ខ្មែរប៉ុស្ដិ៍ Close

ប្រសាសន៍សំខាន់ៗសម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញជាអធិបតីក្នុងពិធីបីព្រមគ្នា នៅតំបន់​សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលជាសមិទ្ធផលកើតចេ​ញ​ពីនយោបាយខ្សែក្រវាត់ និងផ្លូវ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២២ ខែឧសភា ឆ្នាំ២០២៣ ទស្សនៈ - នយោបាយ 50

នៅព្រឹកថ្ងៃចន្ទ ទី២២ ខែឧសភា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋ មន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីប្រារព្ធពិធីចំនួន៣ ជាមួយគ្នានៅតំបន់សេដ្ឋកិច្ច ពិសេសក្រុងព្រះសីហនុ ដែលជាសមិទ្ធផល កើតចេញនយោបាយ ឬគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ»។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

  1. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការជួបសំណេះសំណាលដោយផ្ទាល់​ជាមួយ​កម្មករ កម្មការិនី រកឃើញមធ្យោបាយ និងដំណោះស្រាយមួយចំនួនពាក់ព័ន្ធការងាររបស់កម្មករ កម្មការិនី។
  2. សម្តេចតេជោ ហ៊ុន សែន ក្រើនរំលឹកឡើងវិញថា ឧស្សាហកម្មកាត់ដេរនៅកម្ពុជា បានចាប់ផ្តើមជាមួយប្រាក់ឈ្នួលត្រឹមតែ៤០ដុល្លារប៉ុណ្ណោះ ក្នុងមួយខែ។
  3. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជញ្ជីងពាណិជ្ជកម្មរវាងកម្ពុជា និងចិន មិនស្មើគ្នាទេ តែត្រូវដឹងថា ទំនិញចិននាំចូលកម្ពុជាភាគច្រើន ជាវត្ថុធាតុដើម ដើម្បីផល្លិតនៅកម្ពុជា។
  4. សម្តេចតេជោ ហ៊ុន សែន ប្រកាសផ្តល់គោលនយោបាយគាំពារដល់កម្មការិនី មានផ្ទៃពោះ ឧបត្ថម្ភថវិកាចាប់ពីមានផ្ទៃពោះ រហូតដល់កូនអាយុ២ឆ្នាំ។
  5. សម្តេចតេជោ ហ៊ុន សែន ផ្តាំដល់រដ្ឋលេខាតំណាងក្រសួង បើមិនដឹងរឿងរបស់ក្រសួង មិនបាច់ចុះតាមសម្តេចទេ នាំតែខាតសាំងរដ្ឋ។
  6. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការឧបត្ថម្ភថវិកាដល់កម្មការិនីចាប់ពីមានផ្ទៃពោះ រហូតដល់កូនអាយុ២ឆ្នាំ ជាគោលនយោបាយជាក់លាក់ មិនមែនឆក់កណ្តៀត ឬជាសន្យាខ្យល់នោះទេ។
  7. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេច គឺជាឆ្មបបង្កើតតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុដោយផ្ទាល់។
  8. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការពារសន្តិភាពឱ្យបាន មិនបារម្ភរឿងអត់ការងារធ្វើនោះទេ។ មានតែគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះអាចការពារសន្តិភាព និងការពារឆ្នាំងបាយរបស់ប្រជាពលរដ្ឋ។
  9. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្មានអំណាចអសិរពិសណា មកបំបែកទំនាក់ទំនងកម្ពុជា និងចិនបាននោះឡើយ។
  10. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានលក្ខខណ្ឌចំនួន៣ ដែលនាំឱ្យកម្ពុជា​ក្លាយ​ជាសមាជិកគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» របស់ចិន រួមមាន៖ ការរក្សាបានសន្តិភាព និងអភិវឌ្ឍន៍, មិនប្រឆាំងប្រទេសដទៃ និងគោរពមជ្ឈភាពរបស់អាស៊ាន។ បន្ថែមពីលើនោះ គំនិតផ្តួចផ្តើមនេះ បានផ្តល់ផលប្រយោជន៍សម្រាប់ប្រជាពលរដ្ឋកម្ពុជា។
  11. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» នាំឱ្យកើតមានសមិទ្ធផលជាច្រើន មានដូចជាពហុកីឡដ្ឋានជាតិមរតកតេជោ, ផ្លូវល្បឿនលឿន, ការតភ្ជាប់អ៉ីនធើណេតកប់ក្រោមបាត់សមុទ្រ និងផ្លូវ ស្ពានជាច្រើនខ្សែ។
  12. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គោលនយោបាយរបស់ចិន មិនបានយកប្រទេសណាជាសត្រូវ ឬរារាំងប្រទេសណាមួយនោះឡើយ។
  13. សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្នុងនាមជាសមាជិកអាស៊ាន ដោយសម្តែងការក្តីបារម្ភចំពោះបញ្ហារីកសាយភាយអាវុធនុយក្លែរអ៊ែរ នៅក្នុងតំបន់ ពាក់ព័ន្ធនាវាមុជទឹកដើរដោយថាមពលនុយក្លេរអ៊េរ។
  14. ពាក់ព័ន្ធការអភិវឌ្ឍសមុទ្ររាម សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនត្រូវការពន្យល់នរណាទៀតទេ ព្រោះពួកគេមិនយល់ពីយើងទេ ដូច្នេះយើងក៏មិន​យល់ពីគេដែរ អំពីបញ្ហាអាវុធនុយក្លែរអ៊ែរ នៅក្នុងតំបន់។
  15. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចិន មិនដែលផ្គាប់បញ្ជាសម្តេចនោះឡើយ៕

Fresh News

អត្ថបទទាក់ទង