ខ្មែរប៉ុស្ដិ៍ Close

    ជីវប្រវត្តិសង្ខេបរបស់លោក ហ៊ុន ណេង បងប្រុសសម្តេចតេជោ ហ៊ុន សែន ដែលទើបទទួលមរណៈភាព

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី៦ ខែឧសភា ឆ្នាំ២០២២ ព័ត៌មានទូទៅ 2358
    ជីវប្រវត្តិសង្ខេបរបស់លោក ហ៊ុន ណេង បងប្រុសសម្តេចតេជោ ហ៊ុន សែន ដែលទើបទទួលមរណៈភាពជីវប្រវត្តិសង្ខេបរបស់លោក ហ៊ុន ណេង បងប្រុសសម្តេចតេជោ ហ៊ុន សែន ដែលទើបទទួលមរណៈភាព

    លោកព្រឹទ្ធាចារ្យ ហ៊ុន ណេង សមាជិកអចិន្រ្តៃយ៍គណបក្សប្រជាជនកម្ពុជា, ប្រធានគណៈកម្មការទី៤ រដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលកំពង់ចាម ដែលបងប្រុសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានទទួលមរណភាព ដោយជំងឺបេះដូង នៅរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២នេះ ក្នុងជន្មាយុ៧២ឆ្នាំ។

    សពរបស់ លោក ហ៊ុន ណេង បានតម្កល់ធ្វើបុណ្យនៅគេហដ្ឋានភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ទៅតាមប្រពៃណីព្រះពុទ្ធសាសនា ហើយនៅថ្ងៃចន្ទ ៩កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ សពលោក ហ៊ុន ណេង នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តសុវណ្ណគិរីរតនៈ ភ្នំប្រុស ភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

    ខាងក្រោមនេះជាជីវប្រវត្តិសង្ខេបរបស់លោក៖

     

    អត្ថបទទាក់ទង