ខ្មែរប៉ុស្ដិ៍ Close

វីរុសទម្រង់ Omicron និងអ្វី ដែលនឹងមកដល់នាពេលបន្ទាប់ទៀត

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី៤ ខែធ្នូ ឆ្នាំ២០២១ ព័ត៌មានអន្តរជាតិ 51
វីរុសទម្រង់ Omicron និងអ្វី ដែលនឹងមកដល់នាពេលបន្ទាប់ទៀត (COMBO) This combination of pictures created on October 22, 2020 shows US President Donald Trump (L) and Democratic Presidential candidate and former US Vice President Joe Biden during the final presidential debate at Belmont University in Nashville, Tennessee, on October 22, 2020. (Photos by Morry GASH and JIM WATSON / AFP) (Photo by MORRY GASH,JIM WATSON/AFP via Getty Images)

សុភាសិតមួយបានពោលថា «អ្នកមិនអាចទទួលរងនូវវិបត្តិហិរញ្ញវត្ថុផ្ទួនៗជាប់គ្នានោះទេ»។ វិបត្តិហិរញ្ញវត្ថុនឹងធ្វើឱ្យមនុស្សកាន់តែមានការប្រុងប្រយ័ត្នជាងមុន។ ហេតុដូច្នេះហើយទើបធនាគារ, ក្រុមហ៊ុនវិនិយោគ ឬវិនិយោគិនដែលបានឆ្លងផុតវិបត្តិមួយនឹងមិនហ៊ានប្រថុយនឹងហានិភ័យធំៗដទៃទៀត នៅក្នុងពេលអនាគតដ៏ខ្លីឡើយ។

នៅ២ឆ្នាំបន្ទាប់ពីការរាតត្បាតនៃវីរុសកូវីដ-១៩ បានបង្ខំឱ្យមានការដាក់ចេញនូវវិធានការបិទខ្ទប់ប្រទេស, ការធ្វើចត្តាឡីស័ក និងវិធានការរឹតបន្តឹងផ្សេងៗទៀត ការលេចឡើងនៃវីរុសទម្រង់ Omicron បាននិងកំពុងបង្កឱ្យមានការលើកឡើងនូវសំណួរមួយថា «តើយើងនឹងត្រូវឆ្លងកាត់វិបត្តិនេះជាថ្មីម្តងទៀតឬ?»។

ប្រតិកម្មដំបូងរបស់រដ្ឋាភិបាលជាច្រើន មានលក្ខណៈដូចជាតក់ក្រហល់ពេក ដោយក្នុងនោះរួមមានការហាមឃាត់ការធ្វើដំណើរពីប្រទេសអាហ្វ្រិកខាងត្បូង និងពីបណ្តាប្រទេសជិតខាង បើទោះបីជាវីរុសទម្រង់ Omicron បានឆ្លងរីករាលដាលយ៉ាងទូលំទូលាយរួចទៅហើយក៏ដោយ។

តាមពិតទៅ មានកត្តាចំនួន៣ ដែលបង្ហាញថា «បណ្តារដ្ឋាភិបាល នានាអាចត្រៀមខ្លួនបានល្អជាងនេះសម្រាប់អ្វីដែលអាចនឹងកើតឡើងនាពេលខាងមុខ»។

ទី1៖ «អ្នកបង្កើតគោលនយោបាយភាគច្រើនបានស្វែងយល់ដឹងអំពីសារៈសំខាន់ក្នុងការការពារក្រុមមនុស្សដែលងាយរងគ្រោះបំផុតប្រឆាំងនឹងវីរុសនេះ» ដែលនេះមានន័យថា «បើទោះជាមានអ្វីកើតឡើងក៏ដោយ ការការពារត្រូវតែពង្រឹងឱ្យបានល្អប្រសើរជាងមុននៅតាមមណ្ឌលថែទាំនិងទីតាំងថែទាំផ្សេងៗ»។

