ខ្មែរប៉ុស្ដិ៍ Close

ហួសចិត្ត! ហ្វេសប៊ុកថ្ងៃនេះផ្អើលរឿង សម រង្ស៊ី ចែកចាយព័ត៌មានក្លែងក្លាយ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី៨ ខែកុម្ភៈ ឆ្នាំ២០១៩ ផ្ទះហ្វេសប៊ុក 64
ហួសចិត្ត! ហ្វេសប៊ុកថ្ងៃនេះផ្អើលរឿង សម រង្ស៊ី ចែកចាយព័ត៌មានក្លែងក្លាយ ហួសចិត្ត! ហ្វេសប៊ុកថ្ងៃនេះផ្អើលរឿង សម រង្ស៊ី ចែកចាយព័ត៌មានក្លែងក្លាយ

ជារឿងដ៏គួរអោយហួសចិត្តខ្លាំងណាស់ ដែលធ្វើដល់ទៅអ្នកនយោបាយម្នាក់ មកចែករំលែកព័ត៌មានក្លែងក្លាយធ្វើអោយមហាជនដ៏ច្រើនលើសលប់ហួសតែចិត្តរកពាក្យថ្លែងពុំបាន។ អ្នកនយោបាយដែលនិរទេសខ្លួនទៅនៅឯបរទេស ដោយមានបណ្ដឹងហ៊ុំព័ទ្ធខ្លួនរើមិនរួច នៅព្រឹកថ្ងៃសុក្រនេះ បានចែករំលែកព័ត៌មានមួយដែលក្លែងភេទជាការសម្រេចរបស់សមាជិកគណកម្មាធិការកណ្ដាលរបស់គណបក្សប្រជាជនកម្ពុជា ថានឹងគាំទ្រខ្លួនឯណាឯណីទៅវិញឆ្កុយ។

មហាជនគ្រប់គ្នាសុទ្ធតែយល់បានយ៉ាងងាយនូវខ្លឹមសារនៃលិខិតនេះ ថាជាលិខិតក្លែងក្លាយ តែបុគ្គល សម រង្ស៊ី វិញ ហាក់បែកថ្នាំ និងយល់ថាជាការពិត ហើយមកចែកចាយបន្តនៅក្នុងទំព័រផ្លូវការរបស់ខ្លួនទៅវិញ។

ឬមួយទណ្ឌិតរត់ចោលគុកនេះ មានចេតនាបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីធ្វើអោយកម្ពុជាចលាចល ងាយនឹងក្រុមរបស់ខ្លួនមានឱកាសក្នុងការប្រជែងអំណាចតាមផ្លូវកាត់?

ទង្វើនេះមិនត្រឹមតែមិនបានធ្វើអោយមហាជនមានភាពភ្ញាក់ផ្អើល ឬក៏បង្កចលាចលណាមួយនៅក្នុងសង្គមកម្ពុជាទេ តែបានធ្វើអោយមហាជនគ្រប់គ្នាស្គាល់កាន់តែច្បាស់នូវល្បិចកលទុច្ចរិតរបស់ទណ្ឌិតរត់ចោលគុកនេះ។

អត្ថបទទាក់ទង