ខ្មែរប៉ុស្ដិ៍ Close

លោក ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយក្រុមសមាជិកសភាមិត្តភាពជប៉ុន-មេគង្គ (J-Mekong Parliamentary Friendship Group)

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៦ ខែមេសា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 31
លោក ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយក្រុមសមាជិកសភាមិត្តភាពជប៉ុន-មេគង្គ (J-Mekong Parliamentary Friendship Group) លោក ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយក្រុមសមាជិកសភាមិត្តភាពជប៉ុន-មេគង្គ (J-Mekong Parliamentary Friendship Group)

នៅវេលាម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០១៨ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានចូលជួបសំណេះសំណាល និងពិសារអាហារថ្ងៃត្រង់ជាមួយ ក្រុមសមាជិកសភាមិត្តភាពជប៉ុន-មេគង្គ (J-Mekong Parliamentary Friendship Group) ដែលដឹកនាំដោយឯកឧត្តម រ្យូ ស៊ីអូណូយ៉ា (Ryu Shionoya) ដែលជាប្រធានក្រុមសមាជិកសភាមិត្តភាពជប៉ុន-មេគង្គ ក្នុងបរិយាកាសស្និទ្ធស្នាល និងរាក់ទាក់ ។

ក្នុងជំនួបនេះប្រតិភូសភាមិត្តភាពមេគង្គកម្ពុជា ក៏បានសម្តែងនូវការរីករាយដែលបានជួបសំណេះសំណាលនិងស្វាគមន៏នូវដំណើរមកកាន់ប្រទេសជប៉ុនរបស់លោកបណ្ឌិត ជាមួយគ្នានេះក៏បានវាយតម្លៃខ្ពស់អំពីការរីកចម្រើនរបស់កម្ពុជានាពេលបច្ចុប្បន្ន តាមរយៈទស្សនកិច្ចរបស់ក្រុមសភាជប៉ុន-មេគង្គនៅប្រទេសកម្ពុជានាពេលកន្លងមកនេះ ។ ជាការឆ្លើយតបលោកបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់ជប៉ុនដែលតែងតែផ្តល់កិច្ចទំនាក់ទំនងសហប្រតិបត្តិការល្អលើគ្រប់វិស័យនាពេលកន្លងមកទាំងស្ថាប័នរដ្ឋាភិបាល និងស្ថាប័នសភាផងដែរ និងស្នើសុំអោយជប៉ុន-កម្ពុជាបន្តពង្រឹងបន្ថែមនូវកិច្ចសហប្រតិបត្តិការនេះ។

អត្ថបទទាក់ទង