ខ្មែរប៉ុស្ដិ៍ Close

«គោលជំហរមិនឈ្លោះ មិនឆ្លើយ មិនឆ្លង គឺជាជ្រោះមរណៈ ឬ ផ្លូវនៃអត្តឃាដនយោបាយរបស់ក្រុមកឹម សុខានិយម»

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី២ ខែមីនា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 59
«គោលជំហរមិនឈ្លោះ មិនឆ្លើយ មិនឆ្លង គឺជាជ្រោះមរណៈ ឬ ផ្លូវនៃអត្តឃាដនយោបាយរបស់ក្រុមកឹម សុខានិយម» «គោលជំហរមិនឈ្លោះ មិនឆ្លើយ មិនឆ្លង គឺជាជ្រោះមរណៈ ឬ ផ្លូវនៃអត្តឃាដនយោបាយរបស់ក្រុមកឹម សុខានិយម»

ទីបំផុតទៅ ភាពស្ងៀមស្ងាត់របស់ក្រុមលោកប្រធាន កឹម សុខា និយមបាននិងកំពុងដើរដល់ផ្លូវទាល់និងធ្លាក់ចូលក្នុងជ្រោះមរណៈដោយខ្លួនឯងនិងដោយ មិនដឹងខ្លួនក៏ព្រោះតែក្រុមលោក ប្រធាន កឹម សុខានិយម បានប្រកាន់យកគោលជំហរអសកម្ម និងការស្ថិតក្នុងភាពស្ងៀមស្ងាត់ គឺ មិនឈ្លោះ មិនឆ្លើយ មិនឆ្លង ដែលអ្វីមហាជនទូទៅ និងគាំទ្រលោកប្រធានកឹម សុខាកន្លងមក កំពុងសំឡឹងឃើញថា ក្រុម លោក ប្រធានកឹម សុខានិយម របស់យើងកំពុងធ្វើអត្តឃាដខាងផ្លូវនយោបាយដោយខ្លួនឯង យ៉ាងប្រាកដ។

បញ្ហាវាស្ថិតនៅត្រង់ចំណុចដែលក្រុមលោកប្រធាន កឹម សុខា និយម មិនបានខិតខំប្រឹងប្រែងជួយខ្លួនឯង តើមានទេវតាណាអាចជួយក្រុមលោកប្រធានកឹម សុខានិយមបានទៀត?

តើគោលជំហរ មិនឈ្លោះ មិនឆ្លើយ មិនឆ្លង គឺពិតជាផ្លូវនៃអត្តឃាដនយោបាយរបស់ក្រុមលោកប្រធាន កឹម សុខានិយមយ៉ាងត្រជាក់?

តើក្រុមលោកប្រធានកឹម សុខានិយមពិតជារង់ចាំអ៊ុតមើលសភាពការណ៍ហើយរងចាំអោយគេចែកផលអោយ ឬ ភាសាម្យ៉ាងទៀតថា ដេករង់ចាំស៊ីឡាកក្នុងល្បែងនយោបាយអសកម្មបែបនេះ?

រយៈពេលជិត២ឆ្នាំកន្លងទៅចាប់តាំងពីមានការចាប់ឃុំលោកប្រធាន កឹម សុខា និងការរំលាយគណបក្សសង្រ្គោះជាតិរបស់យើង គឺ មហាជនទូទៅ ក៏ដូចអ្នកគាំទ្រខាងលោកប្រធាន កឹម សុខា នៅថ្នាក់មូលដ្ឋាទាំងអស់បានស្ថិតនៅក្នុងភាពស្ងៀមស្ងាត់ ដោយយើងបានប្រកាន់យកគោលជំហរមិនចង់បង្កើតស្ថានភាពនយោបាយអោយធ្ងន់ធ្ងរ ដែលយើងបានគឹតថា នឹងអាចនាំអោយប៉ះពាល់ដល់ការជាប់ឃុំរបស់លោក ប្រធាន កឹម សុខា។

ក៏ប៉ុន្តែ កន្លងទៅថ្មីៗនេះ ខាងភាគីលោកប្រធាន កឹម សុខានិយមរបស់យើង ហាក់ដូច បានទទួលរងនូវភាពអយុត្តិធម៌យ៉ាងខ្លាំងបំផុតពីការប្រមាថយ៉ាងធ្ងន់ធ្ងរ ពីក្រុមលោកសម រង្ស៊ី និយម ពិសេសការដណ្តើមយកប្រធានបក្សសង្រ្គោះជាតិកន្លងទៅថ្មីៗនេះរបស់លោក សម រង្ស៊ី និងបក្ខពួក ព្រមទាំងសកម្មភាពកែប្រែផ្លាស់ និងប្តូររចនាសម្ព័ន្ធបក្សមួយចំនួនធំថ្មីៗនេះ នៅឯនាយសមុទ្រ ដោយគ្មានការឯកភាពពីលោកប្រធាន និងភាគីថ្នាក់ដឹកនាំរបស់យើង ក្រៅតែពីមានប្រតិកម្មបន្តិចបន្តួច គ្មានបានលទ្ធផលជាដុំកំភួនគួរអោយកក់ក្តៅអ្វីសោះនោះឡើយ។

