ខ្មែរប៉ុស្ដិ៍ Close

នៅទីបំផុត មេដឹកនាំចិនបានបង្វែរការយកចិត្តទុកដាក់មកលើវិស័យសេដ្ឋកិច្ច

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី៩ ខែមករា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 62
នៅទីបំផុត មេដឹកនាំចិនបានបង្វែរការយកចិត្តទុកដាក់មកលើវិស័យសេដ្ឋកិច្ច នៅទីបំផុត មេដឹកនាំចិនបានបង្វែរការយកចិត្តទុកដាក់មកលើវិស័យសេដ្ឋកិច្ច

មេដឹកនាំកំពូលរបស់ប្រទេសចិនតែងជួបប្រជុំគ្នាជារៀងរាល់ឆ្នាំដើម្បីធ្វើការសម្រេចចិត្តលើទស្សនវិស័យគោលនយោបាយសេដ្ឋកិច្ចសម្រាប់ឆ្នាំបន្ទាប់។ សន្និសីទការងារសេដ្ឋកិច្ចកាលពីខែមុនបានផ្តល់នូវសារៈសំខាន់ជាពិសេស។

ក្នុងនាមជាកិច្ចប្រជុំគោលនយោបាយកំពូលមួយក្នុងចំណោមកិច្ចប្រជុំគោលនយោបាយកំពូលៗជាច្រើន ដែលបានធ្វើឡើងចាប់តាំងពីប្រទេសចិនបានបន្ធូរបន្ថយវិធានការ «Zero Covid» ដ៏តឹងរ៉ឹង សន្និសីទនេះបានផ្តល់នូវទិសដៅសេដ្ឋកិច្ចសម្រាប់អ្នកបង្កើតគោលនយោបាយ ហើយសញ្ញាជាបឋមមួយចំនួនបានបង្ហាញអំពីភាពវិជ្ជមាន។

កំណើនបានទទួលការយកចិត្តទុកដាក់ឡើងវិញយ៉ាងគួរឱ្យកត់សម្គាល់ ដោយក្នុងនោះ ការប្រើប្រាស់ក្នុងស្រុកនឹងត្រូវបានពង្រឹងនិងជំរុញឡើងវិញ បន្ទាប់ពីសេដ្ឋកិច្ចបានរងនូវការបំផ្លិចបំផ្លាញដោយសារការរាំងស្ទះនៅក្នុងវិស័យផលិតកម្ម និងការបិទខ្ទប់ដោយសារវីរុសកូវីដ-១៩ ដែលបាននាំមកនូវការធ្លាក់ចុះនៅក្នុងការប្រើប្រាស់នៅក្នុងឆ្នាំកន្លងមក។

ម្ចាស់រោងចក្រ និងកម្មករអាចនឹងមានភាពធូរស្បើយជាងមុន ខណៈពេលដែលអាជ្ញាធរមូលដ្ឋានត្រូវបានរារាំងពីការបិទរោងចក្រដោយបង្ខំ។ ទន្ទឹមនឹងនេះដែរ គណៈប្រតិភូពាណិជ្ជកម្មផ្លូវការដែលមកពីទីក្រុង Hainan, Jiangsu, Zhejiang, Ningbo និង Suzhou បានធ្វើដំណើរនៅជុំវិញពិភពលោកដើម្បីស្វែងរកការវិនិយោគ, ការបញ្ជាទិញនូវទំនិញនាំចេញ និងកិច្ចសន្យាទាក់ទងនឹងខ្សែច្រវ៉ាក់ផ្គត់ផ្គង់។

ឋានៈរបស់ប្រទេសចិនក្នុងនាមជាមជ្ឈមណ្ឌលផលិតកម្មរបស់ពិភពលោកបានរងនូវការគំរាមកំហែងអស់រយៈពេលមួយឆ្នាំមកហើយ។ ដូច្នេះនៅពេលនេះ អាជ្ញាធរក្នុងតំបន់ពិតជាបាននិងកំពុងខិតខំព្យាយាមយ៉ាងខ្លាំង ដើម្បីប៉ះប៉ូវសងនូវពេលវេលាដែលបានបាត់បង់។

