ខ្មែរប៉ុស្ដិ៍ Close

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ សណ្ឋាគារ «ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ» តម្លៃ១៨០លានដុល្លារ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១៥ ខែធ្នូ ឆ្នាំ២០២១ ទស្សនៈ - នយោបាយ 42
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ សណ្ឋាគារ «ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ» តម្លៃ១៨០លានដុល្លារ ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ សណ្ឋាគារ «ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ» តម្លៃ១៨០លានដុល្លារ

សណ្ឋាគារ «ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ» ដ៏សែនប្រណិត តម្លៃ១៨០លានដុល្លារ ស្ថិតកណ្តាលរាជធានីភ្នំពេញ របស់ក្រុមហ៊ុន ជីប ម៉ុង ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃពុធ ទី១៥ ខែធ្នូ ឆ្នាំ២០២១នេះ។

ការដាក់សម្ពោធឱ្យប្រើប្រាស់សណ្ឋាគារដែលទិញម៉ាកយីហោមកពីអាមេរិកនេះ ធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ សណ្ឋាគារ «ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ» ជាសណ្ឋាគារយីហោ «ហៃយ៉ាត់» ដំបូងគេនៅក្នុងរាជធានីភ្នំពេញ ស្ថិតនៅចំតំបន់ពាណិជ្ជកម្ម និងតំបន់វប្បធម៌ក្នុងរាជធានីភ្នំពេញ ត្រូវបានវិនិយោគដោយក្រុមហ៊ុន ជីប ម៉ុង។

នៅក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាប្រមាណ២ម៉ោង, ខាងក្រោមជាខ្លឹមសារសំខាន់ប្រសាសន៍របស់សម្តេចតេជោ៖

  1. សម្តេចតេជោ ហ៊ុន សែន បានហៅសណ្ឋាគារហៃហាត់ថា ជាសមិទ្ធផលមួយទៀត សម្រាប់ជាតិកម្ពុជា។ សម្តេចតេជោ បានថ្លែងថា សណ្ឋាគារនេះផ្តល់ការងារ ផ្តល់ពន្ធជូនរដ្ឋ និងទាក់ទាញអ្នកទេសចរ។
  2. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពិតជាមានមោទនភាពចំពោះសមិទ្ធផលសណ្ឋាគារនេះ។
  3. សម្តេចតេជោ ហ៊ុន សែន បើរំលឹកទៅអតីតកាល គ្រប់អ្នករកស៊ី រួមទាំងក្រុមហ៊ុនជីបម៉ុង គឺបានឆ្លងកាត់ដំណាក់កាលដ៏វេទនា ដែលបន្សល់ពីរបប ប៉ុល ពត។
  4. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជាមោទនភាពចំពោះក្រុមហ៊ុន ជីបម៉ុង និងក្រុមហ៊ុនដទៃទៀត ដែលបានរួមចំណែកធ្វើឱ្យកម្ពុជាមានវឌ្ឍនភាព។
  5. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រុមហ៊ុនឯកជន គឺជាប្រតិបត្តិករ ដែលបានធ្វើឱ្យសេដ្ឋកិច្ចមានការរីកចម្រើន។
  6. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សមិទ្ធផលដែលកម្ពុជាកើតមាននេះ គឺដោយសារមានការរំដោះថ្ងៃ៧ មករា។ សម្តេចតេជោ បានបញ្ជាក់ថា នេះគឺជាសច្ចភាពប្រវត្តិសាស្ត្រ ហើយគ្មានអ្វីនឹងខ្លាចក្នុងការនិយាយនោះឡើយ។
