ខ្មែរប៉ុស្ដិ៍ Close

ដំណឹងរីករាយ! អ្នកជំងឺកូវីដ-១៩ ចំនួន ៥នាក់ទៀតជាសះស្បើយ ខណៈករណីឆ្លងថ្មីមានចំនួន ១ករណីប៉ុណ្ណោះ គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមករា ឆ្នាំ២០២១ កីឡា - សុខភាព 22
ដំណឹងរីករាយ! អ្នកជំងឺកូវីដ-១៩ ចំនួន ៥នាក់ទៀតជាសះស្បើយ ខណៈករណីឆ្លងថ្មីមានចំនួន ១ករណីប៉ុណ្ណោះ គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះ ដំណឹងរីករាយ! អ្នកជំងឺកូវីដ-១៩ ចំនួន ៥នាក់ទៀតជាសះស្បើយ ខណៈករណីឆ្លងថ្មីមានចំនួន ១ករណីប៉ុណ្ណោះ គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះ

ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ថាអ្នកជំងឺកូវីដ-១៩ ចំនួន ៥នាក់ថែមទៀត បានជាសះស្បើយ និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ខណៈរកឃើញករណីឆ្លងថ្មី ចំនួន ១ករណី។

អ្នកជាសះស្បើយទាំង៦នាក់រួមមាន៖

  1. ស្ត្រីជនជាតិខ្មែរ អាយុ ៣២ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ជាអ្នកដំណើរមកពីប្រទេសថៃ មកដល់កម្ពុជាកាលពីថ្ងៃទី ១១ ខែមករា ឆ្នាំ២០២១ កន្លងទៅ។
  2. បុរសជនជាតិខ្មែរ អាយុ ២៧ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាអ្នកដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី ១២ ខែមករា ឆ្នាំ២០២១ កន្លងទៅ។
  3. បុរសជនជាតិខ្មែរ អាយុ ៣០ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត  ខេត្តបន្ទាយមានជ័យ ជាអ្នកដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២១ កន្លងទៅ។
  4. ស្រ្តីជនជាតិខ្មែរ អាយុ ៣០ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាអ្នកដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២១ កន្លងទៅ។
  5. ស្រ្តីជនជាតិខ្មែរ អាយុ ៤៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ ជាអ្នកដំណើរមកពីសហរដ្ឋអាមេរិក បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង និងបានមកដល់កម្ពុជាកាលពីថ្ងៃទី ៧ ខែមករា ឆ្នាំ២០២១ កន្លងទៅ។

រីឯអ្នកដែលវិជ្ជមានកូវីដ-១៩ ថ្មីចំនួន ១ករណីមួយនោះវិញ គឺជាស្ត្រីជនជាតិខ្មែរអាយុ ៤២ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាអ្នកដែលបានធ្វើដំណើរមកពីប្រទេសថៃ និងបានមកដល់កម្ពុជាកាលពីថ្ងៃទី ១២ ខែមករា ឆ្នាំ២០២១។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ សរុបចំនួន ៤៦១នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤២៨នាក់ និងអ្នកជំងឺកំពុងសម្រាកនៅមន្ទីរពេទ្យចំនួន ៣៣នាក់៕

សូមអាននូវសេចក្ដីប្រកាសព័ត៌មានទាំងស្រុងរបស់ក្រសួងសុខាភិបាលដូចខាងក្រោម៖

អត្ថបទទាក់ទង