វិស័យសំខាន់ៗនៃសេដ្ឋកិច្ចត្រូវបានកំណត់ក្នុងគោលបំណងជំរុញកំណើន។ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី ដូចជា Nio, Xpeng BYD និង Li Auto កំពុងចាប់ដៃគ្នាជាមួយក្រុមហ៊ុន Tesla ដែលជាក្រុមហ៊ុនឈានមុខគេនៅក្នុងឧស្សាហកម្មនេះ។

នៅពេលដែលការកើនឡើងយ៉ាងគំហ៊ុកនៃតម្លៃអចលនទ្រព្យបាន និងកំពុងធ្លាក់ចុះមកវិញ ប្រទេសចិនអាចនឹងដាក់ចេញនូវគោលនយោបាយដែលមានលក្ខណៈសម្របសម្រួលកាន់តែច្រើនបន្ទាប់ពីប្រទេសចិន (ជាថ្មីម្តងទៀត) បានចាត់ទុកវិស័យនេះជា «សសរស្តម្ភ» នៃសេដ្ឋកិច្ច ដោយសារតែតួនាទីដ៏សំខាន់របស់វានៅក្នុងការជំរុញកំណើន ការបង្កើនការងារ, អចលនទ្រព្យ និងការប្រើប្រាស់។

ការយកចិត្តទុកដាក់នៅពេលនេះនឹងផ្តោតលើការពង្រឹងឡើងវិញជាសន្សឹមៗនៃវិស័យនេះ ជាមួយនឹងការបញ្ឈប់នូវការផ្តល់ឱកាសដល់ឱ្យអ្នកខ្ចីប្រាក់ដែលខ្ជះខ្ជាយបំផុតមួយចំនួន តួយ៉ាងដូចជាក្រុមហ៊ុន «China Evergrande»។

បន្ទាប់ពីមានការបង្ក្រាបលើវេទិកាអនឡាញនៃឧស្សាហកម្មនេះ ទីក្រុងប៉េកាំងបានទទួលស្គាល់ថា «បច្ចេកវិទ្យាពិតជាមានសារៈសំខាន់ណាស់សម្រាប់កំណើន» ហើយចិននឹងបង្កើនការគាំទ្រដល់ការស្រាវជ្រាវ, និងដំណើរការផលិត, សេវាកម្ម និងផលិតផលថ្មីៗ។

ការផ្លាស់ប្តូរនូវគោលនយោបាយនៅពេលនេះបានបញ្ជាក់អំពីតួនាទីដ៏សំខាន់នៃ «សេដ្ឋកិច្ចឌីជីថល» ដែលបានផ្តល់នូវការគាំទ្រយ៉ាងសំខាន់ដល់សេវាកម្មអនឡាញជាច្រើន ដូចជា Taobao និង WeChat។ ក្រុមហ៊ុនទាំងនេះអាចនឹងប្រឈមមុខនឹងឧបសគ្គតិចជាងមុន។

ទន្ទឹមនឹងនេះដែរ សេវាថែទាំមនុស្សចាស់ក៏នឹងក្លាយជាឧស្សាហកម្មមួយ ដែលមានភាពចាំបាច់ចំពោះកំណើនផងដែរ ខណៈពេលដែលចំនួនមនុស្សចាស់ជរាកំពុងមានការកើនឡើងខ្លាំងនៅក្នុងប្រទេស។ វិបត្តិសុខភាពទាក់ទងនឹងវីរុសកូវីដ-១៩ បានលាតត្រដាងនូវភាពងាយរងគ្រោះរបស់មនុស្សចាស់ រាប់ចាប់តាំងពីការថែទាំរហូតដល់ការប្រើប្រាស់ថ្នាំ និងការចាក់វ៉ាក់សាំង។

ដោយសារជម្លោះពាណិជ្ជកម្ម និងបច្ចេកវិទ្យាជំនាន់ខ្ពស់ជាមួយសហរដ្ឋអាមេរិក បូករួមនឹងការធ្លាក់ចុះនៃសេដ្ឋកិច្ចដោយសារវីរុសរាតត្បាត ឆ្នាំថ្មីនេះនឹងមានសារៈសំខាន់ជាពិសេសសម្រាប់សេដ្ឋកិច្ចរបស់ប្រទេសចិន៕

South China Morning Post

អត្ថបទទាក់ទង