អាយុជីវិតរបស់មនុស្សជាច្រើនត្រូវបានបាត់បង់នៅក្នុងឆ្នាំ២០២០ ដោយសារតែអ្នកនយោបាយនៅសហរដ្ឋអាមេរិក, អឺរ៉ុប និងនៅកន្លែងផ្សេងទៀត មិនទាន់បានយល់ច្បាស់អំពីសារៈសំខាន់នៃបញ្ហានេះ។ ដូច្នេះ យើងសង្ឃឹមថា «បញ្ហាបែបនេះនឹងមិនកើតឡើងជាថ្មីម្តងទៀតនោះទេ»។

ទី២៖ «វ៉ាក់សាំងមានប្រសិទ្ធភាព»។ ពាក់ព័ន្ធនឹងបញ្ហានេះ ការឯកភាពគ្នាផ្នែកនយោបាយយ៉ាងទូលំទូលាយបានកើតឡើងនៅក្នុងឆ្នាំ ២០២០ ហើយកម្មវិធីអភិវឌ្ឍវ៉ាក់សាំង បានក្លាយជារឿងដ៏ជោគជ័យបំផុតនៅក្នុងប្រវត្តិសាស្ត្រសម្រាប់ភាពជាដៃគូវិទ្យាសាស្ត្រសាធារណៈ និងឯកជន។

គោលដៅរបស់សហរដ្ឋអាមេរិកនៅតែផ្តោតលើការចាក់វ៉ាក់សាំងដល់មនុស្សនៅជុំវិញពិភពលោក ឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ វីរុស Omicron បានបង្ហាញឱ្យគ្រប់គ្នាបានឃើញជាថ្មីម្តងទៀតថា «គ្មានប្រទេសណាមួយអាចទប់ស្កាត់វីរុសកូវីដ-១៩ តែឯងបាននោះទេ»។

ទី៣៖ «បណ្តារដ្ឋាភិបាលនានាមានសមត្ថភាពធ្វើតេស្តរកវីរុសកូវីដ-១៩ ក្នុងចំនួនដ៏ច្រើន»។ អ្នកជំនាញផ្នែកវីរុសរាតត្បាត និងអ្នកជំនាញផ្នែកសុខភាពសាធារណៈ បានធ្វើការលើការពង្រឹងសមត្ថភាពធ្វើតេស្តរកវីរុសប្រកបដោយប្រសិទ្ធភាពសម្រាប់ក្រុមមនុស្សផ្សេងៗគ្នា។ យើងត្រូវតែបន្តកិច្ចខិតខំប្រឹងប្រែងនេះ ជាពិសេសតាមរយៈកម្មវិធីពង្រីកការធ្វើតេស្តរបស់រដ្ឋាភិបាលសហព័ន្ធ «Expanded Testing Program»។

សហគមន៍មួយចំនួន ដូចជាកន្លែងមើលថែទាំកុមារ, សាលារៀន, សាកលវិទ្យាល័យ និងបណ្តាក្រុមហ៊ុននានាត្រូវតែ ចាក់វ៉ាក់សាំងបង្ការឱ្យបានច្រើន បូករួមនឹងការអនុវត្តការធ្វើតេស្តរកវីរុសជាប្រចាំនិងការពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ។

ការការពារទាំងនេះនឹងជួយធានាថា «សាលារៀននិងទីកន្លែងធ្វើការងារនឹងអាចបន្តដំណើរការជាប្រក្រតី បើទោះបីជាមានការផ្ទុះឡើងនូវវីរុសទម្រង់ថ្មីៗក៏ដោយ»។

សហរដ្ឋអាមេរិកនៅតែបន្តប្រឈមមុខ ដោះស្រាយបញ្ហា ដែលបង្កឡើងដោយការបដិសេធរបស់អតីតប្រធានាធិបតី Donald Trump ដែលថា «វីរុសកូវីដ-១៩ មិនបានបង្កការគំរាមកំហែងនោះទេ»។ ការងាររបស់មន្ត្រីសុខាភិបាលសាធារណៈបានរងនូវការរំខានដែលជា ហេតុបង្កឱ្យមានការភាន់ច្រឡំនៅក្នុងការ ប្រាស្រ័យទាក់ទងគ្នាលើបញ្ហាសំខាន់ ពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងនឹងវីរុសរាតត្បាត។

