ខ្មែរប៉ុស្ដិ៍ Close

ទីតាំង​សម្រាប់​ប្រជាពលរដ្ឋ​ឡើង​ជិះ​រថយន្ត​ក្រុង Free ទៅ​ខេត្ត​​៧ នៅ​មុន​និង​ក្រោយ​ចូលឆ្នាំ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២ ខែមេសា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 27
ទីតាំង​សម្រាប់​ប្រជាពលរដ្ឋ​ឡើង​ជិះ​រថយន្ត​ក្រុង Free ទៅ​ខេត្ត​​៧ នៅ​មុន​និង​ក្រោយ​ចូលឆ្នាំ ទីតាំង​សម្រាប់​ប្រជាពលរដ្ឋ​ឡើង​ជិះ​រថយន្ត​ក្រុង Free ទៅ​ខេត្ត​​៧ នៅ​មុន​និង​ក្រោយ​ចូលឆ្នាំ

រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​រៀបចំ​រថយន្ត​ក្រុង​សាធារណៈ​ចំនួន ៦០​គ្រឿង​មាន​ស្លាកសញ្ញា “រាជធានី​ភ្នំពេញ” សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ​ជិះ​ដោយ​មិន​បង់​ប្រាក់ ចាប់ពី​ថ្ងៃទី​១២ ដល់ ១៨ ខែ​មេសា ឆ្នាំ​២០១៨ ទៅតាម​បណ្តា​ខេត្ត​ចំនួន​៧ ដែល​ស្ថិត​នៅតាម​ផ្លូវជាតិ​លេខ១ និង​ផ្លូវជាតិ​លេខ៥។

ទីតាំង​សម្រាប់​ប្រជាពលរដ្ឋ​ឡើង​ជិះ​រថយន្ត​ក្រុង Free ទៅ​ខេត្ត​​៧ នៅ​មុន​និង​ក្រោយ​ចូលឆ្នាំ

យោងតាម​សេចក្តី​ជូន​ដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ល្ងាចថ្ងៃទី១ ខែ​មេសា ឆ្នាំ​២០១៨​នេះ បាន​បង្ហាញ​អំពី​កន្លែង​រថយន្ត​ក្រុង​ចេញ​ដំណើរ ដែល​អាជ្ញាធរ​រាជធានី​ នឹង​រៀបចំ​ជូន​ប្រជាពលរដ្ឋ ចំនួន​៣ទីតាំង​ដូច​ខាងក្រោម៖

  • ទីតាំងទី១៖ នៅមហាវិថី សម្តេច​តេជា ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ទល់មុខ​ក្រុមហ៊ុន Mercedes Benz ដោយ​ចូល​តាមផ្លូវមុខ​វត្ត​ចាក់​អង្រែក្រោម ចម្ងាយ​ប្រមាណ ៧០០​ម៉ែត្រ ឬ​ចូល​តាម​មហា​វិថី​សម្តេច​តេជោ ហ៊ុន សែន ប្រមាណ ១៥០០​ម៉ែត្រ សម្រាប់​ប្រជាពលរដ្ឋ​ដែល​ត្រូវ​ធ្វើដំណើរ​តាម​ផ្លូវជាតិ​លេខ១ ឆ្ពោះទៅ​ខេត្ត​កណ្តាល ព្រៃវែង និង​ស្វាយរៀង។
  • ទីតាំងទី២៖ នៅ​ចំណត​សួន​ឫស្សីកែវ (ទីលាន​ប្រជាធិបតេយ្យ​ថ្មី) ផ្លូវជាតិ​លេខ៥ សង្កាត់​ឫស្សីកែវ ខណ្ឌ​ឫស្សីកែវ សម្រាប់​ប្រជាពលរដ្ឋ​ដែល​ត្រូវ​ធ្វើដំណើរ​តាមផ្លូវ​ជាតិ​លេខ​៥ ឆ្ពោះ​ទៅខេត្ត​កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និង​ខេត្ត​បន្ទាយមានជ័យ។
  • ទីតាំងទី៣៖ នៅ​ចំណុច​ប្រសព្វ​រវាង​ផ្លូវជាតិ​លេខ៤ និង​មហាវិថី​ឈ្នះឈ្នះ (ផ្លូវ​កប់ស្រូវ) សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ សម្រាប់​ប្រជាពលរដ្ឋ​ដែល​ត្រូវ​ធ្វើដំណើរ​តាមផ្លូវ​ជាតិ​លេខ៥ ឆ្ពោះ​ទៅខេត្ត​កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និង​ខេត្ត​បន្ទាយមានជ័យ។

សូម​ជម្រាប​ថា ការជូន​ដំណឹង​ខាងលើ​នេះ គឺ​បន្ទាប់​ពី​​ការ​ប្រកាស​របស់​សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពី​ព្រឹកមិញ ក្នុងពិធី​សំណេះ​សំណាល​ជាមួយ​គ្រូ​បង្រៀន នៅ​កោះ​ពេជ្រ៕

ប្រភព៖ ខ្លីៗ

អត្ថបទទាក់ទង