ខ្មែរប៉ុស្ដិ៍ Close

វត្តខ្មែររចនាបទខ្មែរដំបូងនឹងមានវត្តមានលើទឹកដីកូរ៉េ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២៨ ខែឧសភា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 28
វត្តខ្មែររចនាបទខ្មែរដំបូងនឹងមានវត្តមានលើទឹកដីកូរ៉េ វត្តខ្មែររចនាបទខ្មែរដំបូងនឹងមានវត្តមានលើទឹកដីកូរ៉េ

ជុងអាំង-ទីក្រុងអានសាន៖ លោក ហ៊ុន ម៉ាណែត បានចុះពិនិត្យទីតាំងដែលត្រៀមកសាងវត្តខ្មែររចនាបទខ្មែរទី១នៅលើទឹកដីសាធារណរដ្ឋកូរ៉េ។ តាមសំណើររបស់រាជរដ្ឋាភិបាលកម្ពុជា លោក Kim Jusung ដែលជាសប្បុរសជនកូរ៉េ បានបរិច្ចាគដីដែលមានទំហំ ១៨០០មែត្រការ៉េ ជូនរាជរដ្ឋាភិបាលកម្ពុជាដើម្បីកសាងវត្តខ្មែរមួយជូនប្រជាពលរដ្ឋខ្មែរប្រើប្រាស់នាពេលអនាគត។

ក្នុងដំណើរចុះពិនិត្យទីតាំងផ្ទាល់នេះ លោក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់ លោក Kim Jusung ដែលមានចិត្តជ្រះថ្លាក្នុងវិស័យពុទ្ធសាសនា ជាពិសេសទឹកចិត្តស្រឡាញ់ប្រជាពលរដ្ឋខ្មែរ រហូតបរិចាកដីសម្រាប់ស្ថានឯកអគ្គរាជទូតកម្ពុជាគ្រប់គ្រង ប្រើប្រាស់ និងត្រៀមកសាងវត្តខ្មែរនាពេលអនាគតដ៏ខ្លីខាងមុខនេះ។

អត្ថបទទាក់ទង