ខ្មែរប៉ុស្ដិ៍ Close

ភ្ញាក់ផ្អើលទៀតហើយ! បែកធ្លាយវីដេអូសំឡេងផ្ទាល់ៗរបស់លោក សម រង្ស៊ី អះអាងថាលោក និងគណបក្សលោកគាំទ្រប្រទេសចិន (មានសំឡេងផ្ទាល់)

ដោយ៖ សេង កល្យ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 102
ភ្ញាក់ផ្អើលទៀតហើយ! បែកធ្លាយវីដេអូសំឡេងផ្ទាល់ៗរបស់លោក សម រង្ស៊ី អះអាងថាលោក និងគណបក្សលោកគាំទ្រប្រទេសចិន (មានសំឡេងផ្ទាល់) ភ្ញាក់ផ្អើលទៀតហើយ! បែកធ្លាយវីដេអូសំឡេងផ្ទាល់ៗរបស់លោក សម រង្ស៊ី អះអាងថាលោក និងគណបក្សលោកគាំទ្រប្រទេសចិន (មានសំឡេងផ្ទាល់)

នៅមុននេះបន្តិចមានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងនៅលើបណ្តាញសង្គម ក្រោយពីមានទំព័រហ្វេសបុកមួយដែលមានឈ្មោះថា ជាតិ ខ្មែរ បានធ្វើការទំលាយនូវវីដេអូមួយដែលបង្ហាញអំពីលោក សម រង្ស៊ី ដែលបានធ្វើការសម្ភាសន៍ជាមួយនឹងទូរទស្សន៍ Online Phoenix New Media របស់ចិន ហើយនៅក្នុងនោះលោក សម រង្ស៊ីបានបញ្ជាក់ជំហរយ៉ាងច្បាស់ៗថា លោក និងគណបក្សសង្គ្រោះជាតិ (CNRP) គឺជាសម្ព័ន្ធមិត្តរបស់ប្រទេសចិន ហើយតែងតែគាំទ្រជំហររបស់ប្រទេសចិនជានិច្ចក្នុងការប្រឆាំងនឹងវៀតណាម ក៏ដូចជាសម្ព័ន្ធមិត្តអាមេរិកនៅក្នុងរឿងសមុទ្រចិនខាងត្បូង។

យោងតាមវីដេអូរយៈពេល២នាទីដែលបានបង្ហោះដោយទំព័រហ្វេសបុកខាងលើបានលើកឡើងនូវចំណុចធំៗចំនួន៣ដែលក្នុងនោះរួមមាន៖ បច្ចុប្បន្ន Cnrp គឺជាសម្ព័ន្ធមិត្តរបស់ចិន។ យកបញ្ហាតែមួយ មកនិយាយគឺ Cnrp គាំទ្រទាំងស្រុងចំពោះចិនក្នុងការទាមទារនូវអធិប្បតេយ្យភាពទៅលើកោះ ស៊ីសាង និងណាន់ចាងនៅក្នុងសមុទ្រចិនខាងត្បូង។

លើសពីនេះទៅទៀត លោក សម រង្ស៊ី បានបញ្ជាក់ថា ចំណុចនេះបញ្ជាក់ថាយើងខ្ញុំមិនស្របតាមអាមេរីកនោះទេ ព្រោះអាមេរីកគាំទ្រវៀត ណាម។ ផ្ទុយទៅវីញ គណបក្ស CPP របស់លោក ហ៊ុន សែន គេកំពុងស្តាប់និងធ្វើ តាមមាគា៍របស់វៀតណាម។ ហេតុដូច្នេះហើយ CPP របស់លោក ហ៊ុន សែន នឹងមិនអាចគាំទ្រចិនទាំងស្រុងបានដូច Cnrp នោះទេ ហើយលើសពីនេះទៅទៀត លោកបានបន្ថែមយ៉ាងច្បាស់ៗទៀតថា យើងខ្ញុំយល់ថាវត្តមានរបស់ ចិនគឺជាការចាំបាច់ណាស់ដើម្បីធ្វើអោយមានតុល្យភាព និងទប់ឥទ្ធិពលរបស់វៀតណាម ។ បច្ចុប្បន្ននេះ វៀតណាមមានសម្ព័ន្ធមិត្តច្រើនដូចជា ជប៉ុន អាមេរីក ! ពួកគេជាសម្ព័ន្ធមិត្ត ~ ពួកគេរួមគ្នាដើម្បីទប់ទលនឹងចិន ប៉ុន្តែ Cnrp ឈរនៅខាងចិន។

ក្រោយពីមានការបែកធ្លាយនូវវីដេអូខាងលើបានធ្វ់ើឱ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារតែ នេះគឺជាលើកទី១ហើយដែលលោក សម រង្ស៊ី បានប្រកាសដោយផ្ទាល់ថាលោកគឺជាអ្នកគាំទ្រចិនយ៉ាងដាច់ណាត់ ខណៈដែលរាល់ដងលោក សម រង្ស៊ីតែងតែប្រកាន់ជំហរវាយប្រហារមកលើ់ជនជាតិចិនដែលនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែពេលនេះលោកបែរជាអ្នកប្រកាសថាគណបក្សលោកគឺជាសម្ព័ន្ធមិត្តរបស់ប្រទេសចិនទៅវិញ៕

អត្ថបទទាក់ទង