ខ្មែរប៉ុស្ដិ៍ Close

    សម្តេចតេជោ ហ៊ុន សែន ប្រកាសស្វាគមន៍អាមេរិក ឲ្យកាត់ជំនួយទាំងអស់ពីកម្ពុជា ព្រោះការកាត់ជំនួយនេះ ជាការសម្លាប់អ្នកបម្រើនយោបាយអាមេរិក

    ដោយ៖ សម ឬទ្ធិពល ​​ | ថ្ងៃអាទិត្យ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ផ្ទះហ្វេសប៊ុក 638
    សម្តេចតេជោ ហ៊ុន សែន ប្រកាសស្វាគមន៍អាមេរិក ឲ្យកាត់ជំនួយទាំងអស់ពីកម្ពុជា ព្រោះការកាត់ជំនួយនេះ ជាការសម្លាប់អ្នកបម្រើនយោបាយអាមេរិកសម្តេចតេជោ ហ៊ុន សែន ប្រកាសស្វាគមន៍អាមេរិក ឲ្យកាត់ជំនួយទាំងអស់ពីកម្ពុជា ព្រោះការកាត់ជំនួយនេះ ជាការសម្លាប់អ្នកបម្រើនយោបាយអាមេរិក

    នៅចំពោះមុខតំណាងកម្មករកម្មការិនីជិត៥ពាន់នាក់ នៅកោះពេជ្រ នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រសិនបើអាមេរិកកាត់ជំនួយ សម្រាប់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មានន័យថា អាមេរិកមិនត្រឹមតែផ្តួលសម្តេចមិនបាននោះទេ ថែមទាំងសម្លាប់ប្រជាធិបតេយ្យថែមទៀតផង។

    សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការកាត់ជំនួយរបស់អាមេរិកមិនបានសម្លាប់រាជរដ្ឋាភិបាលនោះទេ តែគឺជាការសម្លាប់ក្រុមមនុស្សដែលបម្រើនយោបាយរបស់អាមេរិកតែប៉ុណ្ណោះ។ សម្តេចបានតបអាមេរិកថា កម្ពុជា មិនអាចយកជំនួយបរទេស ហើយត្រូវឱនក្បាល និងធ្វើឲ្យបាត់បង់ឯករាជ្យ អធិបតេយ្យភាពជាតិនោះឡើយ៕

     

    អត្ថបទទាក់ទង