ខ្មែរប៉ុស្ដិ៍ Close

ប្រធានសហព័ន្ធសិទ្ធិមនុស្ស និងអភិវឌ្ឍកម្ពុជា៖ ទោះអត់ ខុមហ្វែ្រល មួយក៏លិទ្ធិប្រជាធិបតេយ្យអត់ស្លាប់ទៅតាម ខុមហ្វែ្រល ដែរ គឺប្រជាធិបតេយ្យនៅតែដើរទៅមុខជានិច្ច

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី៣ ខែមេសា ឆ្នាំ២០១៨ ទស្សនៈ - នយោបាយ 34
ប្រធានសហព័ន្ធសិទ្ធិមនុស្ស និងអភិវឌ្ឍកម្ពុជា៖ ទោះអត់ ខុមហ្វែ្រល មួយក៏លិទ្ធិប្រជាធិបតេយ្យអត់ស្លាប់ទៅតាម ខុមហ្វែ្រល ដែរ គឺប្រជាធិបតេយ្យនៅតែដើរទៅមុខជានិច្ច ប្រធានសហព័ន្ធសិទ្ធិមនុស្ស និងអភិវឌ្ឍកម្ពុជា៖ ទោះអត់ ខុមហ្វែ្រល មួយក៏លិទ្ធិប្រជាធិបតេយ្យអត់ស្លាប់ទៅតាម ខុមហ្វែ្រល ដែរ គឺប្រជាធិបតេយ្យនៅតែដើរទៅមុខជានិច្ច

ប្រធានសហព័ន្ធសិទ្ធិមនុស្ស និងអភិវឌ្ឍកម្ពុជា លោក ថៅ វាសនា នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨ បានហៅការមិនចូលរួមឃ្លាំមើលដំណើរការបោះឆ្នោតអាណត្តិទី៦ លុះត្រាតែមានអតីតបក្សសង្គ្រោះជាតិចូលរួមការបោះឆ្នោតថា អង្គការនេះផ្អៀងទៅរកគណបក្សប្រឆាំង គាត់ធ្វើការដើម្បីឱ្យតែបក្សប្រឆាំង មិនធ្វើការយកជំហអព្យាក្រឹត យកជំហកណ្តាលទេ។

ទោះយ៉ាងណាលោក ថៅ វាសនា បានបញ្ជាក់ថា «បីអត់ ខុមហ្វែ្រល មួយ ក៏លឹទ្ធិប្រជាធិបតេយ្យអត់ស្លាប់ទៅតាម ខុមហ្វែ្រល អត់ស្លាប់ទៅតាមបក្សប្រឆាំងដែរ គឺប្រជាធិបតេយ្យនៅតែដើរទៅមុខជានិច្ច»។

ទោះជាគេដឹងថានៅកម្ពុជាមានគណបក្សប្រឆាំងជាច្រើនរង់ចាំចុះឈ្មោះចូលរួមប្រកួតប្រជែងការបោះឆ្នោតអណ្ណត្តិទី៦ នាពេលខាងមុខនេះក៏ដោយក្តី ក៏អង្គការឃ្លាំមើលការបោះឆ្នោតមួយឈ្មោះ ខុមហ្វែ្រល បានបង្ហោះនៅលើទំព័រ Facebook របស់ខ្លួនដោយព្រមានថាអង្គការមួយនេះនឹងមិនចូលរួមឃ្លាំមើលដំណើរការបោះឆ្នោតអណ្ណត្តិទី៦ នេះទេ បើគ្មានបក្សប្រឆាំងចូលរួមប្រកួតប្រជែងការបោះឆ្នោតឡើងវិញ។

ការបោះឆ្នោតព្រឹទ្ធសភាអាណត្តិទី៤ កន្លងទៅដែលដំណើរការដោយរលូន មានការគាំទ្រពីអង្គការអន្តរជាតិ និងស្ថានទូតនានា ក៏គ្មានវត្តមានអង្គការ ខុមហ្វែ្រល ចូលរួមឃ្លាំមើលការបោះឆ្នោតនោះដែរ ដោយអង្គការមួយនេះប្រាប់ហេតុផលថា មិនមានបក្សប្រឆាំងចូលរួមបោះឆ្នោត ហេតុផលនេះត្រូវបាន ប្រធានសហព័ន្ធសិទ្ធិមនុស្ស និងអភិវឌ្ឍកម្ពុជា ទាត់ចោល និងបានបញ្ជាក់ថា «កាលពីអណ្ណត្តិមុនដែលខ្ញុំដឹងគឺការបោះឆ្នោតអសកលគាត់បានប្រកាសម្តងដែរ គាត់ថាមិនចូលរួមសង្កេតការណ៍ការបោះឆ្នោតអសកលទេ ដោយគាត់គិតឃើញថាការបោះឆ្នោតអសកល កៅអី ឬលទ្ធផលគេអាចទាយទុកបានជាមុនទៅហើយ ក៏ប៉ុន្តែអ្វីដែលនៅពីក្រោយនៃការប្រកាសរបស់ ខុមហ្វែ្រល នេះគឺ Doner (ម្ចាស់ជំនួយ) របស់គាត់មិនបានផ្តល់លុយឱ្យ ដូច្នេះគាត់និយាយយកបុង គាត់ថាគាត់មិនចូលរួមការអង្កេតការបោះឆ្នោត»។

