ខ្មែរប៉ុស្ដិ៍ Close

រដ្ឋមន្ត្រីក្រសួងសុខាភិបាល បញ្ជាឲ្យមន្ទីរសុខាភិបាលចុះចែកមុងជ្រលក់ថ្នាំ និងចាក់វ៉ាក់សាំងការពារជំងឺឆ្លង ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់នៅខេត្តស្ទឹងត្រែង

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២៥ ខែកក្កដា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 59
រដ្ឋមន្ត្រីក្រសួងសុខាភិបាល បញ្ជាឲ្យមន្ទីរសុខាភិបាលចុះចែកមុងជ្រលក់ថ្នាំ និងចាក់វ៉ាក់សាំងការពារជំងឺឆ្លង ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់នៅខេត្តស្ទឹងត្រែង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បញ្ជាឲ្យមន្ទីរសុខាភិបាលចុះចែកមុងជ្រលក់ថ្នាំ និងចាក់វ៉ាក់សាំងការពារជំងឺឆ្លង ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់នៅខេត្តស្ទឹងត្រែង

ស្ទឹងត្រែង៖ បន្ទាប់ពីទទួលបានដំណឹងពីការលិចលង់ដោយទឹកជំនន់ ដែលហូរធ្លាក់ពីប្រទេសឡាវ ដោយប្រជាពលរដ្ឋកម្ពុជារស់នៅតំបន់មួយចំនួន ក្នុងខេត្តស្ទឹងត្រែង ត្រូវបានជម្លៀសរកទីទួលសុវត្ថិភាពនោះ នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨នេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានប្រាប់ឲ្យប្រធានមន្ទីរសុខាភិបាលខេត្ត ប្រញាប់ចុះចែកមុងជ្រលក់ថ្នាំ និងចាក់វ៉ាក់សាំងការពារជំងឺឆ្លងផ្សេងៗ ពិសេសជំងឺគ្រុនចាញ់ជូនដល់កុមារ និងស្ត្រីមានផ្ទៃពោះ ដែលងាយរងគ្រោះដោយសារទឹកជំនន់នោះ។

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបញ្ជាក់ប្រាប់នៅព្រឹកថ្ងៃទី២៥ ខែកក្កដា នេះយ៉ាងដូច្នេះថា «នៅខណៈពេលដែលមានបញ្ហាទឹកជំនន់នៅខេត្តស្ទឹងត្រែង ខ្ញុំបានប្រាប់ឲ្យមន្ទីរសុខាភិបាលខេត្ត ឲ្យចុះចែកមុងជ្រលក់ថ្នាំ និងចាក់វ៉ាក់សាំងដល់កុមារ និងស្ត្រីមានផ្ទៃពោះ ដើម្បីការពារជំងឺផ្សេងៗ ពិសេសជំងឺគ្រុណចាញ់» 

លោក ម៉ម ប៊ុនហេង បញ្ជាក់បន្ថែមថា ដើម្បីការពារការខ្វះខាតមុងជ្រលក់ថ្នាំសម្រាប់ចែកជូនបងប្អូនប្រជាពលរដ្ឋ ពេលនេះក្រសួងសុខាភិបាល បាននិងកំពុងបញ្ជូនមុងចំនួន៤០០០មុងថែមទៀត ដើម្បីទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋនៅខេត្តស្ទឹងត្រែង។

លោក ក៏សូមអំពាវនាវដល់បងប្អូនទាំងអស់ ការពារសុខភាពតាមរយៈការហូបស្អាត ទឹកស្អាត និងកុំឲ្យកូនតូចៗ លេងទឹកដោយធ្វេសប្រហែសឲ្យសោះ ព្រោះអាចមានគ្រោះថ្នាក់ជាយថាហេតុ។

សូមជម្រាបថា គិមមកដល់វេលាព្រឹកព្រលឹមថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨នេះ ទឹកជំនន់ដែលហូរចេញពីការបាក់ទំនប់ Se-Pian Se Nam Noi ក្នុងខេត្ត Attapeu ប្រទេសឡាវ បានមកដល់ព្រំដែនប្រទេសកម្ពុជាជាបណ្តើរៗហើយ និងបានលិចចូលតំបន់មួយចំនួននៅក្នុងឃុំថ្មកែវ ឃុំសន្តិភាព និងឃុំសេកុង នៃស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។ ការលិចលង់នេះបង្ខំឲ្យអាជ្ញាធរត្រូវជម្រៀលប្រជាជនទៅរកកន្លែងសុវត្ថិភាពមួយចំនួនផងដែរ ៕

អត្ថបទទាក់ទង