ភាពស្ងៀមស្ងាត់ និងភាពអសកម្ម មិនបាននាំគ្នាងើបចេញប្រតិកម្មតបតអោយបានចាស់ដៃនឹងអំពើអយុត្តធម៌ និងទង្វើដ៏គឃ្លើនរបស់លោក សម រង្ស៊ី និងបក្ខពួកដែលបាននិងកំពុងដើរផ្ទុយពីគោលការណ៍កុងសង់ស៊ីស ឬសម្លេងសម្រេចឯកច្ឆ័ន្ធ ក្នុងសម្ព័ន្ធភាពរវាងបក្សទាំងពីរ គឺ បក្សភ្លើងទៀន និងបក្សសិទ្ធមនុស្សរបស់យើង។
ទស្សនៈរបស់យើងខ្ញុំនៅមូលដ្ឋាន គឺយើងទាំងអស់គ្នាពិតជាបានចងចាំនូវគោលជំហរ របស់លោក ប្រធាន កឹម សុខា ដែលលោកបាននិយាយថា យើងមិនត្រូវមិនឈ្លោះ មិនឆ្លើយ មិនឆ្លង ធម៌អហឹង្សារ ធម៌ខន្តី មិនមោហ និងទោសៈ។ល។ គឺពិតជាគោលជំហរយ៉ាងត្រឹមត្រូវក្នុងកាលៈទេសណាមួយ ឬ អនុវត្តក្នុងសភាពការណ៍ណាមួយពីមុនជាក់លាក់ប៉ុណ្ណោះ ក៏ប៉ុន្តែ ក្នុងកាលៈទេសៈដ៏ចាំបាច់នេះ តើក្រុមលោកប្រធានកឹម សុខានិយម នឹងនៅតែបន្តអនុវត្តគោលជំហរអសកម្មបែបនេះ ពិតជាត្រឹមត្រូវដែរឬទេចំពោះមុខអ្នកគាំទ្ររបស់យើងដែលជាអ្នកស្រឡាញ់ និងគាំទ្រលោកប្រធាន កឹម សុខា?

ឥឡូវនេះ មហាជនទូទៅ ក៏ដូចអ្នកគាំទ្រភាគីខាងលោកប្រធាន កឹម សុខា បាននិងកំពុងតាមដានមើលក្រុមកឹម សុខានិយមថា កំពុងស្ថិតនៅក្នុងសភាពការណ៍ បាត់បង់ម្ចាស់ការលើជោគវាសនារបស់ក្រុមលោកប្រធាន កឹម សុខានិយមយ៉ាងប្រាកដក៏ព្រោះតែ ក្រុម កឹម សុខានិយមទុកបណ្តាយអោយក្រុមលោក សម រង្ស៊ី និងបក្ខពួកបានធ្វើសកម្មភាពក្អេងក្អាងដ៏គឃ្លើន ប្រមាថមាក់ងាយថាក្រុមលោកប្រធានកឹម សុខានិយម រង់ចាំដេកស៊ីឡាក ក៏ព្រោះតែគ្មានគោលជំហរ នយោបាយច្បាស់លាស់ និងគោលជំហរអសកម្មរបស់យើង គឺ មិនឈ្លោះ មិនឆ្លើយ មិនឆ្លង ។ល។ ដែលអ្នកគាំទ្រនៅថ្នាក់មូលដ្ឋានមានការមន្ទិលសង្ស័យថា ជា ជ្រោះនៃមរណៈ ឬ យើងបានសម្រេចធ្វើអត្តឃាដនយោបាយយ៉ាងប្រាកដ។

