កូវីដ-១៩៖ អ្នកឆ្លងថ្មីចំនួន ៨៣៩នាក់ អ្នកជាសះស្បើយចំនួន ៧១៨នាក់ និងអ្នកស្លាប់ចំនួន ១៧នាក់
ក្រសួងសុខាភិបាល នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៨៣៩នាក់ អ្នកជាសះស្បើយចំនួន ៧១៨នាក់ និងអ្នកស្លាប់ចំនួន ១៧នាក់។
បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ មាន ៧៦នាក់ជាករណីនាំចូល និងក្រៅពីនោះជាករណីឆ្លងក្នុងសហគមន៍។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៤៧ ៦៤៩នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៤២ ១៥៧នាក់ និងស្លាប់សរុបចំនួន ៥៤០នាក់៕