ខ្មែរប៉ុស្ដិ៍ Close

ក្រសួង​បរទេសកម្ពុជា​ ជូន​ព័ត៌មាន​អំពី​ សម្តេច​តេជោ ហ៊ុន សែន ដែល​នឹង​ដឹកនាំ​គណៈប្រតិភូ​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​កំ​ពូល​ពិសេស​ អាស៊ាន អូស្ត្រាលី​ នៅ​ថ្ងៃ​ទី​១៦ ដល់​ថ្ងៃ​ទី​១៨ ខែមីនា ខាងមុខ​

ដោយ៖ សន បទុម ​​ | ថ្ងៃចន្ទ ទី១២ ខែមីនា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 71
ក្រសួង​បរទេសកម្ពុជា​ ជូន​ព័ត៌មាន​អំពី​ សម្តេច​តេជោ ហ៊ុន សែន ដែល​នឹង​ដឹកនាំ​គណៈប្រតិភូ​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​កំ​ពូល​ពិសេស​ អាស៊ាន អូស្ត្រាលី​ នៅ​ថ្ងៃ​ទី​១៦ ដល់​ថ្ងៃ​ទី​១៨ ខែមីនា ខាងមុខ​ ក្រសួង​បរទេសកម្ពុជា​ ជូន​ព័ត៌មាន​អំពី​ សម្តេច​តេជោ ហ៊ុន សែន ដែល​នឹង​ដឹកនាំ​គណៈប្រតិភូ​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​កំ​ពូល​ពិសេស​ អាស៊ាន អូស្ត្រាលី​ នៅ​ថ្ងៃ​ទី​១៦ ដល់​ថ្ងៃ​ទី​១៨ ខែមីនា ខាងមុខ​

ក្រសួង​ការបរទេស​ និង​សហប្រតិបត្តិការអន្តរជាតិ​កម្ពុជា​ នៅ​ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ​២០១៨នេះ បាន​ចេញ​សេចក្តី​ប្រកាសព័ត៌មាន​ អំពី​ដំ​ណើរទស្សនកិច្ច​ផ្លូវ​ការ​របស់​ សម្តេច​តេជោ ហ៊ុន សែន ដែល​នឹង​ដឹកនាំ​គណៈប្រតិភូ​ទៅ​ចូល​រួម​កិច្ចប្រជុំ​កំ​ពូល​ពិសេស​ អាស៊ាន អូស្ត្រាលី ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​១៦ ដល់​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០១៨ខាង​មុខ​ តាម​ការ​អញ្ជើញ​របស់​ឯកឧត្តម​ ម៉ាល់​កុម ធឺន​ប៊ុល ( Malcolm Turnbull) នាយករដ្ឋមន្ត្រី​អូស្ត្រាលី​។

សេចក្តី​ជូ​នព័ត៌មាន​ ក៏បាន​បញ្ជាក់​ឱ្យ​ដឹង​ដែរថា នៅ​ក្នុង​ក្រប​ខ័ណ្ឌនៃ​កិច្ច​ប្រជុំ​កំពូល​ពិសេស​អាស៊ាន- អូស្ត្រាលី សម្តេច​តេជោ រួម​ជា​មួយ​ថ្នាក់​ដឹកនាំ​អាស៊ាន និង​នាយករដ្ឋមន្ត្រី​អូស្ត្រាលី​ នឹង​អញ្ជើញជា​អធិបតី​ក្នុង​ពិធី​ចុះ​ហត្ថលេខាលើ​អនុស្សរណៈនៃ​ការ​យោគ​យល់​គ្នា​រវាង​អាស៊ាន និង​អូស្ត្រាលី​ ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​ប្រយុទ្ធប្រឆាំង​ភេរវកម្ម​អន្តរជាតិ និង​កម្មវិធី​បន្ទាប់​ ថ្នាក់​ដឹកនាំ​កម្ពុជា ក៏នឹង​ជួប​ដោយ​ឡែក​ពី​គ្នា​ជា​មួយ​និស្សិតអូស្ត្រាលីដែល​កំពុង់​សិក្សា​នៅ​ប្រទេស​សមាជិក​អាស៊ាន​ ក្រោម​ផែន​ការ​កូឡុម​បូថ្មី​ និង​និស្សិត​ប្រទេស​សមាជិក​អាស៊ាន​ ដេល​កំពុង​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី តាម​រយៈអាហារ​រូប​ករណ៍​របស់​អូស្ត្រាលី​ផង​ដែរ។

ក្រៅ​ពី​ការ​អញ្ជើ​ញចូល​រួម​កិច្ច​ប្រជុំ​កំពូល​ អាស៊ាន អូស្ត្រាលី សម្តេចតេជោនាយករដ្ឋមន្ត្រី នឹង​ជួប​ប្រជុំ​ទ្វេភាគី​ជាមួយ​ឯកឧត្តម​ ម៉ាល់​កុម ធឺន​ប៊ុល នាយករដ្ឋមន្ត្រី​អូស្រា្តលី  អញ្ជើញ​ចូល​រួម​ពិសារអាហារពេល​ព្រឹក​ការងារ​ជា​មួយ​​ឯកឧត្តម​ ង្វៀន សួន​ហ៊្វុក​ នាយករដ្ឋមន្ត្រី​វៀតណាម​ និង​ឯកឧត្តម​បណ្ឌិត ថងលូន ស៊ីស៊ូលីត​ នាយករដ្ឋមមន្ត្រី​ប្រទេស​ឡាវ។

នៅ​ក្នុង​អំឡុង​ពេល​ស្នាក់​នៅ​ប្រទេស​អូស្រ្តាលី សម្តេច​តេជោ នឹង​អញ្ជើញ​ទស្សនាវិមាន​អូប៉េរ៉ា​ស៊ីដនី ទទួល​ជួបសហគមន៍​ខ្មែរនៅអូស្ត្រាលី និង​ជួប​ជាមួយ​និស្សិត​កម្ពុជា​ និង​អតី​តនិស្សិត​អូស្ត្រាលីផង​ដែរ។

សូម​អាន​សេចក្តី​ជូន​ព័ត៌មាន​ខាង​ក្រោម​នេះ៖

 

 

អត្ថបទទាក់ទង