ខ្មែរប៉ុស្ដិ៍ Close

កម្ពុជាមិនមានអ្នកឆ្លងកូវីដ-១៩ថ្មីទេនៅថ្ងៃនេះ អ្នកជាសះស្បើយកើនដល់ ២៥នាក់ និងកំពុងសម្រាកព្យាបាលបន្តចំនួន ៨៤នាក់ ខណៈអ្នកឆ្លងសរុបនៅតែរក្សាចំនួន ១០៩នាក់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១ ខែមេសា ឆ្នាំ២០២០ កីឡា - សុខភាព 59
កម្ពុជាមិនមានអ្នកឆ្លងកូវីដ-១៩ថ្មីទេនៅថ្ងៃនេះ អ្នកជាសះស្បើយកើនដល់ ២៥នាក់ និងកំពុងសម្រាកព្យាបាលបន្តចំនួន ៨៤នាក់ ខណៈអ្នកឆ្លងសរុបនៅតែរក្សាចំនួន ១០៩នាក់ កម្ពុជាមិនមានអ្នកឆ្លងកូវីដ-១៩ថ្មីទេនៅថ្ងៃនេះ អ្នកជាសះស្បើយកើនដល់ ២៥នាក់ និងកំពុងសម្រាកព្យាបាលបន្តចំនួន ៨៤នាក់ ខណៈអ្នកឆ្លងសរុបនៅតែរក្សាចំនួន ១០៩នាក់

ក្រសួងសុខាភិបាលកម្ពុជា បានចេញប្រកាសនៅថ្ងៃពុធ ទី ១ ខែមេសា ឆ្នាំ ២០២០ នេះថា គិតត្រឹមព្រឹកម៉ោង ៧ ថ្ងៃនេះមិនមានករណីអ្នកឆ្លងកូវីដ-១៩ថ្មីទេ គឺមានតែករណីអ្នកជាសះស្បើយចំនួន២នាក់ប៉ុណ្ណោះ ដែលធ្វើឲ្យចំនួនអ្នកជាកើនរហូតដល់២៥នាក់ ខណៈអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដចំនួន៨៤នាក់ នៃអ្នកឆ្លងសរុបកើនដល់ ១០៩នាក់។

អ្នកដែលបានជាសះស្បើយចំនួន ២នាក់នោះគឺជាបុរសជនជាតិខ្មែរនៅខេត្តកែបដែលបានវិលត្រឡប់មកពីពិធីបុណ្យសាសនានៅឯប្រទេសម៉ាលេស៊ីវិញ។

គួរជម្រាបថា មកដល់ពេលនេះ ករណីឆ្លងកូវីដ-១៩សរុបនៅទូទាំងប្រទេសកម្ពុជានៅរក្សាចំនួន ១០៩ករណីដដែល ខណៈជាសះស្បើយកើនឡើងដល់២៥ករណី និងអ្នកដែលកំពុងសម្រាកព្យាបាលបន្តមានចំនួន ៨៤ករណី។

សូមអាននូវសេចក្ដីជូនដំណឹងលម្អិតរបស់ក្រសួងសុខាភិបាលដូចខាងក្រោម៖

អត្ថបទទាក់ទង