កូវីដ-១៩៖ អ្នកឆ្លងថ្មីចំនួន ៧៤៥នាក់ អ្នកជាសះស្បើយចំនួន ៦៧០នាក់ និងអ្នកស្លាប់ចំនួន ១៤នាក់
ក្រសួងសុខាភិបាល នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៧៤៥នាក់ អ្នកជាសះស្បើយចំនួន ៦៧០នាក់ និងអ្នកស្លាប់ចំនួន ១៤នាក់។
បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ មាន ៦២នាក់ជាករណីនាំចូល និងក្រៅពីនោះជាករណីឆ្លងក្នុងសហគមន៍។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៤៦ ៨១០នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៤១ ៤៣៩នាក់ និងស្លាប់សរុបចំនួន ៥២៣នាក់៕