ខ្មែរប៉ុស្ដិ៍ Close

    កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ៤៦១នាក់ អ្នកជាសះស្បើយចំនួន ៤១១នាក់ និងអ្នកស្លាប់ចំនួន​ ៧នាក់

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី៥ ខែកញ្ញា ឆ្នាំ២០២១ ព័ត៌មានទូទៅ 814
    កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ៤៦១នាក់ អ្នកជាសះស្បើយចំនួន ៤១១នាក់ និងអ្នកស្លាប់ចំនួន​ ៧នាក់កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ៤៦១នាក់ អ្នកជាសះស្បើយចំនួន ៤១១នាក់ និងអ្នកស្លាប់ចំនួន​ ៧នាក់

    ក្រសួងសុខាភិបាល នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១នេះ បានឱ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៤៦១នាក់ អ្នកជាសះស្បើយចំនួន ៤១១នាក់ និងអ្នកស្លាប់ចំនួន​ ៧នាក់។

    បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ មាន ១៤៦នាក់ជាករណីនាំចូល និងក្រៅពីនោះជាករណីឆ្លងក្នុងសហគមន៍។

    សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៩៥ ៣០០នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៩០ ៦៨៤នាក់ និងស្លាប់សរុបចំនួន ១ ៩៥៧នាក់៕

    អត្ថបទទាក់ទង