ខ្មែរប៉ុស្ដិ៍ Close

    ដំណឹងរីករាយ! ក្រសួងសុខាភិបាលប្រកាសថា អ្នកជំងឺកូវីដ-១៩ចំនួន ១៣នាក់ទៀតបានជាសះស្បើយ និងពុំមានករណីឆ្លងថ្មីទេនៅថ្ងៃនេះ

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១៩ ខែសីហា ឆ្នាំ២០២០ កីឡា - សុខភាព 1557
    ដំណឹងរីករាយ! ក្រសួងសុខាភិបាលប្រកាសថា អ្នកជំងឺកូវីដ-១៩ចំនួន ១៣នាក់ទៀតបានជាសះស្បើយ និងពុំមានករណីឆ្លងថ្មីទេនៅថ្ងៃនេះដំណឹងរីករាយ! ក្រសួងសុខាភិបាលប្រកាសថា អ្នកជំងឺកូវីដ-១៩ចំនួន ១៣នាក់ទៀតបានជាសះស្បើយ និងពុំមានករណីឆ្លងថ្មីទេនៅថ្ងៃនេះ

    ក្រសួងសុខាភិបាល បានឱ្យដឹងនៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០នេះថា អ្នកជំងឺកូវីដ-១៩ ចំនួន ១៣នាក់ទៀតហើយ ត្រូវបានព្យាបាលឱ្យជាសះស្បើយ និងបានអនុញ្ញាតឱ្យត្រឡប់ទៅកាន់ផ្ទះរបស់ពួកគេវិញ ខណៈពេលដែលមិនមានករណីឆ្លងថ្មីនោះទេ។

    បើយោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល អ្នកជំងឺទាំង ១៣នាក់នេះរួមមាន៖

    1. បុរសជនជាតិខ្មែរអាយុ ២៥ឆ្នាំ​ មានអាសយដ្ឋាននៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ
    2. បុរសជនជាតិខ្មែរអាយុ ២៥ឆ្នាំ​ មានអាសយដ្ឋាននៅភូមិព្រៃគុប សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
    3. បុរសជនជាតិខ្មែរអាយុ ២៧ឆ្នាំ​ មានអាសយដ្ឋាននៅភូមិព្រៃបាក់ ឃុំព្រៃបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម
    4. បុរសជនជាតិខ្មែរអាយុ ២៥ឆ្នាំ​ មានអាសយដ្ឋាននៅសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
    5. បុរសជនជាតិខ្មែរអាយុ ២៦ឆ្នាំ​ មានអាសយដ្ឋាននៅភូមិព្រៃកក់ ឃុំឈូកសរ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង

      សម្គាល់៖ បុរសទាំង ៥នាក់ខាងលើ ជាអ្នកដំណើរតាមជើងហោះហើរមកពីប្រទេសរុស្ស៊ី ដែលបានបន្តជើងហោះហើរនៅប្រទេសម៉ាឡេស៊ី មកដល់កម្ពុជាកាលពីថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅ។ ពួកគេត្រូវបានព្យាបាលជាសះស្បើយដោយទទួលលទ្ធផលតេស្តអវិជ្ជមានចំនួន ២ដង និងត្រូវបានអនុញ្ញាតអោយចាកចេញពីមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។

    6. ស្ត្រីជនជាតិខ្មែរអាយុ ៤៨ឆ្នាំ មានអាសយដ្ឋានស្នាក់នៅខណ្ឌដង្កោ រាជធានីភ្នំពេញ ជាអ្នកដែលបានធ្វើដំណើរមកពីសហរដ្ឋអាមេរិក និងបានបន្តជើងហោះហើរនៅប្រទេសចិន (តៃវ៉ាន់) មកដល់កម្ពុជាកាលពីថ្ងៃទី ៩ ខែសីហា ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយដោយទទួលលទ្ធផលតេស្តអវិជ្ជមានចំនួន ២ដង និងត្រូវបានអនុញ្ញាតអោយចាកចេញពីមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ
    7. ស្រ្តីជនជាតិចិនអាយុ ២៤ឆ្នាំ មានអាសយដ្ឋានស្នាក់នៅរាជធានីភ្នំពេញ
    8. បុរសជនជាតិចិនអាយុ ៣០ឆ្នាំ មានអាសយដ្ឋានស្នាក់នៅរាជធានីភ្នំពេញ
    9. បុរសជនជាតិចិនអាយុ ៣៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅខេត្តព្រះសីហនុ
    10. បុរសជនជាតិចិនអាយុ ៣១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅខេត្តព្រះសីហនុ
    11. បុរសជនជាតិចិនអាយុ ២៤ឆ្នាំ មានអាសយដ្ឋានស្នាក់នៅក្នុងសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ
    12. បុរសជនជាតិចិនអាយុ ២៩ឆ្នាំ មានអាសយដ្ឋានស្នាក់នៅក្នុងសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ
    13. បុរសជនជាតិចិនអាយុ ៣១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅខេត្តព្រះសីហនុ

    ក្រសួងសុខាភិបាល បានឱ្យដឹងថា បើគិតត្រឹមព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០នេះ កម្ពុជារកឃើញអ្នកកើតជំងឺកូវីដ-១៩ សរុបចំនួន ២៧៣នាក់ (ស្ត្រី ៥៤នាក់ និងបុរស ២១៩នាក់)។ ក្នុងនោះអ្នកព្យាបាលជាសះស្បើយមានចំនួន ២៥១នាក់ និងអ្នកដែលកំពុងសម្រាកព្យាបាលបន្តថយចុះមកត្រឹម ២២នាក់ប៉ុណ្ណោះ។

    សូមអាននូវសេចក្ដីជូនព័ត៌មានលម្អិតពីក្រសួងសុខាភិបាលដូចខាងក្រោម៖

    អត្ថបទទាក់ទង