  7. សម្តេចតេជោ ហ៊ុន សែន បានរំលឹកនូវស្ថានភាពដ៏លំបាកនៃជីវិតតស៊ូរបស់សម្តេចក្នុងពេលកម្ពុជាមានវិបត្តិភ្លើងសង្គ្រាម។ ទី១ត្រូវចេញតស៊ូទាំងកូននៅក្នុងផ្ទៃ បន្ទាប់មកជួបកូន កូនមិនស្គាល់ឪពុក បន្ទាប់ពីកូនស្គាល់ឪពុក ភរិយាបានខូចកូនក្នុងផ្ទៃ ព្រោះតែការយោងទឹកឡើងផ្ទះ។
  8. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពេលឃើញរូបភាពពីលើអាកាសក្នុងរាជធានីភ្នំពេញ បានបង្ហាញឱ្យឃើញពីការរីចម្រើនខ្លាំង ដោយសម្តេចស្មានតែជាទិដ្ឋភាពនៃទីក្រុងប្រទេសដទៃ។
  9. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កត្តាសន្តិភាព គឺជាកត្តាចាំបាច់នាំឱ្យកម្ពុជាមានការរីកចម្រើនបែបនេះ។
  10. សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៅកាន់ភ្ញៀវបរទេសចូលក្នុងកម្មវិធីសម្ពោធសណ្ឋាគារថា សម្តេចមិនខ្លាចនឹងនិយាយថា មានសន្តិភាព ទើបមានការអភិវឌ្ឍនេះ។ សម្តេចក៏បានប្រាប់ភ្ញៀវបរទេសពីភាពខ្ទេចខ្ទាំរបស់កម្ពុជាពីអតីតកាល។
  11. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចបានផ្តល់សិទ្ធិរស់រានមានជីវិត ជាសិទ្ធិចម្បង និងធំមុនគេ។
  12. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មិនត្រូវឱ្យប្រទេសនេះមានភ្លើងសង្គ្រាមនោះឡើយ ហើយទោះក្នុងតម្លៃណាក៏ដោយត្រូវរក្សាឱ្យបាននូវសុខសន្តិភាព។
  13. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចធ្លាប់បានប្រាប់ទៅអគ្គលេខាធិការអង្គការសហប្រជាជាតិ បាន គីមូន ថា សម្តេចសុខចិត្តឱ្យសាលាក្តីខ្មែរក្រហមរលាយ តែមិនឱ្យកម្ពុជាកើតសង្គ្រាមជាថ្មីនោះឡើយ។ ការជម្រាបបែបនេះ បន្ទាប់ពីសាលាក្តីខ្មែរក្រហម មានបំណងចង់បន្តដំណើរការលើសំណុំរឿងទៅអ្នកពាក់ព័ន្ធរបបខ្មែរក្រហមដទៃទៀត ដែលសម្តេចចាត់ទុកជាការប្រឈមនឹងការនាំសង្គ្រាមឡើងវិញ។
  14. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីបញ្ចប់ភ្លើងសង្គ្រាមនៅកម្ពុជា សម្តេចបានយកជីវិតធ្វើដើមទន់ម្តងទៀត ក្រោយការយកជីវិតដើមទន់នៅថ្ងៃទី២០ មិថុនា ១៩៧៧ គឺការចូលខ្លួនទៅចរចាជាមួយខ្មែរក្រហម។
  15. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សន្តិភាព បានផ្តល់នូវឱកាសមាស ឱកាសពេជ្រ សម្រាប់ការកសាងសង្គម និងសេដ្ឋកិច្ចកម្ពុជាឡើងវិញ។
  16. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រោះចង់សម្លាប់ សាដាម ហូសេន ចោទអ៉ីរ៉ាក់ មានអាវុធប្រល័យលោក តែក្រោយសម្លាប់ សាដាម ហូសេន តើអាវុធប្រល័យលោកនៅទីណា?
