ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាលប្រកាសរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ១ករណី និងពុំមានករណីជាសះស្បើយថ្មីនោះទេ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ ព័ត៌មានទូទៅ 77
ក្រសួងសុខាភិបាលប្រកាសរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ១ករណី និងពុំមានករណីជាសះស្បើយថ្មីនោះទេ ក្រសួងសុខាភិបាលប្រកាសរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ១ករណី និងពុំមានករណីជាសះស្បើយថ្មីនោះទេ

ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា ខ្លួនបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ១ករណីបន្ថែមទៀត ខណៈពេលដែលពុំមានអ្នកជំងឺណាម្នាក់ទៀតត្រូវបានព្យាបាលជាសះស្បើយនោះទេ។

អ្នកដែលទើបរកឃើញមានឆ្លងកូវីដ-១៩ នោះគឺស្ត្រីជនជាតិចិន អាយុ២៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ ជាអ្នកដែលបានធ្វើដំណើរមកពីប្រទេសអារ៉ាប់ បន្តជើងហោះហើរនៅប្រទេសសឹង្ហបុរី និងបានមកដល់កម្ពុជាកាលពីថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅនេះ។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុបចំនួន ៤៨៤នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤៧០នាក់ និងអ្នកជំងឺចំនួន ១៤នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