កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ៤១១នាក់ អ្នកជាសះស្បើយចំនួន ៣០៦នាក់ និងអ្នកស្លាប់ចំនួន ១៧នាក់
ក្រសួងសុខាភិបាល នៅថ្ងៃទី២៧ ខែ សីហា ឆ្នាំ២០២១នេះ បានឱ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៤១១នាក់ អ្នកជាសះស្បើយចំនួន ៣០៦នាក់ និងអ្នកស្លាប់ចំនួន ១៧នាក់។
បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ មាន ៨៥នាក់ជាករណីនាំចូល និងក្រៅពីនោះជាករណីឆ្លងក្នុងសហគមន៍។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២៧ ខែ សីហា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៩១ ៣៦៩នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៨៧ ២៩៩នាក់ និងស្លាប់សរុបចំនួន ១ ៨៥៨នាក់៕