ខ្មែរប៉ុស្ដិ៍ Close

សាលារាជធានី​ភ្នំពេញ​ ​ដាក់​ឲ្យ​មហាជន​បោះ​ឆ្នោត​ជ្រើសរើស​គម្រូក្លោងរបារកាត់ទទឹងផ្លូវសម្រាប់ពិធីបុណ្យអុំទូក​ នៅលើទំព័រ​ Facebook របស់​ខ្លួន​

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី២៨ ខែតុលា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 70
សាលារាជធានី​ភ្នំពេញ​ ​ដាក់​ឲ្យ​មហាជន​បោះ​ឆ្នោត​ជ្រើសរើស​គម្រូក្លោងរបារកាត់ទទឹងផ្លូវសម្រាប់ពិធីបុណ្យអុំទូក​ នៅលើទំព័រ​ Facebook របស់​ខ្លួន​ សាលារាជធានី​ភ្នំពេញ​ ​ដាក់​ឲ្យ​មហាជន​បោះ​ឆ្នោត​ជ្រើសរើស​គម្រូក្លោងរបារកាត់ទទឹងផ្លូវសម្រាប់ពិធីបុណ្យអុំទូក​ នៅលើទំព័រ​ Facebook របស់​ខ្លួន​

នៅថ្ងៃ​ទី២៨​ ខែតុលា​ ឆ្នាំ​២០១៨នេះ​ សាលា​រាជធានី​ភ្នំពេញ​ បានដាក់​ឲ្យ​មហាជនទូទៅមានសិទ្ធិចូលរួម​បោះ​ឆ្នោត​ជ្រើសរើស​គម្រូក្លោងរបារកាត់ទទឹងផ្លូវសម្រាប់ពិធីបុណ្យអុំទូក​ នៅលើទំព័រ​ Facebook​ ផ្លូវការរបស់​ខ្លួន​ ដែលមានឈ្មោះថា​ «ដើម្បី​ប្រជាជន​ រាជធានី​»​

ដើម្បី​ចូលរួម​បោះ​ឆ្នោត​ជ្រើសរើស​ខ្លោងរបារកាត់ទទឹងផ្លូវនោះបាន​ បងប្អូន​ដែលប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម​ (Facebook)​ គ្រាន់​តែ​ចុច​ Like​ រូបភាពមួយសន្លឹក ដែលបងប្អូនគិតថាស្អាត និងស័ក្តិសមជាងគេ។

រូបភាពទាំង ៥ជម្រើសខាងក្រោម គឺជាស្នាដៃរបស់បេក្ខជនដែលបានជ្រើសរើសដោយគណៈកម្មការវាយតម្លៃ ចេញពីរូបភាពចំនួន ៤៥រូបភាព ដែលមានបេក្ខជនចំនួន ២៩នាក់ បានផ្ញើមកដើម្បីចូលរួមប្រកួតរចនាខ្លោងរបារកាត់ទទឹងផ្លូវ អបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០១៨ ដោយពិនិត្យទៅលើ អត្ថន័យខ្លឹមសារព្រះរាជពិធី រចនាបថខ្មែរ លក្ខណៈបច្ចេកទេសនៃការសាងសង់ និងការរចនាភ្លើងឱ្យអាចទទួលយកបានទាំងពេលថ្ងៃ និងពេលយប់ ទើបគណៈកម្មការវាយតម្លៃ សម្រេចជ្រើសរើសបានរូបភាពទាំង ៥ ខាងក្រោមនេះ៖

រូបភាពដែលទទួលបានការ Like គាំទ្រ ច្រើនជាងគេចំនួន ៤រូបភាព នឹងត្រូវយកទៅដំឡើងនៅតាមគោលដៅទាំង៤ ដែលបានត្រៀមរួចជាស្រេច។

ការប្រមូលការគាំទ្រ នឹងត្រូវបញ្ចប់នៅថ្ងៃអង្គារ ទី៣០ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង ៣រសៀល៕​

អត្ថបទទាក់ទង