ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ ហ៊ុន សែន៖ នាយករដ្ឋមន្ត្រី អាន់វ៉ា អ៉ីប្រាហ៉ីម សន្យាជាមួយសម្តេច ៤ដង​ មិនឱ្យ សម រង្ស៉ី ចូលម៉ាឡេស៉ីទេ, គេចូលតាមវិស័យឯកជន កាន់លិខិតឆ្លងដែនបារាំង តែអាជ្ញាធរដេញមិនឱ្យប្រជុំ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 114
សម្តេចតេជោ ហ៊ុន សែន៖ នាយករដ្ឋមន្ត្រី អាន់វ៉ា អ៉ីប្រាហ៉ីម សន្យាជាមួយសម្តេច ៤ដង​ មិនឱ្យ សម រង្ស៉ី ចូលម៉ាឡេស៉ីទេ, គេចូលតាមវិស័យឯកជន កាន់លិខិតឆ្លងដែនបារាំង តែអាជ្ញាធរដេញមិនឱ្យប្រជុំ សម្តេចតេជោ ហ៊ុន សែន៖ នាយករដ្ឋមន្ត្រី អាន់វ៉ា អ៉ីប្រាហ៉ីម សន្យាជាមួយសម្តេច ៤ដង​ មិនឱ្យ សម រង្ស៉ី ចូលម៉ាឡេស៉ីទេ, គេចូលតាមវិស័យឯកជន កាន់លិខិតឆ្លងដែនបារាំង តែអាជ្ញាធរដេញមិនឱ្យប្រជុំ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងឲ្យដឹងថា លោក អាន់វ៉ា អ៉ីប្រាហ៉ីម នាយករដ្ឋមន្ត្រីម៉ាឡេស៉ី ធ្លាប់បានសន្យាច្បាស់ជាមួយសម្តេចចំនួន ៤ដង មិនអនុញ្ញាតឲ្យពូជក្បត់ជាតិ៣ជំនាន់ សម រង្ស៉ី ចូលទឹកដីម៉ាឡេស៉ីឡើយ។

សម្តេចតេជោបញ្ជាក់ថា ការចូលមកដល់ម៉ាឡេស៉ីពីសំណាក់ទណ្ឌិត សម រង្ស៉ី មិនត្រូវបានលោក អាន់វ៉ា អ៉ីប្រាហ៉ីម នាយករដ្ឋមន្ត្រីម៉ាឡេស៉ី ដឹងឡើយ ព្រោះគេចូលតាមរយៈវិស័យឯកជន ហើយកាន់លិខិតឆ្លងដែនបារាំង។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅពេលមកដល់ម៉ាឡេស៉ី សម រង្ស៉ី និងក្រុមរបស់គេ ប្រុងរៀបចំកិច្ចប្រជុំនៅទីនោះ ប៉ុន្តែត្រូវបានអាជ្ញាធរម៉ាឡេស៉ី មិនអនុញ្ញាតឱ្យរៀបចំកិច្ចប្រជុំឡើយ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា គ្រាន់តែពួកក្បត់ជាតិ៣ជំនាន់ មកដល់ដីម៉ាឡេស៉ី គេអួតថានឹងបន្តចូលប្រទេសថៃ ដោយយកហេតុផលថា ប្រទេសថៃទើបបោះឆ្នោតមានមេដឹកនាំថ្មី ខណៈមានអ្នកវិភាគមួយ ផ្តល់យោបល់ថា អាចចូលដីខ្មែរ តាមរយៈប្រទេសថៃ។ ឆ្លើយតបការលើកឡើងនេះ សម្តេចត្រៀមស្វាគមន៍ ការចូលមកកម្ពុជា របស់ក្រុមក្បត់ជាតិ៣ជំនាន់ ដោយកាំភ្លើង BM21។

ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានឆ្លងទន្លេ និងស្ពានអាកាសឫស្សីកែវ នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «អរគុណឯកឧត្តម លោក អាន់វ៉ា អ៉ីប្រាហ៉ីម នាយករដ្ឋមន្ត្រីម៉ាឡេស៉ី ដែលបានសន្យាជាមួយខ្ញុំ៤ដង ថាមិនឱ្យអានេះ [សម រង្ស៉ី] មកទេ។ គាត់អត់ដឹងទេ គេមកតាមវិស័យឯកជន ហើយប្រើប៉ាស្ព័របារាំង។ ម្សិលមិញប្រុងប្រៀបប្រជុំ គេអត់ឱ្យប្រជុំ ឥឡូវទៅដល់ព្រលានយន្តហោះ អាជ្ញាធររំសាយការប្រជុំ ហើយគ្រាន់តែឃើញថៃគេបោះឆ្នោត មានបក្សមួយនោះឈ្នះ គេថា គេជិតបានចូលស្រុកខ្មែរហើយ ចាំទៅអាពៅ កុំភូតគេពេក»

សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងទៀតថា «ឯកឧត្តម អាន់វ៉ា អ៉ីប្រាហ៉ីម បាននិយាយជាមួយខ្ញុំច្បាស់ថា មិនឱ្យមកទេ ហើយខ្ញុំក៏បាននិយាយ ខ្ញុំថាបើសិនជាឱ្យមក យើងរដ្ឋាភិបាល និងរដ្ឋាភិបាលមើលមុខគ្នាអត់ត្រង់ទេ។ គេបានមកជាន់ទឹកដីម៉ាឡេ អួតនោះអួត គេអួតថាបានមកជាន់ទឹកដីថៃទៀត ចាំមើលអួតដល់ណាទៀត ហើយបណ្ឌិតសេង សារី គេផ្តល់យោបល់ទៀតថា សល់តែមួយទេ ដល់ទឹកដីថៃហើយឆ្លងចូលកម្ពុជាតែម្តង អ្នកផ្តល់យោបល់នេះ ល្អតែត្រូវ BM 21 មកបណ្ឌិត សេង សារី ជូនដំណើរអាក្បត់ជាតិ៣ជំនាន់មកតែម្តង»

សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសជាថ្មីថា អ្នកដែលចង់ធ្វើបាតុកម្មប្រឆាំងនឹងសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) នឹងត្រូវ «ស្វាគមន៍ដោយគុក» ដោយរាជរដ្ឋាភិបាល មិនអនុញ្ញាតឱ្យពួកគេបំផ្លាញសន្តិសុខ និងស្ថេរភាពជាតិនោះទេ៕

អត្ថបទទាក់ទង