ខ្មែរប៉ុស្ដិ៍ Close

កម្ពុជាព្យាបាលអ្នកជម្ងឺកូវីដ-១៩បានជាសះស្បើយ ២ករណីបន្ថែមទៀត ខណៈឆ្លងថ្មីមាន ២ករណី, សរុបអ្នកបានជាសះស្បើយកើនដល់ចំនួន ៧៧នាក់ និងកំពុងព្យាបាលបន្ត ៤៥នាក់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី១២ ខែមេសា ឆ្នាំ២០២០ កីឡា - សុខភាព 58
កម្ពុជាព្យាបាលអ្នកជម្ងឺកូវីដ-១៩បានជាសះស្បើយ ២ករណីបន្ថែមទៀត ខណៈឆ្លងថ្មីមាន ២ករណី, សរុបអ្នកបានជាសះស្បើយកើនដល់ចំនួន ៧៧នាក់ និងកំពុងព្យាបាលបន្ត ៤៥នាក់ កម្ពុជាព្យាបាលអ្នកជម្ងឺកូវីដ-១៩បានជាសះស្បើយ ២ករណីបន្ថែមទៀត ខណៈឆ្លងថ្មីមាន ២ករណី, សរុបអ្នកបានជាសះស្បើយកើនដល់ចំនួន ៧៧នាក់ និងកំពុងព្យាបាលបន្ត ៤៥នាក់

គិតត្រឹមម៉ោង ៧ព្រឹក ថ្ងៃទី ១២ ខែមេសា ឆ្នាំ២០២០ នេះ ក្រុមគ្រូពេទ្យនៃក្រសួងសុខាភិបាលកម្ពុជាបានព្យាបាលអ្នកជំងឺកូវីដ-១៩ បានជាសះស្បើយចំនួន ២នាក់បន្ថែមទៀត ដែលធ្វើអោយចំនួនអ្នកជាសះស្បើយសរុបពីជំងឺឆ្លងដ៏កាចសាហាវនេះកើនដល់ ៧៧នាក់ហើយ។ ទន្ទឹមនោះ ករណីឆ្លងថ្មីមានត្រឹមតែ ២ករណីប៉ុណ្ណោះ។

អ្នកជាសះស្បើយទាំង ២នាក់នោះគឺបុរសជនជាតិម៉ាលេស៊ីដែលមកធ្វើការងារសាសនានៅស្រុកកងមាស ខេត្តកំពង់ចាម។

ចំណែកឯ ២ករណីឆ្លងថ្មីវិញ គឺកើតឡើងលើ៖

  • ស្ត្រីជនវៀតណាមអាយុ២៤ឆ្នាំ ជាអ្នកទេសចរស្នាក់នៅជាបណ្ដោះអាសន្ននៅរាជធានីភ្នំពេញ
  • បុរសសញ្ជាតិកាណាដា (ដើមកំណើតចិន) អាយុ៥០ឆ្នាំ ជាស្វាមីរបស់ស្ត្រីខាងលើ ធ្វើការនៅការស៊ីណូមួយក្នុងរាជធានីភ្នំពេញ

គួរជម្រាបថា មកដល់ពេលនេះ ករណីឆ្លងកូវីដ-១៩សរុបនៅទូទាំងប្រទេសកម្ពុជាមានចំនួន ១២២ករណី ខណៈជាសះស្បើយកើនឡើងដល់ ៧៧ករណី និងអ្នកដែលកំពុងសម្រាកព្យាបាលបន្តមានចំនួន ៤៥ករណីដដែល។

សូមអាននូវសេចក្ដីជូនដំណឹងលម្អិតរបស់ក្រសួងសុខាភិបាលដូចខាងក្រោម៖

អត្ថបទទាក់ទង