ខ្មែរប៉ុស្ដិ៍ Close

    លោក ហុង ដា «ត្រូវមានក្ដីសុបិន និងត្រូវខំប្រឹងសម្រេចក្ដីសុបិន្តឱ្យបាន – Have a dream, Follow the dream»

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១១ ខែឧសភា ឆ្នាំ២០២៣ ផ្ទះហ្វេសប៊ុក 1564
    លោក ហុង ដា «ត្រូវមានក្ដីសុបិន និងត្រូវខំប្រឹងសម្រេចក្ដីសុបិន្តឱ្យបាន – Have a dream, Follow the dream»លោក ហុង ដា «ត្រូវមានក្ដីសុបិន និងត្រូវខំប្រឹងសម្រេចក្ដីសុបិន្តឱ្យបាន – Have a dream, Follow the dream»

    នាព្រឹកថ្ងៃព្រហស្បតិ៍ទី ១១ ខែឧសភា ឆ្នាំ២០២៣ នេះ លោក Keisuke Honda ដែលគ្រប់គ្នាដឹងថា បានបញ្ចប់អាជីពរបស់ខ្លួនពីគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា កាលពីយប់ម្សិលមិញនោះ បានបង្ហោះសារលាអ្នកគាំទ្រ និងកីឡាករទាំងអស់ ប្រកបដោយអត្ថន័យជ្រាលជ្រៅបំផុត។

    លោកបានបង្ហោះផ្សាយ ដោយមានខ្លឹមសារបកប្រែ (ក្រៅផ្លូវការ) ជាភាសាខ្មែរថា៖

    អរុណសួស្ដី! ដូចអ្នករាល់គ្នាបានដឹងហើយ ការងាររបស់ខ្ញុំជាគ្រូបង្វឹកក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា បានបញ្ចប់ហើយកាលពីយប់មិញនេះ។ យើងបានខិតខំប្រឹងប្រែងដើម្បីឱ្យអ្នករាល់គ្នាបានសប្បាយចិត្តជាងមុន ជាមួយនឹងលទ្ធផលដែលល្អប្រសើរជាងមុន ប៉ុន្តែយើងមិនអាចសម្រេចបាន។

    ឆាកជីវិតរបស់មនុស្សម្នាក់ៗ មិនសុទ្ធតែទទួលបានលទ្ធផលគួរជាទីគាប់ចិត្តនោះទេ ហើយការពិតនោះទៀតសោត ជួនកាលវាពិបាកក្នុងការទទួលយកខ្លាំងណាស់។ ខ្ញុំទទួលបានអារម្មណ៍នេះជាច្រើនលើកច្រើនសារួចមកហើយនៅក្នុងការងាររបស់ខ្ញុំ គិតចាប់ពីឆ្នាំ ២០១៨មក។ ប៉ុន្តែ «អ្នករាល់គ្នា» គឺជាកម្លាំង និងក្ដីសង្ឃឹមរបស់ខ្ញុំ ដូច្នេះហើយទើបខ្ញុំអាចបន្តការងាររបស់ខ្ញុំរហូតដល់ទីបញ្ចប់។

    ខ្ញុំសូមអរគុណអ្នករាល់គ្នា សម្រាប់រយៈពេល ៥ ឆ្នាំកន្លងមកនេះ។ អ្នករាល់គ្នា បានផ្ដល់ដល់រូបខ្ញុំ និងកីឡាកររបស់យើងជាច្រើន។ ខ្ញុំមានមោទនភាពចំពោះអ្នករាល់គ្នាណាស់។

    ជាចុងក្រោយ ខ្ញុំសូមផ្ដាំផ្ញើពាក្យមួយម៉ាត់ថា «ត្រូវមានក្ដីសុបិន និងត្រូវខំប្រឹងសម្រេចក្ដីសុបិន្តឱ្យបាន – Have a dream, Follow the dream»៕

    Keisuke Honda