ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន​ ៥៧៦នាក់ថែមទៀត ខណៈអ្នកជំងឺជាសះស្បើយចំនួន ៧០នាក់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី៩ ខែមេសា ឆ្នាំ២០២១ ព័ត៌មានទូទៅ 22
ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន​ ៥៧៦នាក់ថែមទៀត ខណៈអ្នកជំងឺជាសះស្បើយចំនួន ៧០នាក់ ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន​ ៥៧៦នាក់ថែមទៀត ខណៈអ្នកជំងឺជាសះស្បើយចំនួន ៧០នាក់

ក្រសួងសុខាភិបាល នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន​ ៥៧៦នាក់ថែមទៀត ខណៈអ្នកជំងឺចំនួន ៧០នាក់ ជាសះស្បើយ។

ក្រសួងសុខាភិបាលបានបន្តថា សម្រាប់អ្នកឆ្លងថ្មីទាំង៥៧៦នាក់ សុទ្ធសឹងជាករណីឆ្លងក្នុងសហគមន៍នៃព្រឹត្តិការណ៍ ២០កុម្ភៈ ដែលរួមមានរាជធានីភ្នំពេញ ៥៤៤នាក់, ខេត្តកំពង់ចាម ១នាក់, ខេត្តសៀមរាប ២នាក់, ខេត្តកណ្តាល ១នាក់, ខេត្តព្រះសីហនុ ១២នាក់ និងខេត្តស្វាយរៀង ១៦នាក់។

ដោយឡែកសម្រាប់អ្នកជាសះស្បើយទាំង៧០នាក់វិញ គឺសុទ្ធសឹងជាអ្នកឆ្លងក្នុងសហគមន៍ នៃព្រឹត្តិការណ៍២០កុម្ភៈ ហើយត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ប៉ុន្តែត្រូវបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃ ដើម្បីតាមដានសុខភាព។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន៣៦០៤នាក់ ក្នុងនោះករណីសហគមន៍២០កុម្ភៈ ចំនួន៣០៧២នាក់, អ្នកជាសះស្បើយចំនួន ១៩៨៤នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន១៥៩១នាក់, និងអ្នកស្លាប់ចំនួន ២៤នាក់៕

អត្ថបទទាក់ទង