លោក ថៅ វាសនា បានបន្តថា «ហើយលើកនេះទៀតសោត ខ្ញុំបានលឺ ខុមហ្វែ្រល គាត់បានប្រកាសមិនចូលរួមសង្កេតការណ៍បោះឆ្នោតនីតិកាលទី៦ នេះទេ ប៉ុន្តែធាតុពិតដែលយើងមើលពីក្រោយអ្វីដែលគាត់បានប្រកាស គឺ Doner (ម្ចាស់ជំនួយ) របស់គាត់មិនបានផ្តល់ជំនួយមកឱ្យគាត់នៅក្នុងការសង្កេតការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នេះទេដោយសារតែបក្សប្រឆាំងធំមួយ (អតីតគណបក្សសង្គ្រោះជាតិ) ដែលជាកូនជឹងរបស់គេ ត្រូវបានអំណាចតុលាការរំលាយចោល»។

ប្រធានសហព័ន្ធមួយនេះ បានហៅជំហររបស់ ខុមហ្វែ្រល ដោយបានលើកឡើងថា ទាល់តែមានគណបក្សសង្គ្រោះជាតិចូលរួមទើបខ្លួនចូលរួមអង្កេតការណ៍ ជាការគិតខុស ដោយលោកបានបញ្ជាក់ថា «អង្គការក្រៅរដ្ឋាភិបាលដែលមាននិន្នាការឯករាជ្យមិនត្រូវប្រកាន់ទេ ពីព្រោះគាត់ថា បើគាត់ចូលរួមសង្កេតការណ៍លុះត្រាតែមានគណបក្សសង្គ្រោះជាតិចូលរួមប្រកួតប្រជែង អ៊ីចឹងមានន័យថាគាត់ធ្វើការដើម្បីតែគណបក្សប្រឆាំង»។

មន្ត្រី គជប លោក សោម សូលីដា ហៅការអះអាង របស់ ខុមហ្វែ្រលនេះ ថាជាការលំអៀងមួយមិនបានគិតពីប្រយោជន៍ជាតិដោយលោកមានប្រសាសន៍ថា«ខ្ញុំគិតថាអ្វីដែលខុមហ្វ្រែលកំពុងធ្វើនេះ ខ្ញុំគិតថាកំពុងធ្វើនេះ គឺកំពុងបំរើឲ្យយោបាយ មិនមែនបំរើឲ្យ បច្ចេកទេស ពីព្រោះខ្ញុំមើលគោលការណ៍របស់ខុមហ្វ្រែល ហើយការអនុវត្តរបស់ខុមហ្វ្រែលអត់ដូចគ្នាទេ ចឹងហាក់ដូចជាគោលការដែលកំណត់សម្រាប់ស្ថាប័នជាមួយការអនុវត្តវាផ្ទុយគ្នា»។

លោក ថៅ វាសនា បានបញ្ជាក់ថា «គ្រប់អណ្ណត្តិនៃការបោះឆ្នោត មិនមានគណបក្សតែ ១ឬ២នោះទេ យ៉ាងហោចណាស់ក៏មាន ៤គណបក្សដែរនៅក្នុងការចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោត ទាំងសកល ទាំងអសកល ហើយនៅក្នុងនោះទោះបីជា Comfrel មិនចូលរួមអង្កេតការណ៍ក៏ដោយចុះ ក៏ប៉ុន្តែមានអង្គការជាច្រើនទៀត ដែលធ្លាប់ធ្វើរឿងអង្កេតការណ៍បោះឆ្នោតនេះគេនឹងដាក់ពាក្យដើម្បីអង្កេតការណ៍ ហើយមិនត្រឹមតែប៉ុណ្ណឹង ដូចជាស្ថានទូតជប៉ុន ស្ថានទូតបណ្តាប្រទេសមួយចំនួន គេតែងតែបញ្ជូនភ្នាក់ងាររបស់គេមកអង្កេតការណ៍ជាទូទៅនៅក្នុងប្រទេសកម្ពុជា ហើយយើងឃើញថា ភ្នាក់ងាររបស់គណបក្សនយោបាយក៏មានបញ្ជូនទៅគ្រប់ការិយាល័យដែរ និយាយរួមទាំងភ្នាក់ងារគណបក្សនយោបាយ និង NGO ដែលធ្លាប់ធ្វើការងារអង្កេតការណ៍បោះឆ្នោតនេះគឺនៅតែចូលរួមអង្កេតការណ៍ជាធម្មតា ទោះបីជា Comfrel មិនចូលរួមក៏ដោយចុះ ក៏ប៉ុន្តែនៅមានអង្គការជាច្រើនទៀតបានប្រកាសចូលរួមចុះឈ្មោះ តាមសេចក្តីជូនដំណឹងរបស់ គជប នៅពេលថ្មីៗនេះ»។

អត្ថបទទាក់ទង