កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ៥៦០នាក់ អ្នកជាសះស្បើយចំនួន ៧៦៣នាក់ និងអ្នកស្លាប់ចំនួន ២២នាក់
ក្រសួងសុខាភិបាល នៅថ្ងៃទី ២ ខែ សីហា ឆ្នាំ២០២១នេះ បានឱ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៥៦០នាក់ អ្នកជាសះស្បើយចំនួន ៧៦៣នាក់ និងអ្នកស្លាប់ចំនួន ២២នាក់។
បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ មាន ១៦៩នាក់ជាករណីនាំចូល និងក្រៅពីនោះជាករណីឆ្លងក្នុងសហគមន៍។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី ២ ខែ សីហា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៧៨ ៤៧៤នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៧១ ៥១៧នាក់ និងស្លាប់សរុបចំនួន ១ ៤៤២នាក់៕