ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មី ចំនួន ៤១៥នាក់ អ្នកជាសះស្បើយចំនួន ៧៤៥នាក់ និងអ្នកស្លាប់ចំនួន ៥នាក់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២០ ខែឧសភា ឆ្នាំ២០២១ ព័ត៌មានទូទៅ 58
ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មី ចំនួន ៤១៥នាក់ អ្នកជាសះស្បើយចំនួន ៧៤៥នាក់ និងអ្នកស្លាប់ចំនួន ៥នាក់ ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មី ចំនួន ៤១៥នាក់ អ្នកជាសះស្បើយចំនួន ៧៤៥នាក់ និងអ្នកស្លាប់ចំនួន ៥នាក់

ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ចំនួន ៤១៥នាក់ ខណៈអ្នកជំងឺជាសះស្បើយចំនួន ៧៤៥នាក់ និងអ្នកស្លាប់ចំនួន ៥នាក់។

ក្នុងចំណោមអ្នកដែលបានរកឃើញឆ្លងថ្មីទាំងនោះ មាន ៤នាក់ជាករណីនាំចូល និងក្រៅពីនោះគឺជាករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ។

សូមជម្រាបថា គិតត្រឹមព្រឹក ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ២៣,៦៩៧នាក់, អ្នកជាសះស្បើយចំនួន ១៥,៧០០នាក់ និងអ្នកស្លាប់ចំនួន ១៦៤នាក់៕

អត្ថបទទាក់ទង