ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាល ប្រកាសថាកម្ពុជាព្យាបាលអ្នកជំងឺកូវីដ-១៩ ជាអស់ហើយ គ្មានអ្នកកើតថ្មីទេ

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២០ កីឡា - សុខភាព 28
ក្រសួងសុខាភិបាល ប្រកាសថាកម្ពុជាព្យាបាលអ្នកជំងឺកូវីដ-១៩ ជាអស់ហើយ គ្មានអ្នកកើតថ្មីទេ ក្រសួងសុខាភិបាល ប្រកាសថាកម្ពុជាព្យាបាលអ្នកជំងឺកូវីដ-១៩ ជាអស់ហើយ គ្មានអ្នកកើតថ្មីទេ

ក្រសួងសុខាភិបាល បានប្រកាសឱ្យដឹងនៅព្រឹកថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២០នេះថា អ្នកជំងឺចុងក្រោយម្នាក់ ត្រូវបានព្យាបាលឱ្យជាសះស្បើយហើយ។

អ្នកជំងឺកូវីដ-១៩ ចុងក្រោយគេ ដែលព្យាបាលជាសះ ស្បើយនេះ ជាបុរសជនជាតិឥណ្ឌូណេស៊ីអាយុ ១៨ឆ្នាំ ស្នាក់នៅភូមិ២ មិត្តភាព ខេត្តព្រះសីហនុ។ បុរសរូបនេះ ជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូណេស៊ី បន្តជើងហោះ ហើរនៅប្រទេសម៉ាឡេស៊ី បានមកដល់កម្ពុជានៅថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះ ស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុស កូវីដ-១៩ ចំនួន ០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត៕

អត្ថបទទាក់ទង