កម្ពុជាព្យាបាលអ្នកជំងឺកូវីដ១៩បានជាសះស្បើយចំនួន ១នាក់បន្ថែមទៀត ខណៈពេលដែលអ្នកឆ្លងថ្មីមានដល់ ២៣នាក់ នៅថ្ងៃនេះ

ដោយ៖ លី វិទ្យា​​ | ថ្ងៃសៅរ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២០​ | កីឡា - សុខភាព |
កម្ពុជាព្យាបាលអ្នកជំងឺកូវីដ១៩បានជាសះស្បើយចំនួន ១នាក់បន្ថែមទៀត ខណៈពេលដែលអ្នកឆ្លងថ្មីមានដល់ ២៣នាក់ នៅថ្ងៃនេះ កម្ពុជាព្យាបាលអ្នកជំងឺកូវីដ១៩បានជាសះស្បើយចំនួន ១នាក់បន្ថែមទៀត ខណៈពេលដែលអ្នកឆ្លងថ្មីមានដល់ ២៣នាក់ នៅថ្ងៃនេះ

តាមរយៈសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃ សៅរ៍ ទី ២៥ ខែកក្កដា ឆ្នាំ២០២០ នេះ បានអោយដឹងថា ក្រសួងបានព្យាបាលអ្នកជំងឺកូវីដ១៩បានជាសះស្បើយចំនួន ១នាក់បន្ថែមទៀត ដែលធ្វើអោយជាសះស្បើយសរុបកើនដល់ ១៤៣នាក់។ ទន្ទឹមនេះ ក្រសួងក៏បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ២៣នាក់បន្ថែមទៀតផងដែរ ដែលធ្វើអោយអ្នកឆ្លងសរុបនៅទូទាំងប្រទេសគិតមកទល់ពេលនេះកើនដល់ ២២៥នាក់។

បើតាមការបញ្ជាក់ពីក្រសួង អ្នកជំងឺកូវីដ១៩ថ្មី ចំនួន ២៣នាក់នោះ រួមមានជនជាតិខ្មែរ ១៩នាក់ និងជនជាតិឥណ្ឌូនេស៊ី ៤នាក់។ ក្នុងចំណោមអ្នកទាំង ២៣នាក់ មានអ្នកជំងឺ ៨នាក់ បានធ្វើដំណើរចូលមកប្រទេសកម្ពុជាកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ តាមជើងយន្តហោះ AK538 (ហោះពីប្រទេសឥណ្ឌូនេស៊ីឆ្លងកាត់ប្រទេសម៉ាឡេស៊ី), KR 708 (ហោះមកពីប្រទេសឥណ្ឌូនេស៊ី)។ ដោយឡែកអ្នកជំងឺ១៥នាក់ទៀតជានិស្សិត និងសិក្ខាកាមយោធាដែលបានហោះចូលមកពីប្រទេសរុស្ស៉ី និងអេហ្ស៉ីប ដែលហោះមកដល់ប្រទេសកម្ពុជាកាលពីថ្ងៃទី១៩ ខែកក្កដា កន្លងទៅនេះ។

អ្នកជំងឺដែលទើបជាសះស្បើយនោះគឺជាបុរសជនជាតិខ្មែរ អាយុ ២៦ឆ្នាំ មានអាស័យដ្ឋាននៅភូមិជុំទិច ឃុំជុំទិច ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដែលជាអ្នកធ្វើ ដំណើរមកពីប្រទេសឥណ្ឌូណេស៊ី។