  17. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការកើនឡើងនៃជម្លោះដីធ្លី ក៏ដោយសារតែកម្ពុជាមានសុខសន្តិភាព។ បើគ្មានសន្តិភាព មិនមានអ្នកដណ្តើមដីគ្នាឡើយ។
  18. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា បានរងការរាតត្បាតដោយសារជំងឺកូវីដ-១៩ ប្រមាណពីរឆ្នាំហើយ។ តែយុទ្ធសាស្ត្រនៃការដឹកនាំ ធ្វើកម្ពុជាបើកប្រទេស និងស្រោចស្រង់សេដ្ឋកិច្ចឡើងវិញ។
  19. សម្តេចេជោ ហ៊ុន សែន បានថ្លែងថា នៅថ្ងៃទី១៤ ខែធ្នូ រកឃើញអ្នកកើតកូវីដ-១៩ តែ៨នាក់ប៉ុណ្ណោះ។
  20. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការធ្លាក់ចុះនៃការរាតត្បាតជំងឺកូវីដ-១៩ គឺបានមកពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងរាជរដ្ឋាភិបាល មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ និងក្រុមហ៊ុននានា។
  21. សម្តេចតេជោ ហ៊ុន សែន បានថ្លែងបង្ហាញនូវយុទ្ធសាស្ត្រក្នុងការចាក់វ៉ាក់សាំង និងរកវ៉ាក់សាំង ដែលជាមូលហេតុនាំកម្ពុជាយកឈ្នះជំងឺកូវីដ-១៩។
  22. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចទើបអនុម័តឱ្យចាក់វ៉ាក់សាំងដូសទី៣ ជូនកុមារ និងយុវវ័យអាយុចាប់ពី ១២ឆ្នាំ ទៅ ១៨ឆ្នាំ។
  23. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វត្តមានវ៉ាក់សាំង បានជួយទប់ស្កាត់ការស្លាប់គរជើងគ្នា។
  24. សម្តេចតេជោ ហ៊ុន សែន បានសន្និដ្ឋានថា សេច្ឋកិច្ចកម្ពុជានៅឆ្នាំ២០២១ ស្ថិតក្នុងរង្វង់ ៣ភាគរយ។
  25. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បច្ចុប្បន្នរោងចក្រមួយចំនួនត្រូវធ្វើការពេលយប់ ដើម្បីផលិតផលិតផលឱ្យទាន់ការបញ្ជាទិញ។
  26. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អំពាវនាវឱ្យមានការប្រុងប្រយ័ត្នចំពោះមេរោគបំប្លែងថ្មី «អូមីក្រុង» តែមិនត្រូវស្លន់ស្លោ។
  27. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វិធានការវ៉ាក់សាំងមិនទាន់គ្រប់គ្រាន់ទេ ត្រូវតែបន្តការប្រកាន់ខ្ជាប់វិធានការ «៣ការពារ និង៣កុំ»។
  28. សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តពលរដ្ឋខ្មែរ ជាពិសេសអ្នករៀបអាពាហ៍ពិពាហ៍ហើយ មកស្នាក់នៅសណ្ឋាគារហៃយ៉ាត់។
  29. សម្តេចតេជោ ហ៊ុន សែន ស្នើបញ្ចុះតម្លៃ ១០ភាគរយ ដល់អ្នកមកក្រេបទឹកឃ្មុំនៅហៃយ៉ាត់។
  30. សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជានឹងមិនអាចការបិទខ្ទប់ឡើងវិញ ដូចសម័យដែលយើងគ្មានវ៉ាក់សាំងមកដល់ទេ
