ខ្មែរប៉ុស្ដិ៍ Close

អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​ចេញ​លិខិត​ចំ​ហមួយ​ផ្ញើ​ជូន​វិទ្យុ​អាស៊ីសេរី​ និង​ថា អ្នក​សារព័ត៌មាន​របស់​វិទ្យុ​នេះ​មាន​ចរិត​ឆោត​ល្ងង់

ដោយ៖ ព្រហ្ម សុវណ្ណ ​​ | ថ្ងៃអាទិត្យ ទី២២ ខែមេសា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 46
អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​ចេញ​លិខិត​ចំ​ហមួយ​ផ្ញើ​ជូន​វិទ្យុ​អាស៊ីសេរី​ និង​ថា អ្នក​សារព័ត៌មាន​របស់​វិទ្យុ​នេះ​មាន​ចរិត​ឆោត​ល្ងង់ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​ចេញ​លិខិត​ចំ​ហមួយ​ផ្ញើ​ជូន​វិទ្យុ​អាស៊ីសេរី​ និង​ថា អ្នក​សារព័ត៌មាន​របស់​វិទ្យុ​នេះ​មាន​ចរិត​ឆោត​ល្ងង់

អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​នៅ​ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០១៨នេះ បាន​ចេញ​លិខិត​ចំ​ហមួយ​ផ្ញើ​ជូន​វិទ្យុ​អាស៊ីសេរី​ ដោយ​សម្តែង​សេចក្តី​សោកស្តាយ​ និង​ថាអ្នក​សារព័ត៌មាន​របស់​វិទ្យុ​នេះ​មាន​ចរិត​ឆោត​ល្ងង់។ ជា​មួយ​គ្នា​នេះ លិខិត​ចំ​ហរបស់អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ ក៏បាន​​ទាត់​ចោល​ទាំង​ស្រុងផង​ដែរ​នូវ​អត្ថបទ​ចុះ​ផ្សាយ​ក្រោម​ចំ​ណង​ជើង​ថា « មន្ត្រី​ក្រសួង​មហាផ្ទស​ថា ការ​តាម​ចាប់​ខ្លួន​បក្សប្រឆាំង​ពី​ក្រៅប្រទេស​នាំ​ឱ្យ​បែក​បាក់ជាតិ​»។

បន្ថែម​ពីលើ​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​បាន​ហៅ​ការ​ចុះ​ផ្សាយ​ និង​ការ​ធ្វើ​អត្ថាធិប្បាយ​របស់​វិទ្យុ​អាស៊ីសេរី​ គឺជា​វិជ្ជា​ជី​វៈកាត់​តយ៉ាង​ថោក​ទាប​ជា​ទី​បំ​ផុត​ ដែល​មាន​បំ​ណង​ធ្វើ​ឱ្យ​ខូចកិត្តិយស​ និង​ធ្វើ​ឱ្យ​សាធារណ​មតិមាន​ការ​ភ័ន្ត​ច្រឡំ​។

អត្ថបទទាក់ទង