ខ្មែរប៉ុស្ដិ៍ Close

កម្ពុជាព្យាបាលអ្នកជម្ងឺកូវីដ-១៩បានជាសះស្បើយ ៣នាក់បន្ថែមទៀត ខណៈឆ្លងថ្មីមាន ១ករណី, សរុបអ្នកបានជាសះស្បើយកើនដល់ចំនួន ៧៥នាក់ និងកំពុងព្យាបាលបន្ត ៤៥នាក់

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃសៅរ៍ ទី១១ ខែមេសា ឆ្នាំ២០២០ កីឡា - សុខភាព 55

គិតត្រឹមម៉ោង ៧ព្រឹក ថ្ងៃទី ១១ ខែមេសា ឆ្នាំ២០២០ នេះ ក្រុមគ្រូពេទ្យនៃក្រសួងសុខាភិបាលកម្ពុជាបានព្យាបាលអ្នកជំងឺកូវីដ-១៩ បានជាសះស្បើយចំនួន ៣នាក់បន្ថែមទៀត ដែលធ្វើអោយចំនួនអ្នកជាសះស្បើយសរុបពីជំងឺឆ្លងដ៏កាចសាហាវនេះកើនដល់ ៧៥នាក់ហើយ។ ទន្ទឹមនោះ ករណីឆ្លងថ្មីមានត្រឹមតែ ១ករណីប៉ុណ្ណោះ។

អ្នកជាសះស្បើយទាំង ៣នាក់នោះគឺ៖

  • ស្ត្រីជនជាតិបារាំង ១នាក់ដែលជាអ្នកទេសចរនៅឯខេត្តព្រះសីហនុ
  • បុរសជនជាតិខ្មែរ ១នាក់នៅឯខេត្តកំពតដែលបានទៅធ្វើការនៅឯខេត្តកោះកុង
  • បុរសជនជាតិខ្មែរ ១នាក់នៅភ្នំពេញដែលមានប្រវត្តិធ្វើដំណើរមកពីប្រទេសបារាំង។

ចំណែកឯ ១ករណីឆ្លងថ្មីវិញ គឺកើតឡើងលើស្ត្រីជនជាតិចិន អាយុ៣១ឆ្នាំ ជាអ្នកទេសចរស្នាក់នៅជាបណ្ដោះអាសន្ននៅរាជធានីភ្នំពេញដែលមានទំនាក់ទំនងជាមួយនិងស្ត្រីជនជាតិចិនម្នាក់ទៀត ដែលជាសង្សាររបស់បុរសជនជាតិចិនដែលរកឃើញមានផ្ទុកជម្ងឺកូវីដ-១៩ ដោយមន្ត្រីសុខាភិបាលចិនពេលវិលត្រឡប់ទៅប្រទេសចិនវិញ។

គួរជម្រាបថា មកដល់ពេលនេះ ករណីឆ្លងកូវីដ-១៩សរុបនៅទូទាំងប្រទេសកម្ពុជាមានចំនួន ១២០ករណី ខណៈជាសះស្បើយកើនឡើងដល់ ៧៥ករណី និងអ្នកដែលកំពុងសម្រាកព្យាបាលបន្តថយចុះមកត្រឹមចំនួន ៤៥ករណី។

សូមអាននូវសេចក្ដីជូនដំណឹងលម្អិតរបស់ក្រសួងសុខាភិបាលដូចខាងក្រោម៖

អត្ថបទទាក់ទង