ខ្មែរប៉ុស្ដិ៍ Close

ទីបំផុតសំណុំរឿងមួយទៀតរបស់ទណ្ឌិត សម រង្ស៊ី ត្រូវបានតុលាការសម្រេចកាត់ទោសចំនួន៨ឆ្នាំ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២ ខែឧសភា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 25
ទីបំផុតសំណុំរឿងមួយទៀតរបស់ទណ្ឌិត សម រង្ស៊ី ត្រូវបានតុលាការសម្រេចកាត់ទោសចំនួន៨ឆ្នាំ ទីបំផុតសំណុំរឿងមួយទៀតរបស់ទណ្ឌិត សម រង្ស៊ី ត្រូវបានតុលាការសម្រេចកាត់ទោសចំនួន៨ឆ្នាំ

នៅរសៀលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩នេះ លោក រស់ ពិសិដ្ឋ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោសទណ្ឌិត សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិដាក់ពន្ធនាគារសរុបកំណត់រយៈពេល ៨ឆ្នាំ និងពិន័យជាប្រាក់ ២០លានរៀលចូលជាថវិកាជាតិ។

សូមរំលឹកថា កាលពីរសៀល ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការជំនុំជម្រះ លើសំណុំរឿងទណ្ឌិត សម រង្ស៉ី មេចលនាឧទ្ទាម ពាក់ព័ន្ធនឹងករណីចំនួន០២ ទី១- ជំនុំជម្រះលើបទចោទ ញុះញង់ឱ្យកងទ័ព កុំស្តាប់បញ្ជារាជរដ្ឋាភិបាលស្របច្បាប់ តាមមាត្រា៤៧១ និង៤៧២ នៃក្រមព្រហ្មទណ្ទ និងបទចោទ ទី២- ប្រមាថលើអង្គព្រះមហាក្សត្រ តាមមាត្រា៤៣៧ស្ទួន នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៦-៨ និងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧ នៅរាជធានីភ្នំពេញ និងនៅទីកន្លែងផ្សេងៗ។

ក្រោយបានបញ្ចប់សវនាការលោក រស់ ពិសិដ្ឋ ចៅក្រមជំនុំជម្រះបានសម្រេចលើកយកសំណុំរឿងនេះ ប្រកាសាលក្រមនៅថ្ង្ងៃទី២ ខែឧសភា ឆ្នាំ២០១៩នេះតែម្តង។

បើតាមលោក អ៉ី រិន អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា ក្នុងសវនាការនេះមាន លោក រស់ ពិសិដ្ឋ ចៅក្រមជំនុំជម្រះ និងលោក ប្លង់ សុផល ជាតំណាងអយ្យការ។ ហើយក្នុងសនវការរសៀលថ្ងៃនេះដែរមានលោក សំ សុគង់ ជាមេធាវីរបស់ លោក សម រង្ស៊ី ក្នុងនាមជាមេធាវីជនជាប់ចោទ និងក៏មានវត្តមានមេធាវី តំណាងដោយអាណត្តិរបស់អគ្គបញ្ជាការកងទ័ព លោក វង្ស ភក្តី តំណាងឱ្យដើមបណ្តឹងផងដែរ។

សូមរំលឹកថា កាលពីព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧ កងយោធពលខេមរភូមិន្ទ បានដាក់ពាក្យប្តឹងទណ្ឌិត សម រង្ស៊ី ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងករណី ញុះញង់កុំឲ្យយោធិនស្តាប់បង្គាប់រាជរដ្ឋាភិបាលស្របច្បាប់ ធ្វើឲ្យខូចទឹកចិត្តកងទ័ព និងប្រមាថថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ។ ក្នុងពាក្យបណ្តឹងបានបញ្ជាក់ថា ការអំពាវនាវរបស់លោក សម រង្ស៊ី ធ្វើឲ្យប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ ដែលជាបទល្មើសចែងនៅក្នុងក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជាកំពុងអនុវត្ត។

ការដាក់ពាក្យប្តឹងនេះ ធ្វើឡើងបន្ទាប់ពីទណ្ឌិត សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ អំពាវនាវឲ្យកងទ័ពបង្វែកាណុងមកលើរាជរដ្ឋាភិបាល ហើយបង្គាប់ឲ្យកងទ័ព ឈប់គាំទ្រសម្តេចតេជោ ហ៊ុន សែន នៅលើទំព័រ Facebook របស់លោកកាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧ កន្លងទៅនេះ៕

អត្ថបទ៖ Fresh News

អត្ថបទទាក់ទង