អ្នកឆ្លងថ្មីទាំង ២៣នាក់នោះរួមមាន៖

  1. បុរសជនជាតិឥណ្ឌូណេស៊ី អាយុ ៣៧ឆ្នាំ មានអាសយដ្ឋានស្នាក់នៅបណ្ដោះអាសន្ននៅសណ្ឋាគារមួយក្នុងក្រុង ព្រះសីហនុ ខេត្តព្រះសីហនុ
  2. បុរសជនជាតិឥណ្ឌូណេស៊ី អាយុ ៣២ឆ្នាំ មានអាសយដ្ឋានស្នាក់នៅបណ្ដោះអាសន្ននៅក្នុងសណ្ឋាគារមួយក្នុង ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ
  3. ស្ត្រីជនជាតិឥណ្ឌូណេស៊ី អាយុ ៤៧ឆ្នាំ មានអាសយដ្ឋានស្នាក់នៅបណ្ដោះអាសន្ននៅសណ្ឋាគារមួយក្នុងក្រុង ព្រះសីហនុ ខេត្តព្រះសីហនុ
  4. បុរសជនជាតិឥណ្ឌូណេស៊ី អាយុ ៣៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅបណ្ដោះអាសន្ននៅសណ្ឋាគារមួយក្នុងក្រុង ព្រះសីហនុ ខេត្តព្រះសីហនុ។
  5. ស្ត្រីជនជាតិខ្មែរ អាយុ ៣៨ឆ្នាំ មានអាសយដ្ឋាននៅរាជធានីភ្នំពេញ
  6. បុរសជនជាតិខ្មែរ អាយុ ២៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ
  7. បុរសជនជាតិខ្មែរ អាយុ ២៩ឆ្នាំ មានអាស័យដ្ឋាននៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ
  8. បុរសជនជាតិខ្មែរ អាយុ ២៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពុងចាម
  9. បុរសជនជាតិខ្មែរអាយុ ២៨ឆ្នាំ មានអាសយដ្ឋាននៅស្រុកព្រៃកប្បាស ខេត្តតាកែវ
  10. បុរសជនជាតិខ្មែរអាយុ ២៦ឆ្នាំ មានអាសយដ្ឋាននៅខេត្តពោធិ៍សាត់
  11. បុរសជនជាតិខ្មែរអាយុ ២៤ឆ្នាំ មានអាសយដ្ឋាននៅស្រុកសៀមរាបខេត្តសៀមរាប
  12. បុរសជនជាតិខ្មែរអាយុ ២៤ឆ្នាំ មានអាសយដ្ឋាននៅខណ្ឌដូនពេញ រាជធានីភ្នំពេញ
  13. បុរសជនជាតិខ្មែរអាយុ ២៩ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ
  14. បុរសជនជាតិខ្មែរអាយុ ៣៨ឆ្នាំ មានអាសយដ្ឋាននៅស្រុកសៀមរាប ខេត្តសៀមរាប
  15. បុរសជនជាតិខ្មែរអាយុ ២៦ឆ្នាំ មានអាសយដ្ឋាននៅស្រុកអង្គរបូរី ខេត្តតាកែវ
  16. បុរសជនជាតិខ្មែរអាយុ ២៦ឆ្នាំ មានអាសយដ្ឋាននៅឃុំឡាបានសៀក ក្រុងបានលុង ខេត្តរតនគីរី
  17. បុរសជនជាតិខ្មែរអាយុ ២៥ឆ្នាំ
  18. បុរសជនជាតិខ្មែរអាយុ ២៦ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ
  19. បុរសជនជាតិខ្មែរអាយុ ២៣ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់ភ្នំពេញថ្មី រាជធានីភ្នំពេញ
  20. បុរសជនជាតិខ្មែរអាយុ ២៤ឆ្នាំ មានអាសយដ្ឋាននៅស្រុកអង្គរបូរី ខេត្តតាកែវ
  21. បុរសជនជាតិខ្មែរអាយុ ៣០ឆ្នាំ មានអាសយដ្ឋាននៅខណ្ឌចម្ការមន រាជធានីភ្នំពេញ
  22. បុរសជនជាតិខ្មែរអាយុ ២៥ឆ្នាំ មានអាសយដ្ឋាននៅស្រុកចម្ការលើ ខេត្តកំពង់ចាម
  23. បុរសជនជាតិខ្មែរអាយុ ២៥ឆ្នាំ មានអាសយដ្ឋាននៅខេត្តត្បូងឃ្មុំ។

ក្រសួងសុខាភិបាល បានឱ្យដឹងផងដែរថា អ្នកដំណើរផ្សេងទៀតក្នុងជើងហោះហើរលេខ AK538 និងលេខ KR708 មានអ្នកដំណើរសរុប ២០១នាក់ ក៏ត្រូវបានក្រសួងសុខាភិបាលយកទៅធ្វើចត្តាឡីស័ក ដើម្បីតាមដានសុខភាពបន្តរយៈពេល១៤ថ្ងៃ។

សូមបញ្ជាក់ថា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ កម្ពុជាបានរកឃើញអ្នកកើតជំងឺកូវីដ១៩ សរុបទាំអស់ ២២៥នាក់ (ស្ត្រី ៤៦នាក់ និងបុរស ១៧៩នាក់)។ ក្នុងនោះព្យាបាលជាសះស្បើយមានចំនួន ១៤៣នាក់ (ស្រី ៣៩នាក់ និងបុរស១០៤នាក់) ហើយអ្នកកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋមានចំនួន ៨០នាក់ (ស្រី ៥នាក់ និងបុរស ៧៥នាក់) ។ ជាមួយគ្នានេះអ្នកជំងឺជាស្ត្រីជនជាតិអាមេរិក ២នាក់ កំពុងសម្រាកព្យាបាលនៅក្នុងស្ថានទូតអាមេរិក៕

សូមអាននូវសេចក្ដីជូនព័ត៌មានលម្អិតពីក្រសួងសុខាភិបាលដូចខាងក្រោម៖

បញ្ចេញមតិ
ពាក្យគន្លឹះទាក់ទង
អត្ថបទទាក់ទង