ខ្មែរប៉ុស្ដិ៍ Close

កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ២ករណីបន្ថែមទៀត ដែលធ្វើអោយអ្នកឆ្លងសរុបកើនដល់ ៩៨នាក់, ឯអ្នកជាសះស្បើយកើនដល់ ១១នាក់ហើយ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២០ កីឡា - សុខភាព 52
កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ២ករណីបន្ថែមទៀត ដែលធ្វើអោយអ្នកឆ្លងសរុបកើនដល់ ៩៨នាក់, ឯអ្នកជាសះស្បើយកើនដល់ ១១នាក់ហើយ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ២ករណីបន្ថែមទៀត ដែលធ្វើអោយអ្នកឆ្លងសរុបកើនដល់ ៩៨នាក់, ឯអ្នកជាសះស្បើយកើនដល់ ១១នាក់ហើយ

ក្រសួងសុខាភិបាលបានអោយដឹងតាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួននាយប់ថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២០ នេះថា កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ៣ករណីបន្ថែមទៀត ដែល ១ករណីបានចាកចេញពីប្រទេសកម្ពុជាទៅកាន់ប្រទេសថៃដោយពុំបានរង់ចាំលទ្ធផលតេស្ត។ ចំណែក ២ករណីទៀតកើតឡើងលើបុរសជនជាតិឥណ្ឌូណេស៊ី ដែលចាកចេញពីប្រទេសថៃមកកាន់ខេត្តសៀមរាប ដោយពួកគេពុំមានលទ្ធភាពធ្វើការព្យាបាលនៅទីនោះ។

ឯ ១ករណីដែលបានជាសះស្បើយ គឺបុរសដែលបានសម្រាកព្យាបាលនៅឯខេត្តកោះកុង។

សូមជម្រាបថា គិតមកត្រឹមម៉ោង ១០យប់ ថ្ងៃទី​២៦ ខែមីនា ឆ្នាំ២០២០ នេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៩៨នាក់ហើយ រីឯអ្នកជាសះស្បើយវិញក៏កើនដល់ ១១នាក់ផងដែរ។

សូមអាននូវសេចក្ដីប្រកាសព័ត៌មានទាំងស្រុងរបស់ក្រសួងសុខាភិបាលដូចខាងក្រោម៖

អត្ថបទទាក់ទង