ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ ហ៊ុន សែន អរគុណចំពោះទឹកចិត្តដ៏សប្បុរសរបស់ពលរដ្ឋជាម្ចាស់ផ្ទះជួលមួយរូបទៀតនៅសង្កាត់ ស្វាយរលំ ក្រុងតាខ្មៅ ដែលបានប្រកាសមិនយកថ្លៃបន្ទប់ជួលចំនួន៦៩បន្ទប់ពីកម្មករសម្រាប់រយៈពេល៣ខែ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមីនា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 75

នៅព្រលប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន បាន Comment ឆ្លើយតបទៅ ប្រជាពលរដ្ឋមួយរូបទៀត ឈ្មោះ ឈឿន ប៊ុនឆន ដែលជាម្ចាស់បន្ទប់ជួលស្ថិតនៅសង្កាត់ស្វាយរលំ ក្រុងតាខ្មៅ បន្ទាប់ពីបុរសជាម្ចាស់ផ្ទះជួលរូបនេះ បានប្រកាសមិនយកថ្លៃឈ្នួលជួលបន្ទប់ចំនួន ៦៩បន្ទប់ ក្នុងរយៈពេល៣ខែ ពីខែមីនា ដល់ខែឧសភា ឆ្នាំ២០២១ ពីកម្មករ កម្មការិនីរោងចក្រកាត់ដេរសំលៀកបំពាក់ដែលបាននិងកំពុងស្នាក់នៅ។

ឆ្លើយតបនឹងសមាណចិត្តដ៏ល្អនេះ សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារតបទៅ លោក ឈឿន ប៊ុនឆន ម្ចាស់បន្ទប់ជួលនោះវិញយ៉ាងនេះថា៖

«សូមអរគុណចំពោះទឹកចិត្តដ៍សប្បុរសដែលនឹងរួមចំណែកកាត់បន្ថយការលំបាករបស់កម្មករកម្មការនីយើង។ ពេលនេះជាងពេលណាៗទាំងអស់ដែលខ្មែរយើងត្រូវចេះជួយគ្នា។ ខ្ញុំសង្ឃឹមថានឹងមានបងប្អូនដែលមានផ្ទះជួលផ្សេងទៀតបន្តចូលរួមដែល នឹងក្លាយជាចលនាជាតិជួយគ្នាក្នុងគ្រាលំបាកនេះតាមរយះមិនយកថ្លៃឈ្នួលមួយរយៈពេលឬបន្ធូូបន្ថយថ្លៃតាមតិចតាមច្រើនតាមលទ្ធភាពដែលអាចធ្វើទៅបាន»។

សូមជម្រាបផងដែរថា ម្ចាស់បន្ទប់ជួល លោក ឈឿន ប៊ុនឆន បានបង្ហោះលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ដែលមានឈ្មោះថា Chhoeun Bunchhorn មានខ្លឹមសារដូចខាងក្រោមនេះ៖

ទឹកចូលច្រមុះដូចតែគ្នា
——
-នៅសង្កាត់ស្វាយរលំខ្ញុំ
មានបន្ទប់ជួល ៦៩ បន្ទប់ភាគច្រើនកម្មកររោងចក្រជួល ។ ម្នាក់ៗអួលដើមក
គ្រៗប់គ្នា ថ្ងៃនេះខ្ញុំសម្រេចមិនយកថ្លៃឈ្នួល ៣ ខែ (មីនា មេសា ឧសភា) ប៉ុន្តែ
ទឹកភ្លើងជួយខ្លួនឯងទៅ 🥰
-គ្រប់យ៉ាងដោយសារទ្រង់ កូវីដ-១៩ មកលេង… សង្ឃឹមវានឹងរលាយឆាប់ៗ ។ អរគុណស្ថាបនិក ២០ កុម្ភៈ 🙏
-បងប្អូនមានបន្ទប់ជួលទាំងឡាយ បើមានអ្វីជួយបានជួយទៅ គ្មានបរទេសណា
មកជួយគ្នាយើងក្រៅពីខ្មែរជួយខ្មែរទេ (និយាយតែរឿងបន្ទប់ជួលទេ ហាមប្រៀបធៀបរឿងផ្សេងទាន) 🥰❤️

អត្ថបទទាក់ទង