអ្នកដែលបានរកឃើញមានវិជ្ជមានកូវីដ-១៩ ថ្មីទាំងនោះ មាន ៩នាក់ជាករណីនាំចូល និងក្រៅពីនោះគឺជាករណីឆ្លងក្នុសហគមន៍ ២០កុម្ភៈ។

សូមជម្រាបថា គិតត្រឹមព្រឹក ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ២២,១៨៤នាក់, អ្នកជាសះស្បើយចំនួន ១២,១២០នាក់ និងអ្នកស្លាប់ចំនួន ១៥០នាក់៕

អត្ថបទទាក់ទង