កេរដំណែលនៃការផ្ញើសារដែលមានលក្ខណៈចម្រុះគ្នា របស់លោក Trump បានក្លាយជាចំណុចខ្សោយដ៏ចម្បងនៅក្នុងការការពារប្រឆាំងវីរុសរាតត្បាតនៅសហរដ្ឋអាមេរិក បូករួមទាំងការប្រឆាំងនឹងវីរុសទម្រង់ Omicron។

បើគ្មានកេរ៍ដំណែលនេះទេ ប្រជាជនអាមេរិកកាន់តែច្រើនអាចនឹងនាំគ្នាទៅចាក់វ៉ាក់សាំង, មានឆន្ទៈក្នុងការធ្វើតេស្តកាន់តែច្រើន ហើយភាពចម្រូងចម្រាស់ពាក់ព័ន្ធនឹងការពាក់ម៉ាស់ក៏មិនមានច្រើននោះដែរ។

វាជារឿងដ៏គួរឱ្យហួសចិត្តសម្រាប់សហរដ្ឋអាមេរិក ខណៈដែលមនុស្សជាច្រើនដែលទទួល បានការការពារតិចតួច បំផុតប្រឆាំងនឹងវីរុសទម្រង់ថ្មីៗ ភាគច្រើនគឺជាអ្នកគាំទ្រលោក Trump និងជាអ្នកដែលបានជឿយ៉ាងស្លុងលើទស្សនៈស្តីពី សុខភាពសាធារណៈរបស់គាត់។

កាលពីឆ្នាំ២០២០ លោក Trump និងសម្ព័ន្ធមិត្តបានអះអាងថា «ការប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ-១៩ បានបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចដោយសារតែការបិទខ្ទប់ប្រទេស»។ ជាក់ស្តែង ការប្រយុទ្ធប្រឆាំងនឹងវីរុស កូវីដ-១៩ គឺជាអ្វីដែលយើងត្រូវធ្វើ ប្រសិនបើយើងចង់ជៀសវាងពីភាពចលាចលផ្នែកសេដ្ឋកិច្ច។

កេរ៍ដំណែលរបស់ Trump បានបន្សល់ទុកនូវជម្រើសដ៏តិចតួចសម្រាប់រដ្ឋបាល Joe Biden។ ប៉ុន្តែ វិធានការដ៏ចាំបាច់បំផុតនឹងនៅតែជាការការពារមណ្ឌលថែទាំ, ការបញ្ចុះ បញ្ចូលមនុស្សឱ្យចេញទៅចាក់វ៉ាក់សាំងឱ្យបានកាន់តែច្រើន និងការពង្រឹងការធ្វើតេស្តដែលមានគុណភាពខ្ពស់។

ក្នុងពេលជាមួយគ្នានេះ រដ្ឋបាលរបស់លោក Biden ត្រូវតែបន្តប្រឈមមុខនឹងកេរ៍ដំណែលទាំងនេះ ហើយយុទ្ធនាការរបស់លោក Surgeon General Vivek Murthy ក្នុងការប្រឆាំងនឹងព័ត៌មានមិនពិតពាក់ព័ន្ធនឹងសុខភាព គឺជាគំនិតផ្តួចផ្តើមដ៏ជោគជ័យមួយ។

ដើម្បីការពារខ្លួននិង សេដ្ឋកិច្ច សហរដ្ឋអាមេរិកនិងពិភព លោកទាំងមូលនៅមានរឿងច្រើនណាស់ ដែលត្រូវធ្វើ៕ The ASEAN Post

អត្ថបទទាក់ទង