ខ្មែរប៉ុស្ដិ៍ Close

    កូវីដ-១៩ ៖ អ្នកជាសះស្បើយថ្មីចំនួន ៨៧៣នាក់ ឆ្លងថ្មីចំនួន ៥៧៩នាក់ និងស្លាប់ ៦នាក់ គិតត្រឹមព្រឹកថ្ងៃអាទិត្យនេះ

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី៣០ ខែឧសភា ឆ្នាំ២០២១ ព័ត៌មានទូទៅ 1310
    កូវីដ-១៩ ៖ អ្នកជាសះស្បើយថ្មីចំនួន ៨៧៣នាក់ ឆ្លងថ្មីចំនួន ៥៧៩នាក់ និងស្លាប់ ៦នាក់ គិតត្រឹមព្រឹកថ្ងៃអាទិត្យនេះកូវីដ-១៩ ៖ អ្នកជាសះស្បើយថ្មីចំនួន ៨៧៣នាក់ ឆ្លងថ្មីចំនួន ៥៧៩នាក់ និងស្លាប់ ៦នាក់ គិតត្រឹមព្រឹកថ្ងៃអាទិត្យនេះ

    ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃសៅរ៍ទី ៣០ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ចំនួន ៥៧៩នាក់ ខណៈអ្នកជំងឺជាសះស្បើយចំនួន ៨៧៣នាក់ និងអ្នកស្លាប់ថ្មីចំនួន ៦នាក់។

    ក្នុងចំណោមអ្នកដែលបានរកឃើញឆ្លងថ្មីទាំងនោះ មាន ២១នាក់ជាករណីនាំចូល និងក្រៅពីនោះគឺជាករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ។

    សូមជម្រាបថា គិតត្រឹមព្រឹក ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ២៩ ៤០៤នាក់, អ្នកជាសះស្បើយចំនួន ២២ ១៨៨នាក់ និងអ្នកស្លាប់ចំនួន ២០៩នាក់៕