ការលើកឡើងនូវកង្វល់របស់យើងគឺមិនមែនមាន័យថា យើងកំពុងតែប្រឆាំងនឹងការលើក ឡើង ថ្មីៗនេះរបស់លោក មុត ចន្ថាដែលជាមន្ត្រីជាន់ខ្ពស់ម្នាក់ របស់យើងដែលបានសរសេរ ក្នុងហ្វេសប៊ុករបស់លោកថា៖ មានអ្នកនយោបាយខ្មែរ មួយក្រុមនិយមបង្កើតព្រឹត្តិការណ៍ឥតឈប់ឈរ ប្រើវោហា ចាក់ដោត ចងកំហឹង លាបពណ៌ ឆ្លើយឆ្លងនាំជម្លោះធ្វើឲ្យក្រុមមានអំណាចខឹងប្រឹងទប់ឆ្លើយតបចោទ វ៉ៃបក រហូតឈប់ឆ្លើយ។ ឯក្រុមយើង មិនសូវ និយាយស្តី មិនឈ្លោះ មិនឆ្លើយ មិនឆ្លង មិនបង្ករឿង មិនមួលបង្កាច់ មិនលាបពណ៌ មិនចាក់ដោត មិនយកខ្មែរណាធ្វើជាសត្រូវ ចង់ឲ្យមានការបង្រួបបង្រួមជាតិ ខាំមាត់សង្កត់ចិត្ត នៅរួមរស់ជាមួយខ្មែរតាមគោលការណ៍អហិង្សា ខ្មែរតែមួយ បែរជាមានអ្នកខ្លះចាក់ដោតចង់ឲ្យយើងលោត ចោទយើងថាគ្មានគោលជំហរ សម្ងំស្ងៀម ចាំស៊ីឡាក…យើងសួរថា ចង់ឲ្យយើងទូងស្គរ បង្ក ជម្លោះដើម្បីដណ្តើមឈ្មោះយកឈ្នះចាញ់រវាងខ្មែរគ្នាឯងធ្វើឲ្យប៉ះពាល់ដល់សង្គមជាតិឬ?» បើតាមលោក មុត ចន្ថា ការរក្សាភាពស្ងៀមស្ងាត់ គឺដើម្បីដោះស្រាយបញ្ហាខ្មែរនិងខ្មែរ

សម្រាប់យើងវិញ យើងជាអ្នកគាំទ្រថ្នាក់មូលដ្ឋានមានទស្សនៈថា រាល់ដំណោះស្រាយ ឬ ផល នៃដំណោះស្រាយមិនមានធ្លាក់ ពីលើមេឃបានទេ ប្រសិនបើ ពួកយើងមិនរើបំរ៉ាស់ មិនខិតខំប្រឹងប្រែងដោយខ្លួនយើង ដែលវាហាក់ដូចមិនសមទំនងថា យើងទាំងអស់គ្នាពិតជាសកម្ម ហើយមានសកម្មភាពផុសផុលកាន់តែលេចខ្លាំងឡើងៗ ដើម្បីបានជាចំណែករបស់យើង និងក្នុងអំណាចនយោបាយក្នុងដៃរបស់យើង ហើយយើងចង់បង្ហាញមហាជនទូទៅ ពិសេស អ្នកគាំទ្ររបស់យើងអោយបានដឹងអំពីសកម្មភាព គោលជំហរច្បាស់លាស់ និងគោលបំណងរបស់យើងអោយបានកើតជាផលយ៉ាងប្រាកដប្រជា ដែលនឹងនាំអោយក្រុមលោក សម រង្ស៊ីចោទពួកលោកប្រធានកឹម សុខាថា កំពុងដេកស្រណុក ស្រួលរងចាំស៊ីឡាកយ៉ាងនេះទេ។
ក្នុងទស្សនៈរបស់យើង គឺ ការលើកឡើងរបស់លោក មុត ចន្ថា ពិតជាត្រឹមត្រូវ តែវាជាគោលជំហរមិនត្រឹមត្រូវ ឆ្លើយតបស៊ីគ្នាទៅនឹងកាលៈទេស និងបញ្ហាជាក់ ស្តែងដែលចាំបាច់ត្រូវធ្វើសកម្មភាពឆ្លើយតបដើម្បីការពារអំណាចនយោបាយរបស់យើងក្នុងដៃ ក្នុងអ្វីដែលហៅថា សម្ព័ន្ធភាព ឬ សម រង្ស៊ី និងកឹម សុខា ជាមនុស្សតែមួយ។ ហើយប្រការនេះហើយដែលវាពិតជាការប្រកាន់យកគោលជំហរខុសឆ្គងយ៉ាងធ្ងន់ធ្ងរក្នុងផ្នែកយុទ្ធសាស្រដែលវាបាននិងកំពុងនាំពួកយើងដើរដល់ជ្រោះមរណៈ ឬផ្លូវនៃអត្តឃាដនយោបាយនៃក្រុមកឹម សុខានិយមតែម្តង។ ប្រសិនបើយើងនាំគ្នានៅបន្តស្ងៀមស្ងាត់ សុខចិត្តទ្រាំគ្រាំចិត្តនៅចំពោះមុខសម្ព័ន្ធមិត្តក្លែងក្លាយបែបបនេះទៀត គឺ វាពិតប្រាកដបង្ហាញយ៉ាងច្បាស់ថា ក្រុមលោកប្រធាន កឹម សុខានិយមបានដើរលើផ្លូវដ៏កំសាក អសកម្ម បាត់បង់ជំហរ នយោបាយដោយខ្លួនឯង រងចាំមានជីវិតនយោបាយ ឬ វាសនាបានរស់ដោយសារក្រុមលោក សមរង្ស៊ីទៅវិញ តើយើងមានអំណាចនយោបាយតថ្លៃអ្វីទៀតជាមួយនឹងក្រុម លោក សម រង្ស៊ីនាពេលខាងមុខ?

