កូវីដ-១៩ ៖ អ្នកជាសះស្បើយ ៥៥៧ នាក់ អ្នកឆ្លងថ្មី ៦៧៨នាក់ និងអ្នកស្លាប់ ១២នាក់
ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ចំនួន ៦៧៨នាក់ ខណៈអ្នកជំងឺជាសះស្បើយចំនួន ៥៥៧នាក់ និងអ្នកស្លាប់ថ្មីចំនួន ១២នាក់។
ក្នុងចំណោមអ្នកដែលបានរកឃើញឆ្លងថ្មីទាំងនោះ មាន ៤៩នាក់ជាករណីនាំចូល និងក្រៅពីនោះគឺជាករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ។
សូមជម្រាបថា គិតត្រឹមព្រឹក ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ៣៥ ៥១១នាក់, អ្នកជាសះស្បើយចំនួន ២៨ ៦៤៩នាក់ និងអ្នកស្លាប់ចំនួន ២៧៨នាក់៕