  31. សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា គ្រាប់បែកមួយគ្រាប់ផ្ទុះ ប៉ះពាល់មនុស្សតិចតួចប៉ុណ្ណោះ ប៉ុន្តែបើគ្រាប់បែកសេដ្ឋកិច្ចផ្ទុះ នឹងប៉ះពាល់ទាំងអស់
  32. សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា បើគ្មានការរីករាលដាលជំងឺកូវីដ-១៩ ទេនោះ ម្ល៉េះប្រទេសកម្ពុជា បានទទួលមេដឹកនាំជាង ៥០ប្រទេស ដែលមកចូលរួមកិច្ចប្រជុំអាស៊ី-អឺរ៉ុប លើកទី១៣ ដែលខ្លួនធ្វើជាម្ចាស់ផ្ទះ
  33. សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សម្ដេចចង់សរសេរសៀវភៅ អំពីរសជាតិជីវិតរបស់សម្ដេច ដោយចាប់ផ្ដើមពីកូនទាហាន ដើម្បីទុកសម្រាប់យុវជនជំនាន់ក្រោយស្វែងយល់
  34. សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឲ្យម្ចាស់រថយន្តដែលមិនទាន់បង់ពន្ធទៅបង់ពន្ធ ឲ្យបានទាន់ពេលវេលា មុនដំណាច់ឆ្នាំនេះ ដើម្បីទទួលបានការអនុគ្រោះ ១០ភាគរយ
  35. សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា រឿងជួយដោះស្រាយបញ្ហាមីយ៉ាន់ម៉ា ហាមឃាត់សម្ដេចមិនបាននោះទេ
  36. សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ការក្លាយជាប្រធានអាស៊ាន ហើយមិនអញ្ជើញសមាជិកអាស៊ានចូលរួមប្រជុំ គឺជារឿងមិនត្រឹមត្រូវ
  37. សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សម្ដេចធ្វើអ្វីៗទៅតាមធម្មនុញ្ញអាស៊ានអនុញ្ញាត
  38. សម្ដេចតេជោ ហ៊ុន សែន ហាមមិនឲ្យបន្ទោសកម្ពុជាទោះបីជាបញ្ហាមីយ៉ាន់ម៉ា ត្រូវបានដោះស្រាយចប់ ឬមិនចប់ឡើយ
  39. សម្ដេចតេជោ ហ៊ុន សែន ប្រាប់កុំឲ្យរំពឹងខ្លាំងពេកមកលើកម្ពុជា ក្នុងការដោះស្រាយបញ្ហាមីយ៉ាន់ម៉ា ប៉ុន្តែមិនគួរប្រមាថចំពោះកម្ពុជាដែលជាប្រធានអាស៊ានដែរ
  40. សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា សុំទុកឱកាសឲ្យកម្ពុជាធ្វើការងារក្នុងនាមជាប្រធានអាស៊ានលើបញ្ហាមីយ៉ាម៉ា
  41. សម្ដេចតេជោ ហ៊ុន សែន ស្នើកុំឲ្យបន្ទោសកម្ពុជាដូចឆ្នាំ២០១២ បើសិនជាមិនអាចចេញសេចក្តីថ្លែងការណ៍ ទាក់ទងនឹងបញ្ហា COC បានក្នុងពេលធ្វើជាប្រធានអាស៊ានឆ្នាំ២០២២
  42. សម្ដេចតេជោ ហ៊ុន សែន បានទម្លាយថា មូលហេតុដែលកម្ពុជាមិនអាចចេញសេចក្តីថ្លែងការណ៍ COC កាលពីឆ្នាំ២០១២ គឺការចាប់បង្ខំឲ្យកម្ពុជាធ្វើជាចៅក្រមកាត់សេចក្តី ឲ្យកោះនេះទៅប្រទេសនេះ ឱ្យកោះនោះទៅប្រទេសនោះ
  43. សម្ដេចតេជោ ហ៊ុន សែន បានចោទជាសំណួរថា ចុះប្រទេសផ្សេងទៀតដែលធ្វើជាប្រធានអាស៊ានមុនៗ ម្ដេចក៏មិនអាចចេញសេចក្តីថ្លែងការណ៍ COC នេះបាន?