វាជាការពិត ប្រសិនបើ ក្រុម លោកមប្រធានកឹម សុខានិយម ចង់បានអំណាចនយោបាយទៅថ្ងៃមុខ គឺជៀសមិនផុតដែលក្រុមកឹម សុខានិយមយើងត្រូវមានជំហរនយោបាយដ៏ច្បាស់លាស់ សកម្មភាពផុសផុលដោយមិនត្រូវនាំគ្នាស៊ូទ្រាំខាំមាត់ សង្កត់ចិត្ត នៅក្នុងភាពស្ងៀមស្ងាត់និងអសកម្មដ៏ខុសឆ្គងបែបនេះតទៅទៀតនោះទេ។

ជាការពិត ក្រុមលោកប្រធាន កឹម សុខានិយមមិនចាំបាច់ទៅអនុវត្តសកម្មភាពបង្ករជម្លោះយកខ្មែរណាធ្វើជាសត្រូវនោះ ឬ ឆ្លើយដោយហឹង្សារនោះទេ សំខាន់យើងត្រូវបង្ហាញគោលជំហរ នយោបាយច្បាស់លាស់ គឺ អំណាចនយោបាយក្នុងដៃរបស់យើង និងសកម្មភាពតបតរបស់យើងអោយបានច្បាស់លាស់ ដើម្បីធ្វើអោយអ្នកគាំទ្រខាងលោកប្រធាន កឹម សុខានិយម មានភាពកក់ក្តៅក្នុងចិត្តថា ក្រុមលោកកឹម សុខា និយមមិនត្រូវបានគេប្រមាថថា កំពុងដេករងចាំស៊ីឡាកក្នុងភាពស្ងៀមស្ងាត់ មិនឆ្លើយ មិនឆ្លងរបស់ពួកយើងយ៉ាងហ្នឹងនោះទេ។ ម្យ៉ាងវិញទៀត ភាពនៅ ស្ងៀមស្ងាត់និងភាពអសកម្មគ្មានជំហរនយោបាយច្បាស់លាស់យ៉ាងនេះ គឺពិតជាបង្ហាញថា ក្រុមកឹម សុខានិយមសុខចិត្តទទួលយកការប្រមាថរបស់លោកសម រង្ស៊ី និងបក្ខពួក ហើយបណ្តាយទុកអោយក្រុម សម រង្ស៊ីនិយមធ្វើអ្វីៗទាំងអស់ ស្រេចតែចិត្តដោយមិនបាច់តវ៉ា ហើយទីបំផុតក្រុមលោកប្រធាន កឹម សុខានឹងច្បាស់ជាបាត់បង់នូវអំណាចនយោបាយរបស់ខ្លួន ហើយអ្វីៗទាំងអស់នឹងបាត់បង់ទាំងអំណាចនយោបាយតថ្លៃ ក្នុងសម្ព័ន្ធភាពក្លែងក្លាយមួយនេះយ៉ាងប្រាកដនាពេលខាងមុខនេះ។

ហើយទីបំផុត ការបន្តក្នុងស្ថិតនៅក្នុងភាពស្ងៀមស្ងាត់ គ្មានជំហរ នយោបាយច្បាស់លាស់ដូចសព្វថ្ងៃ គឺពិតជាកំពុងបង្ហាញច្បាស់ថា ក្រុមលោកប្រធានកឹម សុខានិយម កំពុងដើរដល់ជ្រោះនៃមរណៈ ឬ អត្តឃាដខាងនយោបាយរបស់ខ្លួនយ៉ាង ប្រាកដ ហើយទីបំផុតដែរ អ្នកគាំទ្ររបស់លោកប្រធានកឹម សុខាទាំងមូលក៏លែងមានជំនឿទុកចិត្តនិងគាំទ្រលើលោក ប្រធានបានទៀតឡើយ៕

ពី ៖ សកម្មជនកឹម សុខានិយម ពីខេត្តតាកែវ

អត្ថបទទាក់ទង