  44. សម្ដេចតេជោ ហ៊ុន សែន បានស្នើកុំឲ្យទុកកម្ពុជាធ្វើជាចៅក្រមកាត់ក្តីជុំវិញជម្លោះដែនសមុទ្រចិនខាងត្បូង
  45. សម្ដេចតេជោ ហ៊ុន សែន សម្តែងការអបអរសាទរចំពោះវៀតណាម-ចិន ក្នុងការដោះស្រាយបញ្ហាព្រំដែនគោកជាមួយគ្នា បានយ៉ាងល្អប្រសើរ
  46. សម្ដេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យប្រទេសពាក់ព័ន្ធនឹងជម្លោះសមុទ្រចិនខាងត្បូង សម្របសម្រួលដោះស្រាយគ្នាដោយសន្តិវិធី
  47. សម្ដេចតេជោ ហ៊ុន សែន ស្នើកុំឲ្យបញ្ហាសមុទ្រចិនខាងត្បូងក្លាយជាដុំថ្មក្តៅ សូមឲ្យក្លាយទៅជាដំឡូងក្តៅវិញ
  48. សម្ដេចតេជោ ហ៊ុន សែន ប្រកាសពីគោលជំហរ ៣ចំណុចចំពោះបញ្ហាសមុទ្រចិនខាងត្បូង ក្នុងពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាននៅឆ្នាំក្រោយនេះ
  49. សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាថ្មីអំពីការប្ដេជ្ញាចិត្តរបស់កម្ពុជាក្នុងនាមប្រធានអាស៊ាន ដើម្បីដោះស្រាយបញ្ហាមីយ៉ាន់ម៉ា
  50. សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្ដេចនឹងតែងតាំង ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ធ្វើជាបេសកជនរបស់ប្រធានអាស៊ាន ដើម្បីចុះទៅសម្របសម្រួលជាមួយប្រទេសមីយ៉ាន់ម៉ា
  51. សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា អាស៊ាន ៩ប្រទេសគឺជាអាស៊ានដែលមិនគ្រប់ទឹក
  52. សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រទេសមួយមិនអាចទទួលយកការបង្ខិតបង្ខំទេ មានតែបង្កើតជំនឿទុកចិត្តទេ ទើបអាចទទួលយកបាន
  53. សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងពេលរីករាលដាលកូវីដ-១៩ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-វៀតណាម’បែរជាកើនឡើង រហូតដល់ ៣០០ភាគរយ
  54. សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សូមកុំមកបង្ខំកម្ពុជាឲ្យធ្វើនេះធ្វើនោះ កម្ពុជាប្រហែលជាមានបញ្ញាគ្រប់គ្រាន់ ក្នុងការដោះស្រាយបញ្ហាដោយខ្លួនឯង* សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា លោក មីន អោមលាំង បានអញ្ជើញសម្ដេចទៅបំពេញទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា ក្នុងនាមជានាយករដ្ឋមន្ត្រីកម្ពុជា ប៉ុន្តែគ្រប់គ្នាបានដឹងហើយថាសម្ដេចជាប្រធានអាស៊ានឆ្នាំក្រោយដែរ
  55. មុននឹងបញ្ចប់សុន្ទរកថា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណក្រុមហ៊ុនជីបម៉ុង ដែលបានអញ្ជើញសម្ដេច មកសម្ពោធសណ្ឋាគារលំដាប់ផ្កាយ ៥ របស់ខ្លួន
  56. សម្ដេចតេជោ ហ៊ុន សែន បន្តអំពាវនាវ ឲ្យប្រជាពលរដ្ឋអនុវត្តវិធានការសុខាភិបាល និងវិធានការបីកុំបីការពារបន្តទៀត ទោះបីជាកម្ពុជាមានការធូរស្រាលក្នុងការរីករាលដាលជំងឺកូវីដ-១៩ ក៏ដោយ
  57. សម្ដេចតេជោ ហ៊ុន សែន បានបញ្ចប់សន្តរកថា នៅវេលាម៉ោង១០៖១៥នាទីព្រឹក៕ Fresh News

អត្ថបទទាក់ទង